Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយករង​សវនកម្ម​ផ្ទៃក្នុង​ជំរុញ​អោយ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​បន្ត​ការ​លើទឹក​ចិត្ត​ដល់​កងកំលាំង​និង​រឹតបន្តឹង​ច្បាប់​ចរាចរ​ណ៏​ផ្លូវគោក​

spot_img

​តាកែវ​ ៖ ក្រោយ​បញ្ចប់​និង​ស្តាប់​នូវ​របាយ​ការ​ណ៏​សវនកម្ម​ផ្ទៃក្នុង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ចំណុះអោយ​ការិយាល័យ​ទាំង ៣២​ការិយាល័យ​​ ឯកឧត្តម​ឧ​ត្ត​ម​សេនី​យ៏​ឯក ជុក គឹម​ហ៊ួ​រ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង និង​ជា​ប្រធាន​ប្រតិភូរ​សវកម្ម​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ បាន​ជំរុញអោយមាន​ការលើក​ទឹកចិត្ត​ចំពោះ​នគរបាល ទៅលើ​ការស្នើសុំ​អោយមាន​ប័ណ្ណសរសើ មេដាយ និង​គ្រឿងឥស្សរយស ដល់​កងកំលាំង​នគរបាល​អោយ​សមស្រប​ទៅតាម​ការ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​របស់​ពួកគាត់​បន្តទៀត។

ជាពិសេស​ត្រូវអនុវត្ត​លើ​ការងារ​មួយចំនួន​អោយ​បា​ល្អ​ថែមទៀត​ជាមួយនិង​ការត្រួត​ពី​និត្យ ទៅលើ​ការចាយវាយ ទៅលើ​ការគ្រប់គ្រង​ទៅលើ​ធនធានមនុស្ស ដែលជា​កងកំលាំង​មួយចំនួន ដែលមាន​ជំងឺ មាន​បេសកកម្ម។​

​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម​ឧ​ត្ត​ម​សេនី​យ៏​ឯក ជុក គឹម​ហ៊ួ​រ បែបនេះ​ក្នុងពេលដែល​លោក​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពី​ធី​បិទ​សវនកម្ម​ផ្ទៃក្នុង សម្រាប់​ការិយបរិច្ឆេទ ២០១៨ និង​បណ្តា​ឆ្នាំ​ពាក់ព័ន្ធ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ កាលពី​ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ​២០១៩ ។​

ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ជុក គឹម​ហ៊ួ​រ បាន​មាន​ប្រសា​ស​ន៏​បន្តថា ចំពោះ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក ត្រូវ​បន្ត​រឹតបន្តឹង​ច្បាប់​នៅក្នុង​ទីក្រុង​ដើម្បី​ជំរុញ​អោយ​ប្រជាពលរដ្ឋនៅក្នុង​ទី​រួម​ខេត្ត​មានការ​គោរព​ទៅលើ​ច្បាប់ និង​អនុវត្តតាម ​។​

​មួយវិញទៀត​ចំពោះ​នគរបាល​ចរាចរ​ណ៏​នៅតាម​គោលដៅ​ផ្លូវជាតិ ត្រូវតែ​ត្រួត​ពី​និត្យ​អោយ​មែនទែន​ទៅលើ​ការ​ឆែក​មើល ប័ណ្ណបើកបរ​របស់​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ ជាពិសេស​ប្រភេទ​រថយន្ត​ដឹកទំនិញ​ធំៗ និង​រថយន្ត​ខ្នាត​ធំ​ប្រភេទ​សណ្តោង ពី​និត្យ​រក​សារធាតុ​ញៀន ដើម្បី​រួមគ្នា​ទុបស្កាត់ និង​កាត់បន្ថយ​ការកើតមាន​គ្រោះថ្នាក់​ចរាចរ​ណ៏​ដែល​បង្កឡើង​ដោយ​អ្នកបើកបរ​ដែល​មិនមាន​ទំនួល​ខុសត្រូវ​លើ​ខ្លួនឯង ៕ ដោយ ៖ តាកែវ

spot_img
×