Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​រថយន្ត​សេរី​ទំនើប​ ៥ ​គ្រឿង ដែល​មិន​បាន​បំពេញ​កាតព្វកិច្ច​ពន្ធគយ​នាំចូល​

spot_img

​កំពង់ស្ពឺ​ ៖ ​រថយន្ត​ទំនើប​ចំនួន​០៥​គ្រឿង ត្រូវបាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​កំពង់ស្ពឺ សហការ​ជា​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ស្រាវជ្រាវ និង​ឈាន​ទៅ​បង្ក្រាប​បាន​នៅ​ចំណុច​ភូមិសាស្ត្រ​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ។​
​រថយន្ត​ដែល​កម្លាំង​ស្រាវជ្រាវ និង​ឈាន​ទៅ​បង្ក្រាប​បាន​ចំនួន​០៥​គ្រឿង​មាន​៖​ទី​១ Lexus 350 ផលិត​ឆ្នាំ​ 2012 ពាក់​ស្លាក​លេខ​ភ្នំពេញ 2AS-2244 ,​ទី​២ TOYOTA Vellfire ផលិត​ឆ្នាំ​2013 ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ខម​01-2-2547, ទី​៣ Lexus GS300 ផលិត​ឆ្នាំ​2006 ពាក់​ស្លាក​លេខ ភ្នំពេញ​2AG-3893,​ទី​៤ TOYOTA Land Cruiser ផលិត​ឆ្នាំ​2011 ពាក់​ស្លាក​លេខ​ភ្នំពេញ 2AO-9313, ទី​៥ Rang Rover ផលិត​ឆ្នាំ​2006 ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ខម​02-2-1528 ។​

​បើ​ទោះបី​រថយន្ត​ទាំង​០៥​គ្រឿង​មាន​បំពាក់​ស្លាក​លេខ​ពិតមែន តែ​តាម​ការស្រាវជ្រាវ​របស់​សាខាគយ និង​រដ្ឋាករ​ខេត្ត​កំពង់ស្ពឺ​បាន​រកឃើញ​ថា​រថយន្ត​មិនទាន់បាន​បំពេញ​កាតព្វកិច្ច ពន្ធ និង​អាករ នាំចូល​ឲ្យបាន​ត្រឹមត្រូវ​ឡើយ ទើប​ឈាន​ទៅ​បង្ក្រាប​ឃាត់​ទុក​បែប​នេះ ។ សាខាគយ​បាន​ស្នើសុំ​ឲ្យ​ពលរដ្ឋ​មេត្តា​ចូលរួម​បំពេញ​កាតព្វកិច្ច ពន្ធ​គយ និង​រដ្ឋាករ​ឲ្យបាន​ត្រឹមត្រូវ ហើយ​រាល់​ការទិញ​ឬ​លក់​រថយន្ត​ត្រូវ​ពិនិត្យ​ផ្ទៀងផ្ទាត់​គ្រប់​ឯកសារ​គយ​ច្បាស់លាស់​ផង​ដែរ ។​

​សូមបញ្ជាក់​ថា ករណី​នៃ​បង្ក្រាប​បទល្មើស​គយ​ទាមទា​ឲ្យ​មន្ត្រី​គយ បើក​ការស្រាវជ្រាវ​ប្រមូល​ព័ត៌មាន​ឲ្យបាន​ច្បាស់លាស់ និង​ប្រកបដោយ​វិជ្ជាជីវៈ​និង​ច្បាប់ ។​

បច្ចុប្បន្ន​សាខាគយ និង​រដ្ឋាករ​ខេត្ត​កំពង់ស្ពឺ​ធ្វើ​កំណត់ហេតុ​បទល្មើស​គយ​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​សុំ​សេចក្តី សម្រេច៕​ ដោយ​៖​កូឡាប​

spot_img
×