Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​រកឃើញ​អាវុធ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់​កូរ៉េខាងជើង នៅ​អេ​ហ្សី​ប​

spot_img

​តាម Washington Post ចារកិច្ច​អាមេរិក ធ្លាប់បាន​រកឃើញ​នាវា​ផ្ទុកទំនិញ​មួយគ្រឿង​មាន​ផ្ទុក​គ្រាប់​ប្រ​ឆាំ​រថក្រោះ​រាប់ម៉ឺន​គ្រាប់​របស់​កូរ៉េខាងជើង ដែល​បញ្ជូន​ទៅដល់​អេ​ហ្ស៊ី​ប កាលពី​ខែសីហា ប៉ុន្តែ​នៅ​ពុំទាន់​ដឹង​ច្បាស់​ពី​អ្នក​ស្និទ​ពីក្រោយ​ការ​កុម្មង់​ទិញ​អាវុធ​នេះ​ជា​នរណា​?

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​ខែសីហា ឆ្នាំ​២០១៧ ក្រោយពេល​ចារកិច្ច​អាមេរិក​ពិនិត្យឃើញ​នាវា​ដឹកទំនិញ Jie Shun របស់​កូរ៉េខាងជើង ឆ្លងកាត់​ព្រែកជីក Suez តែ​គេ​តុបតែង​វា​មើល​ពី​ក្រៅ​ដូចជា​នាវា​របស់​កម្ពុជា ។​

​ក្រុង​វ៉ាស៊ីនតោន​បានប្រកាស​ប្រាប់​ភ្លាមៗ​ដល់​ក្រុង Cairo ហើយ​ការឆែកឆេរ​បាន​ប្រព្រឹត្តទៅ​នៅ​សមុទ្រ​អេ​ហ្ស៊ី​ព ។ លទ្ធផល​គឺ​គ្រាប់កាំភ្លើង​ប្រឆាំង​រថក្រោះ​ជាង ៣០.០០០​គ្រាប់ ត្រូវ​បានឃើញ​ក្នុង​ធុង​ផ្ទុក​រ៉ែ​ដែក ។​

​យោធ​ភ័​ណ្ឌ​ត្រូវ​ចាប់​ឃាត់​នៅ​អេ​ហ្ស៊ី​ប មានតម្លៃ​ប្រមាណ ២៣​លាន​ដុល្លារ

​ជាក់ស្តែង​មុន​នោះ​អាមេរិក​បាន​សង្ស័យថា កូរ៉េខាងជើង​នាំចេញ​អាវុធ​មកកាន់​អេ​ហ្ស៊ី​ប​ច្រើនលើក ហើយ​តាំងពី​យូរ​មកហើយ ។ ហេតុ​នេះឯង​ទើប​រដ្ឋការ Trump បាន​ពន្យារពេល​ជាច្រើនលើក​ច្រើនសារ​ក្នុងការ​ផ្តល់ជំនួយ​យោធា តម្លៃ ៣០០​លាន​ដុល្លារ ឲ្យ​ប្រទេស​នេះ ។​

​ម្យ៉ាងទៀត​ទោះបី​ស្ថានទូត​អេ​ហ្ស៊ី​ប​ប្រចាំ​វ៉ាស៊ីនតោន ប្រកាសថា នឹង​សហការ​ក្នុងការ​ទប់ស្កាត់ រុករក​អាវុធ​ដែល​កូរ៉េខាងជើង​នាំចេញ​ក្តី ក៏​អាមេរិក​ដឹងថា ប្រទេស​នេះ តែង​ស្វែងរក​វិធី​ដើម្បី​បិទបាំង ជំនួញ​អាវុធ​របស់​កូរ៉េខាងជើង​ដែរ ។ ដូច្នេះ​ឯង​ទើប​ដល់ពេល​អាមេរិក​ចង្អុល​ចំៗ​នោះ​ទើប​សមត្ថកិច្ច​អេ​ហ្ស៊ី​ព​អនុវត្ត​ការឆែកឆេរ និង​រកឃើញ​យុទ្ធ​ភ័​ណ្ឌ​ខាងលើ ។​

​គួររំលឹកថា ក្រៅពី​ជំនួញ​អាវុធ អង្គការសហប្រជាជាតិ​នៅបាន​ដាក់ទណ្ឌកម្ម​ផ្សេងៗ​ទៀត លើ​ទង្វើ​សាកល្បង​កាំជ្រួច និង​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង ៕​

spot_img
×