Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ម្នាក់​ដែល​ថត​សែ​ល​ហ្វីនៅ​កន្លែង​អគារ​រលំ​សើច​សប្បាយ ពេល​គេ​កំពុង​មាន​ទុក្ខ ត្រូវបាន​កូន​បកអាក្រាត​ថា លួច​មាន​សហាយ ហើ​យ​ប្ដឹង​លែង​ប្រពន្ធ​

spot_img

​ភ្នំពេញ ​៖ ​កាលពី​ពេល​ថ្មីៗ​នេះ ប្រភព​ហ្វេ​សប៊ុក Ko Sol បានសរសេរថា ​លោកប៉ា​ខ្ញុំ (​លោក​ប៉ា ន​ន្ទ សុខា ប៉េអឹម​ផ្កាយ​៣) ពេល​នៅ​ជាមួយ​ពួក​ខ្ញុំ គាត់​អត់​សើច​ទេ មាន​តែ​ទឹក​មុខក្រញូវ​នឹង​ពាក្យ​ជេរ​ដៀល​ប៉ុណ្ណោះ ។​ ​ពេល​នៅ​ជាមួយ​សហាយស្មន់​វិញ មុខ​លោក​ប៉ា​ខ្ញុំ​រីក​ដូច​គ្រាប់​ជី ​ឲ្យ​លោក​ប៉ា​ខ្ញុំ​ចេញពី​ផ្ទះឮ​ថា​សប្បាយ​រហូត​ហ្នឹង អីចឹង​ហើយ ទើប​ធ្វើឲ្យ​គាត់​ញញឹម​សើច​ភ្លេចខ្លួន ​គេ​កាន់ទុក្ខ​គ្រប់គ្នា លោកប៉ា​ខ្ញុំ​បែរ​ជា​ប្រឹង​ថតសែ​ល​ហ្វី​ជាមួយ​គេ​ញញឹម​គ្រប់​ប៉ុស្ដិ៍ ។​ ​កូន​ហួសចិត្ត​ណាស់ ពេល​ឃើញ​ទង្វើ​ប៉ា​បែបនេះ ។​

​បើ​ពិនិត្យ​រូបថត​ទាំងនោះ លោកពូ លូ គឹមឈុន គាត់​ញញឹម​អត់​ខុស​ទេ ព្រោះ​លោក​ប៉ា​ឋានៈ​ផ្កាយ​បី​អ្នក​ថត​សែ​ល​ហ្វី ហើយ​លោក​ប៉ា​ញញឹម​​នរណា​មិន​ញញឹម​តាម ហើយ​លោក​ប៉ា​នឹង​គាត់​ស្និទ្ធ​នឹង​គ្នា​ទៀត ។​

​រូបថត​ប៉ុន្មាន​សន្លឹក​នោះ ឃើញ​តែ​លោក​ប៉ា​ញញឹម​រហូត មាន​តែ​ប៉ុន្មាន​សន្លឹក​ថត​ជាមួយ​ពួក​កូន​ទេ​ ទើប​លោក​ប៉ា​មិន​ញញឹម ។​

​លោកប៉ា​សប្បាយចិត្ត​នឹង​ទឹកភ្នែក​ប្រពន្ធ​កូន​មិន​ឆ្អែតឆ្អន់ នៅ​ទៅ​ខំ​សើច​សប្បាយ​ចិត្ត​នឹង​គំនរ​ទុក្ខ​របស់​ជនរងគ្រោះ​ទៀត ។​

​លោកប៉ា​លួច​មាន​ស្រី​ហើយ នៅ​ប្រើ​អំណាច​តុលាការ​តាម​ធ្វើបាប​អ្នក​ម៉ាក់​របស់​កូន​នឹង​ពួក​កូន​ទៀត ។​ ​ប្ដឹង​ម៉ា​ក់រាប់​ខែ​ហើយ ម៉ាក់​ចូលទៅ​បំភ្លឺ​ច្រើន​ដង​ហើយ នៅ​អត់​រលូន​ទៅមុខទៀត លោកប៉ា​ខ្ញុំ​សាហាវ​ណាស់ សូម្បី​ខ្ញុំ​ជា​មនុស្ស​ពិកា​រហើយ​ ​ក៏​លោក​ប៉ា​ខ្ញុំ​មិន​លើកលែង​ដែរ នៅ​ប្ដឹង​ទារ​ចែកទ្រព្យ​ដោយ​មិន​ចែក​ឲ្យ​ខ្ញុំ​មួយ​រៀល លោកប៉ា​ខ្ញុំ ចង់​ឲ្យ​ពួក​ខ្ញុំ​ដាច់បាយ​ស្លាប់​ហើយ ។​ ​ដឹង​ហើយ​ថា​លោក​ប៉ា​ឋានៈ​ធំ លោកប៉ា​ផ្កាយ​បី ហើយ​ធ្វើ​ជាទី​ព្រឹក្សា​របស់​សម្ដេច​តេជោ​សែន​ទៀត តុលាការ​អត់​ហ៊ាន​ចាត់ការ​លោកប៉ា​ទេ ។​
​តែ​លោក​ប៉ា​ត្រូវ​ចាំ​ថា បាបកម្ម​គង់​តែមាន លោកប៉ា​មិន​ទទួល​ជាតិ​នេះ ជាតិ​ក្រោយ​លោកប៉ា​គង់តែ​ទទួល​ទេ ។​

ប្រភព​ហ្វេ​សប៊ុក Ko Sol ៖ ធ្វើ​ម៉េច បើ​ខ្ញុំ​កើតមក​ជា​ជនពិការ នេះ​ជា​កំហុស​បាបកម្ម​របស់ខ្ញុំ​ពី​អតីតជាតិ ។​ ​តែ​អ្វី​ដែល​ខ្ញុំ​ឈឺផ្សា ទ្រាំ​លាក់ទុក​ក្នុង​ចិត្ត​រាប់​ឆ្នាំ​មក គឺ​ជា​ទង្វើ​របស់​លោក​ប៉ា​ខ្ញុំ លោកប៉ា​ខ្ញុំ​លួច​មាន​ស្រី​ក្រៅ​លាក់​នឹង​ម្ដាយ​ខ្ញុំ ពេល​ប៉ា​ខ្ញុំ​មក​ផ្ទះ​ម្ដងៗ​ឮ​តែ​ពាក្យ​ជេរ​ម៉ាក់​ខ្ញុំ​ ​យប់​ថ្ងៃ​ផុត​ទៅ​ឃើញតែ​ទឹកភ្នែក​អ្នក​ម៉ាក់​ខ្ញុំ​ស្រក់ ។​

​កូន​អាណិត​អ្នក​ម៉ា​ក់កូន​ខ្លាំង​ណាស់​កូន​ជា​ស្រី​ពិការ​ដៃជើង​មែន តែ​ចិត្ត​កូន​នៅ​ដឹង​ខុសត្រូវ​ទាំងអស់ ចិត្ត​កូន​មិន​ពិការ​ឡើយ ពេល​ខ្លះ​កូន​ចង់​និយាយរឿង​ប៉ា​ធ្វើបាប​អ្នក​ម៉ាក់​ដែរ តែ​កូន​ជា​ជនពិការ កិត្តិយស​ទ្រព្យធន​ក៏​មិន​មាន ដូច្នេះ​កូន​មិន​ហ៊ាន​និយាយ​ទេ បើ​និយាយ​ក៏​គ្មាន​នរណា​គេ​ស្ដាប់​ដដែល កូន​រស់ៗ​ដូច​កូនចាប​នៅក្នុង​សំបុក ចាំតែ​គេ​ឲ្យចំ​ណី​សម្ដី​​កូន​គឺ​គ្មាន​ន័យ​ឡើយ ។​

​តែ​ពេល​ដែល​ឃើញ​លោក​ប៉ា​ប្ដឹង​លែងលះ​អ្នក​ម៉ាក់ ហើយ​ខាង​តុលាការ ដូច​ធ្វើ​ប្រងើយ​កន្ដើយ ព្រោះ​តែ​លោក​ប៉ា​ពាក់​ផ្កាយ​បី​លើ​ស្មារ​ហើយ​ជា​ទី​ព្រឹក្សា​របស់​សម្ដេច​ពុក​ទៀត ដូច្នេះ​តុលាការ​ក៏​គេ​ខ្លាច​អំណាច​របស់​លោក​ប៉ា​ដែរ ។​

​លោកប៉ា​មាន​ស្រី​ថ្មី​ហើយ ហើយ​រត់​ចោល​អ្នក​ម៉ាក់​និង​កូនៗ​ទៀត ហេតុ​អ្វី​លោក​ប៉ា​មិន​ទុក​ទ្រព្យសម្បត្តិ​ឲ្យ​អ្នកម៉ាក់​ផង ? ហើយ​ដី​អាឡែន​នៅឯ​កោះកុង ក្រែង​លោកប៉ា​យក​លុយ​អា​ឡែនចាយ​ជាច្រើន​ ​រួច​លោក​ប៉ា​ឲ្យ​ដី​នោះ​ទៅ​អាឡែន​ដើម្បី​លួង​ចិត្ត​អាឡែន​ហើយតើ ដី​នោះ​ដាក់​ឈ្មោះ​អាឡែន ហេតុ​អ្វី​លោក​ប៉ា​បែរ​ជា​ប្ដឹង​យក​ដី​ពី​អាឡែន​ទៀត ? លុយ​ប៉ា​យក​ពី​អា​ឡែនចាយ​ក្នុង​សម័យ​នោះ បើ​ទុក​ទិញ​ដី​កោះកុង មិនដឹង​ជា​បាន​ច្រើន​ប៉ុនណា​ទេ តែ​ប៉ា​បំផ្លាញ​អាឡែន​អស់ហើយ ។​

​អ្វី​ដែល​ខ្ញុំ​ឈឺចាប់​ជាងគេ ខ្ញុំ​ជា​ជនពិការ​ហើយ ហើយ​ឈឺ​មិន​ឈប់​ទៀត ។ តែ​លោក​ប៉ា​មើល​មិន​ឃើញ​ទេ រាប់​ឆ្នាំ​មកនេះ​លោក​ប៉ា​អត់ឲ្យ​លុយ​កូន​មួយ​រៀល​ទេ ហើយ​ឮ​ម៉ាក់​និយាយថា លោកប៉ា​ប្ដឹង​ចែកទ្រព្យ​នឹង​អ្នក​ម៉ាក់ គឺ​ចែកជា​ពីរ​ស្មើ​ជាមួយ​អ្នក​ម៉ាក់ ដោយ​អត់ឲ្យ​ចំណែក​ដល់​កូនៗ​ឡើយ ។​

​តើ​ឲ្យ​ខ្ញុំ​ជា​កូន​ពិការ​ម្នាក់នេះ រស់​ពឹង​អ្វី​ទៅ ? រាល់ថ្ងៃ​ពឹង​តែ​អ្នក​ម៉ាក់​និង​អាឡែន អ្នក​ម៉ាក់​និង​អាឡែន​អត់​លុយ​ទៀត រស់នៅ​ពឹង​ផ្ទះ​គេ សុំ​លុយ​គេ ។​

​បើ​កូន​និង​អ្នក​ម៉ាក់ ទៅ​រស់នៅ​កៀនស្វាយក្នុង ជា​ផ្ទះ​ខ្លួនឯង តែ​ទីនោះ​ស្ងាត់​ណាស់ ខ្លាច​តែ​មិន​រស់​ទេ នឹង​ងាប់​អស់​មិន​ខាន ព្រោះ​កូនស្រី​ពិការ​ម្នាក់​នេះ ស្គាល់​ចរិត​ប៉ា​ច្បាស់​ណាស់ ។​

​លោកប៉ា​មាន​ស្រី យក​លុយ​អស់​ពី​ផ្ទះ​ទៅ​ចិញ្ចឹម​ស្រី យកឈ្មោះ​អ្នក​ម៉ាក់​ដើរ​ខ្ចីលុយ​គេ បាន​លុយ​មក​ប៉ា​ប្រើតែ​អាឡែន​ឲ្យទៅ​បើកលុយ បាន​លុយ​ហើយ ប៉ា​ចេញពីផ្ទះ​បាត់ៗ​ទៅ​សប្បាយ​ជាមួយ​ស្រី​របស់​ប៉ា ។​

លោកប៉ា​បំផ្លាញ​ផ្លូវកាយ​ផ្លូវចិត្ត​អ្នក​ម៉ាក់​ឆ្អែត​ហើយ អស់ទ្រព្យ​ហើយ ជំពាក់​គេ​ជុំ​ទិស នៅសល់​ទ្រព្យ​បន្ដិចបន្ដួច​ជាប់​នឹង​ដី ហេតុ​អ្វី​លោក​ប៉ា​នៅតែ​ប្ដឹង​ទាមទារ​ចំណែក​ចែក​ជា​ពីរ​ជាមួយ​អ្នក​ម៉ា​ក់ទៀត ? ក្រែង​លោកប៉ា​ដឹង​ហើយ​ថា អ្នក​ម៉ាក់​ឈឺ​ទឹកនោមផ្អែម​ផង លើសឈាម​ផង ថ្លើម​ផង កូន​ក៏​ឈឺ​ជម្ងឺ​ជាប់​កាយ​ទៀត អាឡែន​ឈឺ​ទៀត ហើយ​ទាំង​បី​នាក់​សុទ្ធ​តែ​អត់​មាន​ការងារ​ធ្វើ តើ​ឲ្យ​ពួក​កូនៗ​នឹង​អ្នក​ម៉ាក់​កូន​រស់​យ៉ាង​ម៉េច ?

​លោកប៉ា​ចេញទៅ លោកប៉ា​មាន​ផ្កាយ​បី​ពាក់ តម្លៃ​ផ្កាយ​បី​នោះ​ថ្លៃ​ជាង​ដី​នៅ​សល់​បន្ដិចបន្ដួច​នោះ​រាប់​ពាន់​ដង​ឯណោះ ហេតុ​អ្វី​លោក​ប៉ា​នៅ​ចង់បាន​ចំណែក​ទៀត ?

​កូន​នៅ​ចាំ​ច្បាស់​ថា ស្រី​របស់​លោក​ប៉ា​នោះ ពី​មុន​គាត់​ជា​ស្រី​ម៉ាស្សា​នៅ​ផ្ទះជួល​គេ តាំង​ពី​ស្គាល់​ប៉ា គេ​មាន​អ្វី​សព្វ​យ៉ាង​អស់​ហើយ ឡាន​ស្រី​របស់​ប៉ា​ទំនើប ផ្ទះ​គេ​ក៏​ល្អ កន្លែង​រកស៊ី​គេ​ក៏មាន មាន​ដី​រាប់​កន្លែង ពាក់​សុទ្ធតែ​ពេជ្រ ។​

​ចំណែក​កូន​នឹង​ម៉ាក់ អត់​មាន​អ្វី​ទាំងអស់ មាន​តែ​ផ្ទះ​កញ្ចាស់​នៅ​កៀនស្វាយក្នុង​មួយ ហេតុ​អ្វី​លោក​ប៉ា​នៅ​តែ​ទាមទារ​ចំណែក​ទៀត ?
​ប៉ា​ចេញ​ទៅ​យក​ឡាន​ទៅ​ជាមួយ កូន​និង​អ្នក​ម៉ាក់​ជិះ​តែ​ម៉ូតូឌុប ប៉ា​ឃើញ​អញ្ចឹង​សប្បាយចិត្ត​ណាស់​មែន​ទេ ?

​កូនស្រី​ពិការ ប៉ា​មិន​ចែកទ្រព្យ​ឲ្យកូន​មិន​ខឹង​ប៉ា​ទេ តែ​ប៉ា​កុំ​ធ្វើ​បាប​អ្នក​ម៉ាក់​ហួសហេតុ​ពេក គួរតែ​ទុកទ្រព្យ​បន្ដិច​នោះ ឲ្យ​ម៉ាក់​មើលថែ​ជម្ងឺ​ទៅ​ ​ព្រោះ​ប៉ា​បាន​យក​ទ្រព្យ​ពី​អ្នក​ម៉ាក់ ទៅ​ជួយ​ស្រី​របស់​ប៉ា​រាប់​មិន​អស់​ទៅហើយ ។ បើ​លោក​ប៉ា​នៅ​តែ​ទាមទារ ចែក​ទ្រព្យ​ជា​ពីរ​ទៀត លោកប៉ា​គួរតែ​ឲ្យ​តុលាកា​រចែក​ផ្កាយ​លើ​ស្មារ​របស់​លោក​ប៉ា​ជា​ពីរ​ចំណែក​ដែរ​ទៅ ទើប​យុត្តិធម៌ ។​

​ព្រោះ​ផ្កាយ​នោះ ពេល​នៅ​ជាមួយ​អ្នក​ម៉ា​ក់ជាង​៤០​ឆ្នាំ​ ទើប​លោក​ប៉ា​មាន​ពាក់ បើ​តាម​កូន​យល់​ផ្កាយ​នោះ​ក៏​ជា​ទ្រព្យ​រួម​រវាង​អ្នក​ម៉ាក់​កូន​និង​លោកប៉ា​ដែរ ។​

​សូម​បងប្អូន​ជួយ ​share ​ឲ្យបាន​ដល់​លោក​ប៉ា​ខ្ញុំ​ផង ព្រោះ​លោក​ប៉ា​ខ្ញុំ​បាន​ប្លុក​លេខ​និង​ហ្វេ​ស​បុក​ពួក​ខ្ញុំ​អស់​ជា​យូរ​មក​ហើយ ។​

​សូមមេត្តា​ជួយ​ share​ផង ព្រោះ​សារ​មួយ​នេះ ខ្ញុំ​តែង​រាប់​ខែ​ទើប​បាន​ប៉ុណ្ណឹង ខ្ញុំ​រៀន​បាន​ដល់​ថ្នាក់​ទី​១០​ដែរ តែ​សរសេរ​នៅ​យឺត​ណាស់។​

​សូម​ជួយ​ស៊ែរ​ផង សូម​អរគុណ ។ លោក​ប៉ា ន​ន្ទ សុខា របស់​កូន​អើយ ឈប់​ធ្វើ​បាប​អ្នក​ម៉ា​ក់កូន​និង​កូនស្រី​ទាំងពីរ​នេះ​ទៅ ៕​ ដោយ​៖​កូឡាប​

  

spot_img
×