Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយក​ស៊ីម៉ាក់ ៖ ទ​ង្វេី​ត្រីងៀត​ឆ្លៀត​ពង របស់​អ​តី​ត​មេដឹកនាំ​រំលាយ​….!

spot_img

​ភ្នំពេញ ​៖ ​លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ នៅ​ថ្ងៃទី ២៤ ខែមិថុនា​នេះ បាន​សរសេរ​សារ នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក ដោយ​រៀបរាប់​ពី​ព្រឹត្តិការណ៍ នៃ​ការបាក់​រលំ​អគារ នៅ​ខេត្ត​ព្រះសីហនុ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់ ហើយ​ក្នុងនោះ លោក​ក៏បាន​រំលេច​នូវ​សារ​នយោបាយ​មួយចំនួន ដោយ​លើកឡើងថា ត្រីងៀត​ឆ្លៀត​ពង​របស់​អតីត​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ គឺ​លោក​សមរង្ស៊ី ដែល​ឆ្លៀត​ការ​កេងចំណេញ​ផ្នែក​នយោបាយ ពី​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​មានទុក្ខ ដោយ​គ្រោះថ្នាក់​បាត់បង់​ជីវិត និង​រងរបួស ខណៈដែល​លោក​សមរង្ស៊ី បាន​ស្រែក​នៅឯ​ក្រៅប្រទេស មិន​ហ៊ាន​ជាន់ដី​កម្ពុជា មក​មើល​ជនរងគ្រោះ ដែល​ខុស​ឆ្ងាយ​ពីស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ចុះទៅ​ផ្ទាល់ មើល​រាស្ត្រ​របស់​សម្តេច​។​

​លោក​ហេង​រតនា​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​សម្តេច​តេ​ជោ​សែន ខិតខំ​គ្មាន​សំចៃ​កម្លាំង​ទាំងយប់​ទាំង​ថ្ងៃ ជាមួយ​បេះដូង​អាណិតអាសូរ ជនរងគ្រោះ ដោយ​ជួយ​ទាំង​ស្មារតី ថវិកា និង​កម្លាំងកាយ​ចិត្ត​! ចុះ​អ្នក​វិញ តេី​មាន​អ្វី​ក្រៅពី​វប្បធម៌ លាប​ពណ៌​ហ្នឹង​ទេ​? សូម្បី​នៅ​អាមេរិក បារាំង ចិន យួន ថៃ ក៏​វា​មាន​ដួលរលំ​ដែរ​! កុំ​មាន​ម​ហ្ឆិ​តា​កម្ទេច​តែ​ខ្មែរ​ឯង​ពេក​។ មេ​ខេត្ត​ត្រូវបាន​លាលែង និង​ដក​ចេញពី​ដំណែង ព្រោះ​ការទទួលខុសត្រូវ លេ​ី​ការគ្រប់គ្រង​របស់ខ្លួន​! កំហុស​បច្ចេកទេស​ឬ​យ៉ាងណា និង​អ្នកណាខ្លះ ទទួលខុសត្រូវ គឺ​ត្រូវ​ស៊ើ​ប​អង្កេត​ឱយបាន​ច្បាស់លាស់ និង​មាន​វិធានការ បង្កា​សម្រាប់​អនាគត​!”៕​ ដោយ​៖​កូ​ឡាប​

 

spot_img
×