Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តែងតាំង​លោក គន់ គីម ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ជំនួស លោក ញឹម វណ្ណដា , ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​លោក ញឹម វណ្ណដា ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​

spot_img

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​សេចក្តីសម្រេច​មួយ តែងតាំង​លោក គន់ គីម ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ជំនួស លោក ញឹម វណ្ណដា ដែល​ត្រូវបាន​ដកចេញ​ពី​តំណែង​។​
​ជាមួយគ្នា​នោះ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​កម្ពុជា ទ្រង់​បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់​លោក ញឹម វណ្ណដា ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល ឋានៈ​ស្មើ​ទេសរដ្ឋមន្ដ្រី​។​

​តាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល បានឱ្យដឹងថា លោក គន់ គីម ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ត្រូវបាន​តែងតាំង​ជា អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បន្ថែម​លើ​តួនាទី​នានា នាពេល​បច្ចុប្បន្ន​។​

​សេចក្តីសម្រេច​នេះ ក៏​បាន​បញ្ចប់​តំណែង លោក ញឹម វណ្ណដា ពី​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ផងដែរ​។​

​មូលហេតុ​ដែល​ដក​តំណែង លោក ញឹម វណ្ណដា ត្រូវបាន សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់ថា ដោយសារតែ​ខ្វះ​ការទទួលខុសត្រូវ និង​ភូតភរ ក្រោយ​ឧបទ្ទហេតុ រំលំ​បាក់​អគារ​៧​ជាន់ ដែល​បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង​របួស​រាប់សិប​នាក់​។​

​ការ​ផ្ដល់​តួនាទី​ថ្មី ជូន​លោក ញឹម វណ្ណដា ខាងលើនេះ បាន​កើតឡើង​ភ្លាមៗ បន្ទាប់ពី​លោក​ត្រូវបាន​ប្រមុខ នៃ​រាជរដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន ប្រកាស​ដក​ចេញពី​តួនាទី​ទេសរដ្ឋមន្ដ្រី និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ​។​

​ព្រះមហាក្សត្រ ក៏​បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់​បញ្ចប់​មុខតំណែង​លោក ញឹម វណ្ណដា ពី​ទេសរដ្ឋមន្ដ្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​៕​ ដោយ​៖​កូឡាប​

spot_img
×