Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​ការដ្ឋាន​សាងសង់​អគារ​សមាគម​និកាយ​ចិន ​ទៀជីវ ​និង​អគារ​សាកលវិទ្យាល័យ​ ទួន​ហ្វា ចំណាយ​ថវិកា ប្រមាណ​១០​លាន​ដុល្លារ​

spot_img

​ភ្នំពេញ ​៖ អគារ​សមាគម​និកាយ​ចិន​ទៀជីវ​និង​អគារ​សាកលវិទ្យាល័យ​ទួន​ហ្វា នឹង​ចេញ​រូបរាង​នាពេល​ដ៏​ខ្លី​ខាងមុខ​នេះ​ដើម្បី​បម្រើឱ្យ​សកម្មភាព​សមាគម​និកាយ​ចិន​ទៀជីវ​ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល បណ្ដុះបណ្ដាល​ធនធានមនុស្ស​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចម្រើន​។​

អគារ​សមាគម​និកាយ​ចិន​ទៀជីវ​និង​អាគារ​សាកលវិទ្យាល័យ​ទួន​ហ្វា គ្រោង​នឹង​ចំណាយ​ថវិកា​លើ​ការសាងសង់​ប្រមាណ​១០​លាន​ដុល្លារ ដោយ​បាន​ធ្វើ​ពិធី​ក្រុង​ពាលី​និង​បញ្ចុះ​បឋមសិលា​ដើម្បី​បើក​ការដ្ឋាន​សាងសង់ កាលពី​ព្រឹក​ថ្ងៃទី​២៤ មិថុនា ឆ្នាំ​២០១៩​នេះ ក្រោម​វត្តមាន​លោក​ឃួង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី លោក​លី ជា តំណាង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា លោក​ឡៅ ម៉េង​ឃីម ប្រធាន​សមាគម​និកាយ​ចិន​ទៀជីវ លោកស្រី​ជុំ សុភាព​អនុប្រធាន​កាកបាទក្រហមកម្ពុជា និង​លោក​ពុង​ឃាង​សែ ប្រធាន​សម្ព័ន្ធ​ខ្មែរ​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​។​

លោក​ឃួង ស្រេង បាន​លើកឡើង​ថា អគារ​សមាគមន​និកាយ​ចិន​ទៀជីវ​និង​អគារ​សាកលវិទ្យាល័យ​ទួន​ហ្វា មាន​ទីតាំង​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ចោមចៅ ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ លោក​បន្តថា ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​ថែមទៀត ដាច់ខាត​ត្រូវតែ​មាន​ធនធានមនុស្ស​ដ៏​ល្អ ។ ដូច្នេះ​ទេ​ក្មួយៗ​ទាំងអស់​ត្រូវ​ខិតខំ​រៀន​សូត្រ​អោយ​ក្លាយជា​ទំពាំង​ស្នង​ឫស្សី​ដ៏​ល្អ ។​

លោក​បន្ត​ទៀត​ថា ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ​ហ៊ុន​សែន​ជា​នាយករដ្ឋមន្ត្រី បាន​បើក​ទូលាយ​ឲ្យមាន សាលា​រៀន បង្រៀន​ស្ទើរ​គ្រប់​ភាសា ដោយហេតុ​ថា ភាសា​គឺជា​យាន​មួយ​ក្នុង​ការទំនាក់ទំនងរ​វាង​ប្រទេសមួយ​ទៅ​ប្រទេស​មួយ ។ អនុវត្ត​តាម​យុទ្ធសាស្ត្រ​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ កម្ពុជា ចិន​បាន បង្កើន​ការបណ្តុះបណ្តាល ការអប់រំ វប្បធម៌ និង​ទេសចរណ៍ កាន់តែ​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​។ បន្ថែម​ពីលើ​នេះ​ទៀត​កម្ពុជា​បាន​បើក​ទូលាយ​ឱ្យ​គ្រប់​សមាគមន៍ សហគមន៍ អង្គការ​មិនមែន​រដ្ឋាភិបាល​ធ្វើ​សកម្មភាព​ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ប្រកាន់ ទៅ​ដោយ​លទ្ធិប្រជាធិបតេយ្យ ។​

លោក​ឡៅ ម៉េង​ឃីម ក្នុងឱកាស​នោះ​បាន​មានប្រសាសន៍​បញ្ជាក់​ថា អគារ​សមាគម​និង​សាលា​ខាងលើ នឹង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​លើ​ផ្ទៃ​ដី​ជាង ១៣០០០​ម៉ែត្រការ៉េ ដើម្បី​បម្រើអោយ​សកម្មភាព​សមា​គម​និកាយ​ចិន​ទៀជីវ​និង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​នៅក្នុង​សាលា​ទួន​ហ្វា ហើយ​សាលា​នេះ​នឹង​សាងសង់​ឡើង​ខ្នង​កំពស់​៦​ជាន់ សាងសង់​អគារ​សំរាប់​សិស្សានុសិស្ស​ក៏ដូចជា​លោកគ្រូ ស្នាក់នៅ មាន​កំពស់ ៨​ជាន់​ផងដែរ ។​ សមិទ្ធផល​ទាំងនេះ​គឺ​ពិតជា​បានមក​ពី​ការរួមចំណែក ពី​បងប្អូន​សមាគម​ចិន​ទាំងអស់គ្នា​៕​ ដោយ​៖​កូឡាប​

       

spot_img
×