Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លួច​កាត់​សោរ​និង​បំពុល​ឆ្កែ​យក​ម៉ូតូ​នៅតាម​ផ្ទះ​ពលរដ្ឋ​យ៉ាងសកម្ម​ ឥឡូវ​ចាប់ខ្លួនបាន​ហើយ​

spot_img

​ខេត្តស្វាយរៀង​ ៖ ​បុរស​ជា​ជនសង្ស័យ​ម្នាក់ ​ត្រូវបាន​ពលរដ្ឋ​ដែលជា​ម្ចាស់ផ្ទះ​និង​កម្លាំង​ប្រជា​ការពារ​ភូមិ​កំពុង​ដើរល្បាត​ប្រទះឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​កាត់​សោរ​បំរុង​ចូល​លួច​ម៉ូ​តូ​តែ​ចាប់​ជាប់​ប្រគល់អោយ​សមត្ថកិច្ច​។​

ករណី​ចោ​កាត់​សោរ​ចូល​លួច​ម៉ូតូ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២និង១០​នាទី​ថ្ងៃទី​២៥​ ខែមិថុនា ​ឆ្នាំ​២០១៩​ នៅ​ភូមិ កំ​ពោត​ជ្រូក សង្កាត់ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង ។

​យោងតាម​សមត្ថកិច្ច​បានអោយដឹង​ថា ​៖ ​នៅវេលា​កើតហេតុ​ខាងលើ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​កាត់​សោរ​បំពុល​ឆ្កែ​ ចូល​យក​ម៉ូតូ​បន្ទប់​ក្រោមផ្ទះ​របស់​ឈ្មោះ​ សៅ សា​រិ​ទ្ទ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​កំ​ពោត​ជ្រូក សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​ប្រភព​បាន​បន្ត​អោយដឹងទៀតថា ​៖​ ខ​ណៈដែល​ជនសង្ស័យ​កំ​ពុង​ធ្វើ​សកម្មភាព​ត្រូវបាន​ម្ចាស់ផ្ទះ​និង​កម្លាំង​ប្រជា​ការពារ​ភូមិ​តាម​ទាន់​កំពុង​ធ្វើ​សកម្មភាព​កាត់​សោរ​បាន​ចាប់​ជាប់​និង​ប្រគល់អោយ​សមត្ថកិច្ច​​តែម្តង​។​ហើយ​ជនសង្ស័យ​ដែល​ចាប់បាន​នោះ​មានឈ្មោះ​ជុន សំណាង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ត្រាំកក់ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​ម្នាក់ទៀត​ឈ្មោះ នី ភេទ​ប្រុស អាយុ​ប្រហែល​៣៣​ឆ្នាំ​ ជនជាតិខ្មែរ មាន​ទីលំនៅ​មិន​ពិតប្រាកដ បាន​ជិះ​ម៉ូតូ​បើក​គេចខ្លួនបាត់​យក​មិនទាន់បាន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​យើង​បានធ្វើការ​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការនគរបាល​ក្រុង​បាវិត ​ដើម្បី​បំពេញ​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕ ដោយ ៖ ​វ៉ៃ​កូ​

 

spot_img
×