Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងធំ​ក្រុម​ឧក្រិដ្ឋជន​អុីតាលី ហែក​គុក​រត់​នៅ​ប្រទេស​អ៊ុយ​រូ​ហ្គាយ​

spot_img

​បងធំ​នៃ​ក្រុម​ម៉ាហ្វីយ៉ា​អ៊ីតាលី​បាន​រត់ចេញ​ពី​គុក​ក្នុង​ប្រទេស​អ៊ុយ​រូ​ហ្គាយ ដែល​មេ​ឧក្រិដ្ឋជន​រូប​នោះ ត្រូវបាន​គេ​ឃុំខ្លួន​ដើម្បី​ធ្វើការ​បញ្ជូន​ទៅកាន់​ប្រទេស​អ៊ីតាលី​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​នេះ​។​

Rocco Morabito ដែល​ជា​សមាជិក​ក្រុម​ម៉ាហ្វីយ៉ា Ndrangheta ឬ Calabrian គឺ​ជា​ឧក្រិដ្ឋជន​ម្នាក់​ដែល​គេ​កំពុង​តាម​ចាប់ខ្លួន​តាំងពី​ឆ្នាំ ១៩៩៤​មក​ម្លេះ​។​

Rocco Morabito ត្រូវបាន​ចាប់ខ្លួន​កាលពី​ឆ្នាំ ២០១៧ ក្នុង​ប្រទេស​អ៊ុយ​រូ​ហ្គាយ ក្រោយ​ពី​រត់គេចខ្លួន​អស់​រយៈពេល​ជាង ២០​ឆ្នាំ​។ ឧក្រិដ្ឋជន​រូប​នោះ ត្រូវបាន​តុលាការ​កាត់ទោស​កំបាំង​មុខ​ឲ្យ​ជាប់គុក​រយៈពេល ៣០​ឆ្នាំ ពី​បទ​រត់ពន្ធ​គ្រឿង​ញៀន និង​ការធ្វើ​សកម្មភាព​ឧក្រិដ្ឋកម្ម​ក្នង​ប្រទេស​អ៊ីតាលី​។​

​បើតាម​សេចក្តីប្រកាស​របស់​ក្រសួង​មហាផ្ទៃ​អ៊ុយ​រូ​ហ្គាយ​បានឲ្យដឹងថា មេ​ជួញដូរ​គ្រឿងញៀន​រូបនោះ ព្រម​ទាំង​អ្នកទោស ៣​នាក់​ទៀត​បាន​រត់គេច​ខ្លួន​ពី​មជ្ឍមណ្ឌល​ស្ថារនិតិសម្បទា នៅ​ទីក្រុង Montevideo តាមរយៈ​ប្រហោង​មួយ​ទៅ​លើដំបូល​អាគារ​នៅ​យប់​ថ្ងៃ​អាទិត្យ​កន្លងទៅនេះ​។ អ្នកទោស​ទាំង ៤​នាក់​នោះ​បាន​ធ្វើការ​ប្លន់​ផ្ទះ​នៅក្បែរនោះ មុន​ពេល​រត់​គេចខ្លួន​។​

​សូមបញ្ជាក់​ថា កំឡុង​ពេល​ចាប់ខ្លួន​កាលពី​ឆ្នាំ ២០១៧ ឧក្រិដ្ឋជន Rocco Morabito មាន​ទូរស័ព្ទដៃ​ចំនួន ១៣​គ្រៀង កាំភ្លើងយន្ត​មួយ​ដើម កាត់​ចំនួន ១២ លុយ​អ៊ុយ​រូ​ហ្គាយ​មួយចំនួនធំ លុយ​អា​មេរិ​ចំនួន ៥០.០០០​ដុល្លា និង​លិខិត​បញ្ជាក់​រូបី​វត្ថុ​ចំនួន ១០០.០០០​ដុល្លា​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×