Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​អាណត្តិ​ទី​២ របស់​ក្រុមប្រឹក្សា បាន​បង្ហាញ​ពី​លទ្ធផល​ការងារ​ជាច្រើន​

spot_img

​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​អណត្តិ​ទី​២​របស់​ក្រុមប្រឹក្សា​កន្លងមកនេះ​បាន​បង្ហាញ​ពី​ស្នាដៃ​ជាច្រើន​លើ​ការងារ​អភិវឌ្ឍន៍ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង ការបំរើ​សេវា​ជូន​ប្រជាពលរដ្ឋ និង​ការងារ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ដើម្បី​ធ្វើអោយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ជាមួយនឹង​ការ​ដាក់​ទិសដៅ​ការងារ​រយៈពេល​៣​ខែ​បន្ត ក្នុង​អណត្តិ​ទី​៣​ផងដែរ​។​

​នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​ឃួង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែ​មិថុនា​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​៣ ក្រោម​វត្តមាន​លោក​ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក​ឃួង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​សមាជិក​សមាជិការ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ មន្ត្រី​ជំនាញ​អង្គភាព​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​យោងតាម​របាយការណ៍​សង្ខេប​ដែល​អាន​ដោយ​លោក​ឃួង ស្រេង បានអោយដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ការដឹកនាំ​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អណត្តិ​ទី​២ បាន​បង្ក្រាប​បទល្មើស​នេសាទ​គ្រប់​ប្រភេទ​សរុប​ចំនួន​២៨​ករណី ក្នុងនោះ​ស្នើរ​សុំ​ផាកពិន័យ​៣​ករណី បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចំនួណ​០២​ករណី​ដុត​បំផ្លាញចោល​ឧបករណ៍​នេសាទ​ចំនួន ​២៣ ​ករណី​។​

​បង្ក្រាប​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ​សរុប​ចំនួន ៣៨​ករណី​ក្នុងនោះ​ពិន័យ​អន្តរការណ៍ ២០​ករណី​និង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​១៨​ករណី​។ ស្តារ​ប្រឡាយ​នៅតាម​បណ្តា​សង្កាត់​នានា​ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រវែង​សរុប​ចំនួន​២៨៨៤៤​ម៉ែត្រ​។ ឧស្សហ៍​ក​ម្មធុន​តូច មធ្យម​និង​សិប្បកម្ម​មាន​មូលដ្ឋាន​ផលិតកម្ម​សរុប​ចំនួន​៤០៣០​មូលដ្ឋាន ពលករ​សរុប​ចំនួន​៧៥៤២៥​នាក់ ក្នុងនោះ​មាន​ច្បាប់​អនុញ្ញាតិ​ពី​ក្រសួង​៧២១​មូលដ្ឋាន​និង​មន្ទីរ​៣,២៥៧​មូលដ្ឋាន​។​

ត​បណ្តាញ​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ទាំង​១២ បាន​ចំនួន ១០៥២១៧​គោលដៅ​។​បាន​ចេញ​លិខិត​អនុញ្ញាតិ​ប្រកប អាជីវកម្ម​និង​សេវាកម្ម​ចំនួន​សរុប​៤៣៩៣​ទីតាំង ក្នុងនោះ​ទីតាំង​ថ្មី​ចំនួន​១១៧៥​ទីតាំង និង​ទីតាំង​បន្ត​ចំនួន​៣២២៣​ទីតាំង​។ បង្ក្រាប​បទល្មើស​គយ​បាន​ចំនួន​សរុប​២៩៣២​ករណី ក្នុងនោះ​ល្មើស​ច្បាប់​គយ​លើសពី​៣០០​ដុល្លារ​ចំនួន​៣៣៨​ករណី​និង​ល្មើស​ច្បាប់​គយ​ត្រឹម​៣០០​ដុល្លារ​ចំនួន​២,៥៩៤​ករណី​។​

​បង្ក្រា​បទល្មើស​ព្រហ្មទណ្ឌ​បាន ៣៧៧៧​ករណី ស្មើនឹង​៨៣%​នៃ​បទល្មើស​រួម ឃាត់ខ្លួន​ជនល្មើស​បាន​៥៤២៨​នាក់​។ បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​៥៧៩៧​ករណី ឃាត់ខ្លួន​១២៩៤០​នាក់ ស្រី​៩៨៥​នាក់ ដកហូត​គ្រឿងញៀន​និង​ឧបករណ៍ប្រ់ប្រាស់​ផ្សេងៗ​។ បង្កា​ទប់​ស្តាត់ និង​បង្ក្រាប​ក្មេង​ទំនើង​បាន​ចំនួន​១៨៨៥​ករណី​ឃាត់ខ្លួន​ចំនួន​៣០២០​នាក់ ស្រី​៦១៣​នាក់​។ បង្ក្រាប​ករណី​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ​បាន​ចំនួន​១១៩​ករណី​ឃាត់ខ្លួន​២៥១​នាក់​ស្រី​១៥៤​នាក់ ជនបរទេស​៣២​នាក់​។ បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់​ចំនួន​៦៣៥​ករណី ឃាត់ខ្លួន​២០៦២​នាក់ ស្រី​៦១៣​នាក់ និង​ដកហូត​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួនធំ​។​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​បាន​ចំនួន​៣៦​ករណី ឃាត់ខ្លួន​១២​នាក់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមច្បាប់​និង​សហការ​បង្ក្រាប​បទល្មើស​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចំនួន​៣២​ករណី ឃាត់ខ្លួន​៦​នាក់​ស្រី​ម្នាក់​។​

គ្រោះថ្នាក់​ចរាចរ​កើត​ឡើង​៣១៨៤/៣២៧១​លើក​ថយចុះ​៨៧​លើក​ស្មើនឹង​២,៦៥% បណ្តាលអោយ​មនុស្ស​ស្លាប់​១១២៦​នាក់​/៨៨៦​នាក់​កើនឡើង​២៤០​នាក់​ស្មើ​និង​២៧,០៧% របួស​៤០៧៤​នាក់​/៤៥៥៤​នាក់​ថយចុះ​៤៨០​នាក់​ស្មល​នឹង​១០,៥៤%​។​

​ចំពោះ​ទឹសដៅ​ការងារ​រយៈពេល​៣​ខែ​ត្រីមាស​ទី​២​ឆ្នាំ​២០១៩​ដែល​ត្រូវ​អនុវត្ត​បន្ត រដ្ឋបាល​រាជធានី​និង​បន្ត​ចុះ​ត្រួតពិនិត្យ​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​និង​សត្វព្រៃ​រួម​ទាំង​បន្ត​ចុះ​បង្ក្រាប​បទល្មើស​ជលផល​គ្រប់​ប្រភេទ​។​ត្រៀម​អនុវត្ត​គម្រោង​ថែទាំ​ផ្លូវ​ជា​លក្ខណ​ប្រចាំ​ចំនួណ​៤៩​ខ្សែរ​ប្រវែ​៤៧៥០​ម៉ែត្រ​នៅក្នុង មូលដ្ឋាន​ខណ្ឌ​ដង្កោ ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ​។ បន្ត​ចុះ​ពង្រឹង​គុណភាព​នៃ​ការផ្តល់​សេវា​សុខាភិបាល​នៅ​តាម​បណ្តារ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក និង​បន្ត​ចាត់វិធានការណ៍​រដ្ឋ​បាល​និង​វិធានការណ៍​ច្បាប់​ដើម្បី​លប់បំបាត់​ទីតាំង​បើក​សេវា​សុខាភិបាល​ឯកជន ឱសថដ្ឋាន​និងឧ​សថ​ស្ថានរ​ង​ខុសច្បាប់​។​បន្ត​ការងារ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​និង​ផ្តល់​សេវា​សាធារណៈ​តាម​ការិយាល័យ ច្រកចេញចូល​តែ​មួយ​លើ​ការងារ​សាងសង់​និង​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​។​

​បន្ត​ចុះ​ណែនាំ​ប្រជាពលរដ្ឋ​នៅ​តាម​គេហដ្ឋាន​អោយ​យល់​ពី​បញ្ហា​បរិស្ថាន​។​បន្ត​ជំរុញ​ភូ​ម សង្កាត់​មាន​សុវត្ថិភាព​អោយ​បានល្អ​ព្រមៗ​គ្នា​ជំរុញ​គ្រប់​ភូមិ​សង្កាត់​ចូលរួម​ក្នុង​ចលនា សន្តិសុខ សណ្តាប់ធ្នាប់​បាន​យ៉ាងសកម្ម​។​

​លោក​ប៉ា សុជាតិ​វង្ស​បាន​មានប្រសាសន៍ថា ក្នុង​កិច្ចប្រជុំ​នេះ​មាន​របៀបវារៈ​សំខាន់​ចំនួន​៤ ក្នុងនោះ​​រួមមាន ៖ ១ ផ្សព្វផ្សាយ​សេចក្តី​ណែនាំ​លេខ ០១៥​ស​ណន​របស់​ក្រសួង​មហាផ្ទៃ​ស្ដីពី​ការរៀបចំ​បទបញ្ជា​ផ្ទៃក្នុង​របស់​ក្រុមប្រឹក្សា​និង​គំរូ​បទបញ្ជា​ផ្ទៃក្នុង​របស់​ក្រុមប្រឹក្សា​​ទី​២ ផ្ដួចផ្ដើម​សេចក្តីព្រាង​ប្រតិ​ទិននៃ​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី ៣ សម្រាប់​រយៈពេល ១២ ខែ​ឆ្នាំ ២០១៩ – ២០២០ ចាប់​ពី​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២ ។​ទី​៣ របាយការណ៍​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​របស់​គណៈ​អភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​អាណត្តិ​ទី ៗ​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​និង​ការងារ​សេសសល់​ទិសដៅ​ការងារ​រយៈពេល​បី​ខែ​ដែល​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​អាណត្តិ​ទី ២​នឹង​ត្រូវ​អនុវត្ត​បន្ត​និង​និង​ទី​៤ បញ្ហា​ផ្សេងៗ​៕​ ​ដោយ​៖​កូឡាប​

  

spot_img
×