Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន រំភើប និង​ក្តុកក្តួល​ក្រៃលែង នៅពេល​បានឃើញ​កូនក្មួយ ​២​ នាក់ នៅមាន​ជីវិត​នៅឡើយ​

spot_img

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មាន​អា​ម្មណ៍​ក្តុកក្តួល​ក្រៃលែង​ចំពោះ​ឧ​ប្ប​ទ្ទេវ​ហេតុ​នៃ​ការបាក់​រលំ​អគារ​កំពស់​៧​ជាន់​ដែល​កំពុង​សាងសង់ នៅ​ខេត្ត​ព្រះសីហនុ ដែល​បាន​បណ្តាលអោយ​កម្មករ​ខ្មែរ​របួស និង​ស្លាប់ ដែល​មកទល់​ថ្ងៃទី​២៤ ឧសភា​នេះ គឺ​អ្នក​ស្លាប់មាន​ចំនួន ២៨ នាក់ ហើយ​អ្នក​នៅរស់ មានជីវិត គឺ​២៦ នាក់​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មាន​អារម្មណ៍​ចម្លែក​ជាមួយនឹង​ជំនឿ​ថា គឺ​នៅមាន​ពលរដ្ឋ​ដែលមាន​ជីវិត​រស់នៅ​កំពុង​កៀប​នៅក្រោម​អគារ​។ អារម្មណ៍​នេះហើយ ដែល​បាន​បណ្តាលអោយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្រេចចិត្ត​ចេញដំណើរ​ពី​គេហ​ដ្ឋា​នៅ​រសៀល​ថ្ងៃទី ២៤ មិថុនា នេះ ឆ្ពោះ​មកកាន់​ទីតាំង​អាគារ​៧​ជាន់​ដែលមាន​ក្រុមការងារ​កំពុងធ្វើការ​យ៉ាង​សស្រាក់សស្រាំ ដែលមាន​ខ្លះ​ជីក​គាស់​ថ្ម កាត់​ផ្សារ​ដែក កាត់​ផ្ទាំង​ស៊ីម៉ង់ត៍ និង​ដឹកជញ្ជូន​កំទេចកំទី​ទាំងនោះ​ចេញពី​កន្លែង​សង្ស័យ ដើម្បីអោយ​ការរុករក​កាន់តែ​ងាយស្រួល​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឈរ​មើល​ក្រុមការងារ​សង្គ្រោះ​រុករក​អ្នក​បាត់​ខ្លួន​អស់​មួយសន្ទុះ ដោយ​អារម្មណ៍​រសាប់រសល់​បំផុត​។ ពេលនោះ ស្រាប់តែ​ក្រុម​អ្នករុករក​បាន​ស្រែកថា ឮ​សម្លឹង​មនុស្ស​ស្រែក​សុំ​ទឹក​ផឹក​នៅក្រោម​គំនរ​ផ្ទាំង​ស៊ីម៉ង់​ត៌ ដែលមាន​បន្ទះ​ស័ង្កសី​គ្របពីលើ​១​ជាន់​ទៀត​។ ក្រុម​រុករ​កបាន​យក​ដែក​ស្បែង គាស់ និង​ប្រើ​ហ្គាស់​សម្រុក​កាត់​ទម្លុះ​ផ្ទាំង​ថ្ម និង​ស​ង្ក័​សី ហើយក៏​បានឃើញ​បុរស់​២​នាក់​នៅមាន​ដង្ហើម​នៅឡើយ ប៉ុន្តែ​ឃើញ​២​នាក់​ទៀត​បាន​ស្លាប់​នៅ​ជិតគ្នា​។

​ទន្ទឹមនឹង​ដំណឹង​ដ៏​ក្រៀមក្រំ​បំផុត​នេះ ក៏មាន​ដំណឹង​ដ៏​សែន​រំភើប​រីករាយ​បំផុត​ដែរ​សម្រាប់ សម្តេច​តេ​ជោ ហ៊ុន សែន ក៏ដូចជា​សម្រាប់​ពលរ​ដ្ឋ​កម្ពុជា​ទាំងមូល​ដែល​កំពុង​រង់ចាំ​មើលថា តើ​នៅ​ម៉ោង​នេះ នៅមាន​មនុស្ស​រស់រានមានជីវិត​ដែរ​ទេ ព្រោះ​គ្រប់គ្នា​អស់សង្ឃឹម​ហើយ​ថា​គ្មាន​អ្នក​រស់​ទេ ។

​សម្តេច​តេ​ជោ ហ៊ុន សែន សប្បាយរីករាយ​ឥតឧបមារ ហើយ​ក៏បាន​អញ្ជើញ​រួសរាន់​ដើរទៅ​រង់ចាំ​ទទួល​ជនរងគ្រោះ​ដែល​នៅមាន​ជីវិត​ទាំង​២​នាក់​នៅឯ​រថយន្ត​សង្គ្រោះបន្ទាន់​ដែល​កំពុង​រង់ចាំ​ដឹក​ពួកគេ​ទៅ​មន្ទីរពេទ្យ​។​

​ជីវិត​មនុស្ស​ពិតជា​ថ្លៃ​ណាស់ សម្តេច​តេ​ជោ មាន​អារម្មណ៍​ក្តុកក្តួល​ក្រៃលែង​ជាមួយ​កែវភ្នែក​រលីងរលោង​នៅពេលដែល​បានឃើញ​ស្ថានភាព​នឹង​មុខ​បែបនេះ​។ ក្រោយពី​ជនរងគ្រោះ​ទាំង​២​បាន​បញ្ជូន​មកកាន់រ​ថយ​ន្ត សង្គ្រោះបន្ទាន់ សម្តេច​តេ​ជោ បាន​អញ្ជើញ​ចូលទៅ​ជួប​ពួកគេ​នៅក្នុង​រថយន្ត ដោយបាន​ស្ទាប​ច្របាច់​ដៃ និង​បាន​ជូត​សម្អាតខ្លួន​ជនរងគ្រោះ​ដោយ​កន្សែង​ត្រជាក់ ហើយ​បានផ្តល់​កម្លាំងចិត្ត​ដល់​អ្នក​ទាំងពីរ​ជាមួយ​ក្តី​ស្រឡាញ់​ប្រកបដោយ​ព្រហ្មវិហារ​ធ​ម៍​ដ៏​ខ្ពង់​ខ្ពស់បំផុត​មិនអាច​កាត់ថ្លៃ​បានឡើយ​៕​​ ដោយ ​៖ ​កូ​ឡាប​

spot_img
×