Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ម្នាក់ ប៉ុនប៉ង​ឃាតកម្ម ប្រើ​កាំភ្លើង​អាកា​បាញ់រះ​

spot_img

ភ្នំពេញ ៖ ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ប៉ុនប៉ង​ឃាតកម្ម នៅ​ចំណុច​ក្នុង​ផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃ​២៤ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២២​និង​៣៥​នាទី ។​

​ជនសង្ស័យ​ឈ្មោះ ហេង សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល (​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​) ស្នាក់​នៅផ្ទះ​លេខ​៤៨​ស្ទួន ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ភ្នំពេញ (​គ្មាន​សារធាតុ​ញៀន​) ។​

​ជនរងគ្រោះ​ឈ្មោះ សុង សូ​ណា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បោក​អ៊ុតខោ​ងា​វ ស្នាក់នៅ​ផ្ទះជួល​លេខ​១០ ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ភ្នំពេញ ។​ សម្ភារៈខូចខាត៖ ធ្លុះ​ការ៉ូ , ធ្លុះ​ទ្វារ​កញ្ចក់ , ធ្លុះ​ពិ​ដាន និង​ធ្លុះ​កញ្ចក់​បង្អួច​ឡៅតឿ។​

​សម្ភារៈបន្សល់ទុក ៖ អាកា​ស្វាយ​បត់ ០១​ដើម លេខ​១៦២០៤៦១ , បង់​០១ មាន​គ្រាប់​១២​គ្រាប់ សំបក​គ្រាប់​១១ , ក្បាល​គ្រាប់​០២ , រថយន្ត​០១​គ្រឿង ម៉ាក​ស្តា​រិច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AX-9509 ។​

​ដំណើររឿង ៖ មុនពេល​កើតហេតុ ជនរងគ្រោះ​កំពុង​ដេក​ក្នុង​បន្ទប់​ជួលរបស់ខ្លួន ស្រាប់តែ​ឮសំលេង​ផ្ទះ​គ្រាប់កំភ្លើង ចូល​ក្នុង​ផ្ទះ​ជួល​របស់​ខ្លួន​ជា​ច្រើគ្រាប់ រួច​ជនសង្ស័យ​បាន​បើ​ឡាន​គេចខ្លួន​ទៅ​បាត់ ។ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​ចុះ​ដល់​ចំណុចកើតហេតុ ធ្វើការ​ស្រាវជ្រាវ តាម​កាមេរ៉ា​សុវត្ថិភាព កំណត់​បាន​ភិនភាគ​ជនសង្ស័យ និង​បាន​ឈាន​ទៅ​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​រួមទាំង​វត្ថុតាង នៅក្នុង​ផ្ទះ​របស់​ខ្លួន​លេខ​៤៨​ស្ទួន ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ យកមក​ធ្វើ​ការសាកសួរ​នៅ​អ​ធី​ការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕​ ដោយ​៖​កូឡាប​

 

spot_img
×