Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ផ្ទេរ​ភារកិច្ច ចៅហ្វាយខេត្ត​ចំនួន 3 រូប បន្ទាប់ពី​មាន​ករណី​បាក់​រលំ​អគារ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​

spot_img

​ភ្នំពេញ ​៖ ព្រះ​កុរ​ណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ បានចេញ​ព្រះរាជក្រឹត្យ​ផ្ទេរ​ភារកិច្ច ចៅហ្វាយខេត្ត​ចំនួន ៣ រូប ដើរចេញ​។ព្រះរាជក្រឹត្យ​ចំនួន ៣ ដោយ​ចេញ​ព្រះរាជក្រឹត្យ​ផ្សេងគ្នា បន្ទាប់ពី​ដក​លោក​យន្ត មីន ចេញពី​ចៅហ្វាយខេត្ត​ព្រះសីហនុ​។ ដោយ​ក្នុងនោះ​រាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ក៏បាន​ផ្ទេរ​ភារកិច្ច លោក គួច ចំរើន ពី​អភិបាល​ខេត្តកំពង់ចាម ទៅកាន់​ជា​អភិបាលខេត្ត​ព្រះសីហនុ ជំនួស​លោក យន្ត មីន​។ ជាមួយគ្នានេះ​តាម​ព្រះរាជក្រឹត្យ ក៏បាន​ផ្ទេរ​លោក យន្ត មីន ឱ្យមក​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ​ ។​

​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហនុ​នី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ តែងតាំង​លោក ប្រាក់ សុវណ្ណ ពី​អភិបាលរង​ខេត្តស្វាយរៀង ទៅជា​អភិបាលខេត្ត​ព្រះវិហារ ជំនួស​លោក អ៊ុន ចាន់​ដា​។​

​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់ ផ្ទេរ​ភារកិច្ច លោក អ៊ុន ចាន់​ដា ពី​អភិបាលខេត្ត​ព្រះវិហារ មកជា​អភិបាលខេត្ត​កំពង់ចាម ជំនួស​លោក គួច ចំរើន ដែល​ត្រូវ​តែងតាំង​ជា​អភិបាលខេត្ត​ព្រះសីហនុ​។​

​សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​យល់​ព្រមឱ្យ លោក យន្ត មីន លាលែង​ពី​តំណែង​អភិបាល ខេត្ត​ព្រះសីហនុ ហើយ​សម្រេច​ផ្ទេរ លោក គួច ចំរើន ពី​អភិបាល​ខេត្តកំពង់ចាម មកជា​អភិបាលខេត្ត​ព្រះសីហនុ​វិញ ដើម្បី​ឆ្លើយតប​ទៅនឹង​ការទទួលខុសត្រូវ ចំពោះ​ករណីរ​លំបាក់​អគារ​៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ ដែល​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​២៨ និង​របួស​២៦​នាក់​៕​ ដោយ​៖​កូ​ឡាប​

spot_img
×