Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​គណៈកម្មាធិការ​កាកបាទក្រហមកម្ពុជា​រាជធានី ចូលរួម​រំលែក​ទុក្ខ​និង​សួរសុខទុក្ខ​ក្រុមគ្រួសារ​ដែល​បាន​ស្លាប់​និង​រងរបួស​ករណី បាក់​រលំ​អគារ នៅ​ខេត្ត​ព្រះសីហនុ​

spot_img

​ភ្នំពេញ ​៖​ អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​សាខា​កាកបាទក្រហម​រាជធានី​លោក​ឃួង​ស្រេង​កាលពី​ព្រឹក​ថ្ងៃ​ ២៥ ​មិថុនា​នេះ ​បាន​ដឹកនាំ​មន្ត្រី​និង​អាជ្ញាធរ​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព​ដែល​បាន​ស្លាប់​និង​រងរបួស​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ក្រោយពី​មាន​ហេតុការណ៍​អាក្រក់​បាក់​រលំ​អាគារ​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​ទី​២២​ខែ​មិថុនា​ឆ្នាំ​២០១៩​កន្លងទៅនេះ​។

ផ្ទះ​សព​ឈ្មោះ​វិជ្ជា​បញ្ញា​ស្នាក់នៅ​ភូមិ​ទ្រា​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ​ខណ្ឌមានជ័យ​(​ផ្លូវ​ចូល​ទីលាន​ចាក់សំរាម​ស្ទឹងមានជ័យ​ចាស់​)​ត្រូវបាន​រៀបចំ​តាម​ប្រពៃណី​ខ្មែរ ​ហើយ​ត្រូវបាន​លោក​ឃួង​ស្រេង​អភិបាល​រាជធានី​អញ្ជើញ​ចុះ​ទៅ​ដល់​គេហដ្ឋាន​ផ្ទាល់​និង​បាន​សម្តែង​ក្តីរ​ន្ធ​ត់​ជាមួយ​នឹង​ភាព​សោកស្តាយ​និង​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​គ្រួសារ​នៃ​សព ​ព្រមទាំង​បាន​ប្រគល់​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត​ ប៊ុនរ៉ានី ​ហ៊ុនសែន ​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ នូវ​ថវិកា​៥​លាន​រៀល​។​ ដោយឡែក​អំណោយ​សាខា​កាក​បាទ​ក្រហម​រាជធានី​រួមមាន​ ៖​ ថវិកា​២​លាន​រៀល ​អង្ករ​ចំនួន​២០០​គីឡូក្រាម​, មី​៥​កេស​, ទឹកក្រូច​៥​កេស​, ត្រីខ​៥​យួរ​, និង​ទឹក​សុទ្ធ១០​កេស​។​

បន្ទាប់​ពី​ចុះសាកសួរ​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​គ្រួសារ​នៃ​សព​និង​នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន​សែន​រួចមក​លោក​ឃួង​ស្រេងក៏​បាន​បន្តចុះ​សាកសួរ​សុខទុក្ខ​ជនរងគ្រោះ​ឈ្មោះ ​ក្រៀល​ អឿន​ ភេទ​ស្រី​អាយុ​២៨​ឆ្នាំ​ មាន​ស្រុកកំណើត​នៅ​ក្រុង​សួង​ខេត្ត​ត្បូងឃ្មុំ​ ដែល​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះសង្ឃ​ និង​បាន​ផ្តល់​អំណោយ​សាខា​កាកបាទ​ក្រហម​រាជធានី​ជូន​ផងដែរ​ ដោយ​ក្នុងនោះ​បាន​ប្រគល់ជូន​នូវ​ថវិកា​២​លាន​រៀល ​មី​២​កេស​, ទឹកក្រូច​២​កេស​, ត្រីខ​២​យួរ​, និង​ទឹក​សុទ្ឋ​២​កេស​។​

​ជាមួយគ្នានេះ​លោក​ ឃួង ​ស្រេង ​អភិបា​រាជធានីបាន​សំណេះសំណា​ល​និង​សួរសុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ជា​អ្នក​ជម្ងឺ​ដែល​កំពុង​សំរាក​ព្យាបាល​នៅ​បន្ទប់​ជាមួយគ្នា​និង​នៅ​សាល​ក្បែរៗ​នោះ​ចំនួន​៤៥​នាក់​ទៀត ​ដោយ​ក្នុង​ម្នាក់​ទទួលបាន​ថវិកា​១០​ម៉ឺន​រៀល​ផងដែរ​។​
សូម​រំលឹក​ថា​ អគារ​ដែលរ​លំបាក់​ស្ថិតក្នុង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​ បាន​បាក់​រលំ​នៅ​ពី​វេលា​ម៉ោង​ជិត​៤​ជិត​ភ្លឺ​ថ្ងៃទី​២២​ ខែ​មិថុនា​ ឆ្នាំ​២០១៩ ​ដែល​នេះ​ជា​មហន្តរាយ​លើកដំបូង​សម្រាប់​វិសយ័​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ ហើយ​បើតា​ម​មន្ត្រី​ជំនាញ​នានា​ថ្លែងថា​ការបាក់​រលំ​នេះ​កើតឡើង​ដោយសារ​បញ្ហា​ប​ច្ចេស​សំណង់​ ហើយ​សំណង់​អគារ​នេះ​ត្រូវបាន​ក្រសួង​រៀបចំ​ដែនដី​ចុះ​ហាមឃាត់​ចំនួន​២​ដង​រួចមកហើយ​ ប៉ុន្តែ​ម្ចាស់​ដែល​ជា​ជនជាតិ​ចិន​មិន​ព្រមស្តាប់​និង​នៅ​តែ​បន្ត​សាងសង់​ដោយ​ចិត្ត​ឯង​។​សំណង់​នោះ​ត្រូវបាន​សាងសង់​លើ​ផ្ទៃដី​ ៥៨៣​ម៉ែត្រក្រឡា​ សាងសង់​ដោយ​ការប្រើ​ឆ្អឹង​ដែក​។​

​អគារ​កម្ពស់​៧​ជាន់​ដែលរ​លំបាក់​នេះ​ត្រូវបាន​បញ្ចប់​ការរុករក​ជួយសង្គ្រោះ​ជេន​រងគ្រោះ​ជា​ស្ថាពរ​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​២៤​ខែ​មិថុនា​ឆ្នាំ​២០១៩ ​បន្ទាប់ពី​បើក​ប្រតិបត្តិ​ការរុករក​និង​សង្គ្រោះ​អស់​រយៈពេល​២​ថ្ងៃ​កន្លះ​ ដោយ​មាន​ការយកចិត្តទុកដាក់​យ៉ាង​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​៕​ ដោយ​៖​កូឡាប​

 

spot_img
×