Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ថៃ កាត់ទោស​ជន​ឆបោក​ម្នាក់ ឲ្យ​ជាប់គុក ១៣.២៧៥​ឆ្នាំ

spot_img

​តុលាការ​ព្រហ្មទណ្ឌ​ថៃ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ បាន​កាត់ទោស​ជន​បោកប្រាស់​ម្នាក់​ឲ្យ​ជាប់គុក​រហូតដល់ ១៣.២៧៥​ឆ្នាំ ដោយសារ​តែ​បាន​បោកប្រាស់​ជនរងគ្រោះ​ចំនួន​ជាង ២.៦០០​នាក់ ឲ្យ​ដាក់​លុយ​ចំនួន ១៦០​លាន​ដុល្លា​អា​មេ​រិច នៅ​ក្រុមហ៊ុន​របស់​លោក​។ នេះ​បើ​តាម​ការចេញផ្សាយ​រប​ស់ការ​សែត​ថៃ Bangkok Post​។​

​ព្រះរាជអាជ្ញា​ថៃ បាន​បញ្ជាក់​ប្រាប់​តុលាការ​ថា ចាប់តាំងពី​ឆ្នាំ ២០១៥ ដល់ ២០១៦ Phudit Kittitradilok និង​បក្សពួក បាន​រៀបចំ​សិក្ខាសាលា ដើម្បី​អញ្ជើញ​មនុស្ស​ចូលរួម​វិនិយោគ​ជាមួយនឹង​ក្រុមហ៊ុន​របស់​លោក ដោយ​ពួកគេ​បាន​ប្រាប់ថា ជា​ការវិនិយោគទុន​លើ ផលិតផល​ថែរក្សា​សម្រស់ ឡាន​មួយ​ទឹក ការនាំចេញ អចលនទ្រព្យ និង​អត្រា​ប្តូរប្រាក់​។​

​ពួកគេ​បាន​ប្រកាសថា ពួកគេ​នឹង​ឲ្យ​ការប្រាក់ប ១​ភាគរយ​ជា​រៀង​រាល់​សប្តាហ៏ បូករួម​នឹង ៥​ភាគរយ​បន្ថែម​ទៅ​ដល់​អ្នក​ទាំងឡាយ​ណា ដែល​បាន​ទាក់ទាញ​ឲ្យមាន​ការវិនិយោគលុយ​បន្ថែ​ម​ថ្មី​ទៀត​។​

​តុលាការ​បាន​រកឃើញ​ថា ជន​ឆបោក​ឈ្មោះ Phudit Kittitradilok អាយុ ៣៤​ឆ្នាំ បាន​ប្រព្រឹត្ត​បទ​ឆបោក​ចំនួន ២.៦៥៣​ករណី ហើយ​ក្នុង​មួយ​ករណី​តុលាការ​កាត់ទោស​លោក​ឲ្យ​ជាប់គុក ៥​ឆ្នាំ ដូច្នេះ​ទោស​សរុប​របស់​លោក​គឺ មាន​ចំនួន ១៣.២៦៥​ឆ្នាំ​។​

​តុលាការ​ក៍​បាន​រកឃើញ​ថា Phudit Kittitradilok មាន​ទោស​ពី​បទ​លាងលុយកខ្វក់​ផងដែរ ហើយ​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក ១០​ឆ្នាំ​បន្ថែមទៀត ដូច្នេះ​ទោស​របស់​លោក​គឺ​ឡើងដល់ ១៣.២៧៥​ឆ្នាំ​។

​តែ​ដោយសារតែ​លោក​បាន​សារភាព និង​សហការណ៏ តុលាការ​បាន​បន្ថយទោស​របស់​លោក​ពាក់កណ្តាល​មក​ត្រឹម ៦.៦៣៧​ឆ្នាំ និង ៦​ខែ​វិញ​។​

​ទោះបី​យ៉ាងណា​ក៍ដោយ លោក​ទំនងជា​ជាប់គុក​ត្រឹមតែ ២០​ឆ្នាំ​ប៉ុណ្ណោះ ខណៈ​ដែល​ក្រមព្រហ្មទណ្ឌ​ថៃ បាន​កំណត់​ថា ទោសទណ្ឌ​ច្រើន​បំផុត​សំរាប់​ការរំលោភច្បាប់​គឺ​មាន​ចន្លោះ​ពី ៣​ទៅ ១០​ឆ្នាំ​៕ សុភ័ក្ត្រ​

 

 

spot_img
×