Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍​អកុសល​ឡើង​នៅ​ក្រុងព្រះសីហនុ លោក​ ញឹម ​វណ្ណដា ដេក​ជាមួយ​ស្រី​នៅ​ខេត្ត​កំពត ហើយ​ត្រូវ​ប្រមុខ​រាជរដ្ឋាភិបាល បណ្ដេញចេញ​ពី​គណៈរដ្ឋមន្ត្រី​

spot_img

​ភ្នំពេញ ​៖ ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក្នុងពេលចុះ​ប្រតិបត្តិកា​រដោយ​ផ្ទាល់​នៅ​ខេត្ត​ព្រះសីហនុ​ក្នុង​ហេតុការណ៍​បាក់​រលំ​អាគារ​បណ្ដាលឱ្យ​បងប្អូន​កម្មករ​ស្លាប់​និង​របួស​ជាច្រើន​នាក់​។ សម្ដេច​បាន​ថ្លែង​ប្រាប់​អ្នកកាសែត​ថា សម្ដេច បណ្ដេញ​សមាជិក​គណៈរដ្ឋមន្ត្រី​ម្នាក់​ចេញ ដោយសារតែ​មិន​ទទួលខុសត្រូវ​និង​ភូតកុហក ហើយ​ក្នុង​ពេល​មាន​ប្រតិបត្តិការ​អកុសល​កើតឡើង លោក​ញឹម​វណ្ណដា កំពុងតែ​ដេក​ជាមួយ​ស្រី​នៅ​ខេត្ត​កំពត​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ” នេះ​ជា​លើកដំបូង​ដែល​ខ្ញុំ​បណ្ដេញ​សមាជិក​រាជរដ្ឋាភិបាល​ចេញ គឺ​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​និង​ជា​អនុប្រធាន​ទី​១​ គណៈកម្មកា​ជាតិរ​គ្រប់គ្រង​គ្រោះមហន្តរាយ ហើយ​ខ្ញុំ​ជា​ប្រធាន ខ្ញុំ​មិន​បាន​ចុះ​មក​ទី​នេះ​។ ពី​ទីក្រុង​បាងកក​ខ្ញុំ​មិន​បាន​ទទួល​បាន​របាយ​ការណ៍​ណាមួយ​ពី​គាត់​នៅវេលា​ម៉ោង​ប្រមាណ​ជិត 10 យប់ ខ្ញុំ​បាន​វាយ​តាម​វ៉ាត់​អាប់សួ​រថា​ឯកឧត្តម​នៅ​ឯណា ។ ខ្ញុំ​បាន​សួរ​មក​ឯកឧត្តម ​យន្ត ​មីន​ ថា បានឃើញ​ឯកឧត្តម ​ញឹម ​វណ្ណដា​ទេ ហើយ​ខ្ញុំ​បាន​សួរ​ទៅ​ឯកឧត្តម​សាយ​ សំ​អាល់ ក៏​មិន​បាន​ឃើញ​គាត់​ដែរ​។ ខ្ញុំ​បាន​ហៅ​ទូរស័ព្ទ​ទៅ​គាត់ តែ​គាត់​មិន​បាន​លើក​ទូរស័ព្ទ​ទេ​។ ខ្ញុំ​បាន​ប្រាប់​ទៅ​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ ប៊ិន ​ឈិន ឲ្យ​តាម​រក​ឯកឧត្តម ​ញឹម ​វណ្ណដា តើ​នៅ​ឯណា ពេលនេះ ។ ព្រោះនេះ​ជា​បញ្ជា​ប្រតិបត្តិការ​កម្លាំង​សរុប រាប់​ទាំង​កងកម្លាំងប្រដាប់អាវុធ ។ នៅ​ម៉ោង​ប្រមាណ ២ ទើប​ឯកឧត្តម ​ប៊ិន ​ឈិន ​រកឃើញ​គាត់ ហើយ​ឲ្យ​គាត់​មក​ទី​នេះ ។ នៅ​ម៉ោង​ប្រមាណ​ ៥​ភ្លឺ នៅ​ទីក្រុង​បាងកក ខ្ញុំ​បាន​ទទួល​របាយការណ៍​ដ៏​វែង ។ មិនចាំបាច់​រាយការណ៍​អញ្ចឹងទេ​។ បាន​ខ្ញុំ​ឆ្លើយថា មិនបាច់​រាយការណ៍​អញ្ចឹងទេ​។ ម្សិលមិញ ពេល​ខ្ញុំ​មក​ដល់​ទី​នេះ ខ្ញុំបាន​សួរ​ទៅ​ឯកឧត្តម​ថា ​ឯកឧត្តម​នៅ​ទីណាឲ្យ​ពិតប្រាកដ ហើយ​គាត់​ឆ្លើយថា​គាត់​នៅ​ទី​ហ្នឹង ។ អញ្ចឹង​ខ្ញុំ​និយាយ​ការពិត មិន​ទទួលខុសត្រូវ និង​ការ​ភូតកុហក​។ ខ្ញុំ​មិន​អាច​ទុក​ឲ្យ​មន្ត្រី​ណា​មួយ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ភូតកុហក​របៀបនេះ​តទៅទៀត​ទេ​។ ខ្ញុំ​សូម​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់ ។ ពិតមែន​ហើយ ខ្ញុំ​បាន​យោគយល់​ហើយ​ពេលនេះ គ្រាន់តែ​ដកចេញ​ពី​សមាជិក​គណៈ​រដ្ឋមន្ត្រី នឹង​ទុក​ឲ្យធ្វើ​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល ហើយ​បើ​មិន​ពេញចិត្ត ខ្ញុំ​ក៏​ដកចេញ​បន្តទៀត​។ ខ្ញុំ​សោកស្ដាយ ប្រសិនបើ​មាន​ប្រតិបត្តិការ​ពេញទំហឹង យើង​អាច​រកបាន លើ​ការជាក់ស្ដែង ។ ខ្ញុំ​មក​ដល់​ទី​នេះ ក៏​មាន​ប្រយោជន៍​មួយចំនួន ទោះបី​ខ្ញុំ​មិនបាន​ចូលរួម​ប្រឡូក​ដោយផ្ទាល់ ក៏​មាន​ប្រយោជន៍​មួយចំនួន ក្នុង​ការផ្ដល់​មតិ ទាំង​ការ​យក​សម្ភារៈ​កន្លែង​នេះ​កន្លែង​នោះ នឹង​ទៅ​កន្លែង​កងវិស្វកម្ម និង​បច្ចេកទេស​ពី​កន្លែង​ផ្សេងមក​ជួយ​អន្តរាគមន៍​ដោះស្រាយ ប៉ុន្តែ​ជា​អកុសល​ប្រតិបត្តិការ​នេះ ត្រូវបាន​បណ្ដែតបណ្ដោយ​។ ខ្ញុំ​មិន​នឹកស្មាន បទពិសោធន៍​មួយ​នេះ បើទោះបីជា​មាន​ត្រឹមតែ​គ្នា​ពីរ​បីនាក់ ក៏​ត្រូវ​មាន​អ្នកទទួលខុសត្រូវ​ដែរ ចុះ​ទៅដល់​ទី​កន្លែង ដើម្បី​ដោះស្រាយ​បញ្ហា​នៅនឹងកន្លែង​។ ហើយ ​ញឹម ​វណ្ណដា ​ពូកែ​ណាស់ ក្នុង​ការនិយាយ​ប្រើ​វិធានការ​សរុប កម្លាំង​សរុប ប៉ុន្តែ​ដល់​ពេល​មានការ ដេក​នៅ​ឯ​ខេត្ត​កំពត ជាមួយ​ស្រី​ណា​មិន​ដឹង​ទេ ខ្ញុំ​មិន​យល់​ទេ​។ ប្រពន្ធ​ឬក៏​ស្រី ខ្ញុំ​មិន​យល់​ខ្ញុំ​មិនដឹង នៅក្នុង​ខេត្ត​កំពត ក្នុងពេល​នៅទីនេះ មាន​មាន​ព្រឹត្តិការណ៍​ដ៏​អកុសល នៅ​ខេត្ត​ព្រះសីហនុ​”៕​ ដោយ​៖​កូឡាប​

 

spot_img
×