Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​មេដឹកនាំ​ជាន់​ខ្ពស់​បំផុត​របស់​អុីរ៉ង់ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការបាញ់​ទម្លាក់​យន្តហោះ​ដ្រូ​ន​របស់ខ្លួន​

spot_img

ប្រធានាធិបតី​អា​មេ​រិច​លោក ដូ​ណា​ល់ ត្រាំ បាន​ធ្វើ​ការប្រកាស​ថា គាត់​បាន​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់​បំផុត​ថ្មី​មួយ​លើ​អ៊ីរ៉ង់ រួម​មាន​លើ​ការិយាល័យ​របស់​មេដឹកនាំ​ជាន់ខ្ពស់​របស់​​អ៊ីរ៉ង់​គឺ​លោក Ali Khamenei​។​

​លោក​ត្រាំ ថ្លែង​ថា​ការដាក់ទណ្ឌកម្ម​បន្ថែម​នេះ​គឺជា​ការឆ្លើយតប​ទៅនឹង​ការបាញ់​ទម្លាក់​យន្តហោះ​ដ្រូ​ន​​របស់​អា​មេ​រិច និង​រឿង​ជាច្រើន​ទៀត​។​

​លោក Ayatollah Khamenei គឺ​ជា​មេដឹកនាំ​ខ្ពស់​បំផុត​របស់​អ៊ីរ៉ង់ ពីព្រោះ​គាត់​ជា​អ្នកទទួលខុសត្រូវ​ខ្ពស់បំផុត​ក្នុង​ការដឹកនាំ​របប​អ៊ីរ៉ង់​។​

​ជុំវិញ​ការដាក់ទណ្ឌកម្ម​ថ្មី​របស់​អា​មេ​រិច​នេះ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក Javad Zarif បាន​ថ្លែងថា ប្រជាជន​អា​មេ​រិច​ស្អប់​ការទូត​។ លោក​បាន​ចោទប្រកាន់​រដ្ឋបាល​របស់លោក ដូ​ណា​ល់ ត្រាំ​ថា ស្រែក​ឃ្លាន​នឹង​សង្គ្រាម​។​

​ទណ្ឌកម្ម​ថ្មី​របស់​អា​មេ​រិច​នេះ នឹង​ធ្វើឲ្យ​មាន​ការបង្កក​ទ្រព្យសម្បត្តិ​របស់​ពាន់​លាន​ដុល្លា​របស់​អ៊ីរ៉ង់​។​

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ជំរុញ​ឲ្យមាន​ការអត់​ធ្ម​ត់ និង​ប្រើប្រាស់​ការទូត​។​

​សូមបញ្ជាក់​ថា ភាព​តានតឹង​នៅក្នុង​តំបន់​កំពុង​តែ​ក្តៅ​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ក្រោយពេល​មានការ​វាយប្រហារ​លើ​ក​ប៉ាល់​ដឹក​ប្រេង​នៅ​ឈូង​សមុទ្រ​អូ​ម៉ង និង​ការបាញ់​ទម្លាប់​យន្តហោះ​ដ្រូ​ន​របស់​អា​មេ​រិច​ដោយ​យោធា​អ៊ីរ៉ង់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×