Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ បញ្ជាក់ថា ថវិកា​សប្បុរសជន​ជាង ​២​លាន​ដុល្លារ ត្រូវ​ផ្តល់ជូន​អ្នកស្លាប់ និង​របួស​ទាំងអស់​

spot_img

​តាមរយៈ​ហ្វេ​សប៊ុក​នៅ​ថ្ងៃ​ទី ​២៥ ខែ​មិថុនា​នេះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងថា បងប្អូន​ជនរួមជាតិ​ជាទី​គោរព​ស្រឡាញ់​!

​ក្នុង​ហេតុ​ការបាក់​អគារ​កម្ពស់​៧​ជាន់​នៅ​ខេត្ត​​ព្រះសីហនុ ដែល​ធ្វើអោយ​ប្រជាជន​ជា​ទី​ ​ស្រឡាញ់​របស់​យើង​ស្លាប់​២៨​នាក់​ របួស​២៦​នាក់ ក្រៅ​ពី​ព្រះរាជ​អំណោយ របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ​ជាទី​គោរព​សក្ការ និង​ជំនួយ​ឧបត្ថម​របស់​​ព្រឹទ្ទសភា រាជរដ្ឋាភិបាល កាកបាទ​ក្រហម​ក​ម្ពជា​។ ខ្លួន​ខ្ញុំ​បាន​អំពាវនាវ​សុំ សប្បុរសជន​ជួយ​ឧបត្ថម្ភ​បន្ថែម​ដែល​​មក​ដល់​ម៉ោង​១២​ថ្ងៃ​២៥​មិថុនា​នេះ​ទទួល​
ទឹកប្រាក់​គិត​ជា​ដុល្លារ​ចំនួន​ 2198400 ​ដុល្លា​រអាមេរិក​។​

​ថវិកា​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ជូន អ្នក​របួស​ក្នុង​ម្នាក់​១​មុឺន​ដុល្លា​សម្រាប់​២៤​នាក់​ឯ​២​នាក់​ទៀត​ដែល​ស្ថិតក្រោម​គំនរ​បាក់បែក​ប្រមាណ​ជិត​៦០​ម៉ោង​ដែល​នៅ​រស់រាន​មាន​ជិវិត​ដោយសារ​ការ​​ជួយសង្គ្រោះ​ត្រូវបាន​ឧបត្ថម្ភ​ក្នុង​ម្នាក់​​ចំនួន​៣​មុឺន​ដុល្លារ​។ សរុប​អ្នករបួស​ចំណាយ​អស់​៣០​មុឺន​ដុល្លារ​។​

​ថវិកា​នៅសល់​1898400​ដុល្លារ​ត្រូវ​​បែងចែក​ស្មើៗ​គ្នា​សម្រាប់​អ្នកស្លាប់​ចំនួន​២៨​នាក់​ ដែល​ក្នុង​មួយ​នាក់​ទទួល​ចំនួន​
67800 ​ដុល្លា​រនេះ​ មិន​គិត​ពី​ថវិកា​រាជ​​រដ្ឋាភិបាល​១​មុឺន​ដុល្លារ​ដែល​ជូន​ដល់​គ្រួសារ​អ្នកស្លាប់​មួយចំនួន​ក្រោយ​១​ថ្ងៃ​
​នៃ​ថ្ងៃ​កើតហេតុ​ផង​ទេ​។​

​លោក​សេង ទៀង​នាយករង​ខុទ្ទកាល័យ​​របស់​ខ្ញុំ​នឹង​រៀបចំ​ជូន​ក្រុមគ្រួសារ​សព ១​តាមរយៈ​ធានា​គារ​ដើម្បី​ធានា​សុ​វត្តិភាព​
​សម្រាប់​ក្រុម​គ្រួសារ​សព​។​

​ខ្ញុំ​សូម​អរគុណ​ចំពោះ​សប្បុ​សជន​ទាំងអស់​ដែល​បាន​ជួយ​ជា​ថវិការ​សម្រាប់​ជន​​រងគ្រោះ​ទាំង​អ្នក​ស្លាប់​ទាំង​អ្នករបួស​
​ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ​។​

ជាថ្មី​ម្តងទៀត​សូម​អរគុណ​និង​កោត​ស​សើរ​ចំពោះ​កម្លាំង​ដែល​បាន​ចូលរួម​ជួយ​រុករក​និង​ជួយ​សង្គ្រោះ​ដែល​បាន​​បង្ហាញ​នូវ​ការទទួលខុសត្រូវ ផ្តល់​នូវ​ក្តី​​អាណិត​ស្រឡាញ់​ចំពោះ​ជនរងគ្រោះ​​ក្នុងឋានះ​ជា​ជន​រួម​ឈាម​ដូចគ្នា​។​

សូម​អរគុណ​ផងដែរ​ដល់​កម្មករ​និង​អ្នក​​បច្ចេកទេស​ចិន​ដែល​បាន​ចូលរួម​ក្នុង​​កិច្ចការ​នេះ​តាំងពី​ការចាប់ផ្តើម​រហូតដល់​
​ការងារ​ត្រូវបាន​បញ្ចប់​។​

(​ស្រឡាញ់​គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​​ក្នុង​គ្រា​លំបាក​)៕​ ដោយ​៖​កូឡាប​

 

spot_img
×