Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​យក​ត្រាក់ទ័រ​ឈូសឆាយដី​ព្រៃរបស់​រដ្ឋ ស្នងការ​ខេត្តកំពង់ឆ្នាំង​ថា​មនុស្ស ៤ នាក់ ត្រូវ​បញ្ជូនទៅ​តុលាការ ក្នុង​បទល្មើស​ជាក់ស្ដែង​

spot_img

​កំពង់ឆ្នាំង​៖ ​លោក​ខូវ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់ថា ផ្អែក​តាម​ការចុះផ្សាយរ​បស់ អ្នកសារព័ត៌មាន​ដែលថា កងកម្លាំង​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ចាប់​ប្រជាពលរដ្ឋ យកទៅ​ឃុំខ្លួន​អស់ពីរ​យប់ ដោយ​ពុំមាន​ហេតុផល​ច្បាស់លាស់ ដែល​បាន​ចុះផ្សាយ កាលពី​ថ្ងៃទី ២៤ ខែមិថុនា​ឆ្នាំ ២០១៩ គឺ​ការចាប់ខ្លួន​មនុស្ស ៤ នាក់​នោះ ជា​បទល្មើស​ជាក់ស្តែង ហើយ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច មិនចាំបាច់​ផ្ដល់ព័ត៌មាន ដល់​អាជ្ញាធរ​មូលដ្ឋាន​ឡើយ ជាងនេះទៀត កម្លាំង​សមត្ថកិច្ច បាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង សូម​ធ្វេី​ការបំភ្លឺ​ជូន​សារ​ធា​រណៈ​ជន ជុំវិញ​ករណី ដែល​សារព័ត៌​មានបាន​ចុះផ្សាយ​ថា “​ចាប់​ប្រជាពលរដ្ឋ​យកទៅ​ឃុំ​អស់ ០២​យប់ ដោយ​ពុំមាន​ហេតុផល​ច្បាស់លាស់​” ។

​អ្នកនាំពាក្យ​របស់​ស្នងការដ្ឋាន​នគរបាល​បានបញ្ជាក់ កាលពី​ថ្ងៃទី ២២ ខែ​មិនា​ឆ្នាំ ២០១៩ វា​លា​ម៉ោង ១៥ និង ៣០ នាទី​លោកស្នងការ​នគរបាល​ខេត្ត​ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បាន​បញ្ជា​ឱ្យកម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​សហការ​ជាមួយ​កម្លាំង​អាវ​ការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស ចុះបង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​ចំនួន ២​នាក់​ដកហូត​ត្រាក់ទ័រ​មួយគ្រឿង ក្នុង​បទល្មើស​ជាក់ស្ដែង (​ម្ចាស់​ដី​និង​អ្នកបើកបរ​ត្រាក់ទ័រ​) បើ​បាន​ឈូសឆាយដី​ព្រៃរបស់​រដ្ឋ ធ្វើជា​ផ្លូវ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ផ្លូវ​មាន​ទទឹង ១៥ ម៉ែត្រ​បណ្ដោយ ១៦​គីឡូម៉ែត្រ​ មានសង្ឃឹម​ចេញពី​ក្បាលហុង​ក្នុងភូមិ​តា​នៃ​ឃុំ​ជៀប​រហូតដល់​ជើងភ្នំ​សូរិយា​ស្ថិត​ក្នុងភូមិ​ជៀ​ច​ឃុំ​ជៀ​ច ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​។ ពេលនោះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៨ ទៅ ៩ នាក់​ បាន​ចេញមក​ធ្វើការ​ទាមទារ​តវ៉ា រារាំង​ដោយ​ប្រើ​ហិង្សា​មកលើ​កម្លាំង​សមត្ថកិច្ច មិន​ឲ្យ​ធ្វើការ​ឃាត់ខ្លួន​និង​ដកហូត​ត្រាក់ទ័រ​នោះទេ​។ កម្លាំង​ជំនាញ​ក៏បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ២នាក់ ស្រី​ម្នាក់​បន្ថែមទៀត បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​

​ករណីនេះ​កម្លាំង​នគរបាល​ជំនាញ បាន​កសាង​សំណុំរឿងបញ្ជូនទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បានបញ្ជាក់​បន្ថែមថា ការចាប់ខ្លួន​មនុស្ស ៤នាក់​ខាងលើ​គឺជា​បទល្មើស​ជាក់ស្តែង​។ ជា​ល័ក្ខការណ៍​ជំនាញ ការចុះ​បង្ក្រាប​របស់​ស​ម​ត្ថ​កិច្ច​មិនចាំបាច់​ផ្ដល់ព័ត៌មាន​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដឹង​នោះទេ​។ សូម​អរគុណ​អ្នកសារព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ព័ត៌មាន​នេះ ដើម្បី​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង មាន​មូលដ្ឋាន​រឹងមាំ​ក្នុងការ​អនុវត្ត​ច្បាប់ ប៉ុន្តែ​សូម​ឲ្យ​អ្នកសារព័ត៌មាន​គួរ​ណាស់​តែមាន​វិជ្ជាជីវៈ ជា​អ្នកសារព័ត៌មាន​ហើយ​ត្រូវមាន​ព័ត៌មាន​ពី​ខាង​សមត្ថកិច្ច​នគរបាល ដើរ​ជា​អ្នកអនុវត្ត​ច្បាប់​ជាក់ស្ដែង​ចូលរួម​ផងដែរ​ ៕ ដោយ​៖​កូ​ឡាប​

spot_img
×