Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម​ដាក់គុក​ពល​រដ្ឋ​អា​មេ​រិច​កាំ​ង​ម្នាក់ ១២​ឆ្នាំ​ ពី​បទ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋ​

spot_img

តុលាការ​ក្នុង​ប្រទេស​វៀតណាម បាន​កាត់ទោស​ពលរដ្ឋ​អា​មេ​រិច​កាំ​ង​ម្នាក​ឲ្យ​ជាប់គុក​រយៈពេ​ល ១២​ឆ្នាំ ក្រោយ​រកឃើញ​ថា​គាត់​បាន​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​វៀតណាម​។​

​លោក Michael Phuong Minh Nguyen វ័យ ៥៥ បាន​ទទួលស្គាល់ថា គាត់​ចង់​ញុះញុង​ឲ្យមាន​ការតវ៉ា​ប្រឆាំង​នឹង​វៀតណាម​។ នេះ​បើ​តាម​មេធាវី​របស់​លោក​បញ្ជាក់​ប្រាប់ BBC​។​

​ប៉ុន្តែ​លោក​បាន​ធ្វើ​ការបដិសេធ​ថា​លោក​មាន​គំរោង​វាយប្រហារ​ការិយាល័យ​រដ្ឋាភិបាល​ជាច្រើន​កន្លែង ក្នុង​ទីក្រុង​ហាណូយ និង​ហូជីមិញ ដោយ​ប្រើប្រាស​គ្រាប់បែក​សាំង​។​

​លោក​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​កាលពី​ឆ្នាំមុន​។ លោក​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ប្រទេស​វៀតណាម ក្រោយ​ទទួលទោស​រួច​។​

​បុរស​វៀតណាម ៣​នាក់​ផ្សេង​ទៀត​ក៏​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​ក្នុង​រយៈពេល​ផ្សេងៗ​គ្នា​
​ផងដែរ​ពី​បទ​ជាប់​ពាក់ព័ន្ធ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

ប្រភព​៖ BBC​

spot_img
×