Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ​២០១៩

spot_img

ឆ្នាំ​ជូត ៖ ការងារ​ល្អ​ប្រសើរ ។ អ្នក​អាច​សម្រេច​កិច្ចការ​គ្រប់យ៉ាង​តាម​គ្រោងការណ៍​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​បាន​ទទួល​ការគាំទ្រ​វាយតម្លៃ​ខ្ពស់​ពី​មនុស្ស​នៅ​ជុំវិញ ។ លុយកាក់​ស្ថិរភាព ។ មនោសញ្ចេតនា​ក៏​ពោរពេញ​ដោយ​ភាព​រីករាយ​កក់ក្តៅ ។​

បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ១,៦ ពិន្ទុ ។ ម៉ោង​ល្អ ៧ ដល់ ៩ ។ ពណ៌​សំណាង ទឹកសមុទ្រ , បៃតង ។ ឆ្នាំ​អ្នក​យក​អាសា ឆ្លូវ វ​ក , កុ​រ ។​

​ឆ្នាំ​ឆ្លូវ ៖ ប្រសិន​ជា​អ្នក​រកស៊ី​វិនិយោគ នឹង​ប្រមូលបាន​ចំណូល​ធំ​ក្នុងថ្ងៃនេះ អ្នក​អាច​ចាប់ផ្តើម​រៀប​ផែនការ​ចំណាយ​ឲ្យ​សមស្រប​សម្រាប់​ខ្លួន និង​គ្រួសារ​ក្នុង​អនាគត ។ អ្នក​ជា​មនុស្ស​ចាត់ទុក​គ្រួសារ​ជា​សំខាន់ ហេតុ​នេះ​តែង​បង្កើត​ភាព​សោមនស្ស​ន​រីករាយ​ផ្អែមល្ហែម​ជាមួយ​សមាជិក​គ្រប់​រួម​ក្នុង​គ្រួសារ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ០,៤ ពិន្ទុ ។ ម៉ោង​ល្អ ១៩ ដល់ ២១ ។ ពណ៌​សំណាង លឿង , ត្នោត ។ ឆ្នាំ​អ្នក​យក​អាសា ជូត , ខា​ល , រកា ។​

​ឆ្នាំ​ខាល ៖ អ្នក​ត្រូវ​ប្រយ័ត្ន​មនុស្ស​មិន​ស្និទ្ធស្នាល​នៅ​ជុំវិញខ្លួន ព្រោះ​អាច​ត្រូវ​គេ​ឆ្លៀតឱកាស​កេងចំណេញ ឬ​ធ្វើ​បាប​អ្នក ។ អ្នក​អាច​សម្គាល់​ឃើញថា ខ្លួន​ជា​អ្នក​ធ្វើ​ការនឿយហត់ តែ​មិន​ត្រូវបាន​ទទួលស្គាល់ ។ ថ្ងៃនេះ​អំណោយ​ល្អ​សម្រាប់​ការធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ទីជិត​ឆ្ងាយ ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ២,៨ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​សំណាង ស្លាប​កំភេម , បៃតង ។ ឆ្នាំ​អ្នក​យក​អាសា ថោះ , ច​រ , ម​មី ។​

​ឆ្នាំ​ថោះ ៖ ថ្ងៃ​នេះ​ប្រសិន​អ្នក​មិន​ចេះ​អត់ធ្មត់ ទប់​ភាព​ឆេវឆាវ​របស់ខ្លួន​នោះ​ងាយ​កើត​ការឈ្លោះប្រកែក​ជាមួយ​មិត្តភក្តិ ឬ​អ្នក​រួម​ការងារ ការឈ្លោះប្រកែក​អាច​កើតចេញ​ពី​រឿង​លុយកាក់ ផលប្រយោជន៍ មន្ទិលសង្ស័យ​…​។ ទោះបី​ទំនាក់ទំនង​សង្គម​ជួប​បញ្ហា​ច្រើន​តែ​មនោសញ្ចេតនា​រវាង​អ្នក​និង​សមាជិក​ក្នុង​គ្រួសារ​មាន​ភាពល្អប្រសើរ ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៦,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​សំណាង ស , ស្លាប​កំភេម ។ ឆ្នាំ​អ្នក​យក​អាសា ខា​ល , ម​មែ , ច​រ ។​

​ឆ្នាំ​រោង ៖ ការងារ​អំណោយផល​ល្អ ។ ភាព​ជឿជាក់​លើ​ខ្លួនឯង បាន​បង្ក​ចំណាប់​អារម្មណ៍​ដ៏​ល្អ​សម្រាប់​មនុស្ស​នៅ​ជុំវិញ​រាប់​ទាំង​អ្នក​បាន​ស្គាល់​តាំងពី​យូរ និង​អ្នក​ទើប​ជួប​លើកដំបូង ។ មនោសញ្ចេតនា​គ្រួសារ​ល្អ​ប្រសើរ​ក៏​ជា​មូលហេតុ​ធ្វើឲ្យ​អ្នក​ត្រៀម​បើកចិត្ត​ចំពោះ​មនុស្ស​គ្រប់​គ្នា​ជាង ។ ថ្ងៃនេះ​លុយកាក់​ក៏​ជួប​សំណាង​លញ​អ មាន​ខ្ទង់​ចំណូល​បន្ថែម ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ២,៥ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​សំណាង ត្នោត , ក្រហម ។ ឆ្នាំ​អ្នក​យក​អាសា ជូត , វ​ក , រកា ។​

​ឆ្នាំ​ម្សាញ់ ៖ អ្នក​អាច​មាន​អារម្មណ៍​នឿយណាយ​ជាមួយនឹង​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​សាចុះសាឡើង ។ អ្នក​អាច​ចង់​សម្រាក​ពី​ការសិក្សា ឬ​ឈប់​ពី​ការងារ បន្តែ​អ្នកត្រូវមាន​ការពិចា​រណា​ឲ្យ​ម៉ត់ច​ត់ និង​ច្បាស់លាស់​អំពី​បញ្ហា​នេះ ។ ពេលនេះ​ជា​ពេល​អ្នក​ត្រូវ​សង្កត់​ភាព​ឆេវឆាវ​របស់ខ្លួន ។ ការសម្រេចចិត្ត​ប្រញាប់ប្រញាល់​ងាយ​ធ្វើឲ្យ​អ្នក​ស្តាយក្រោយ​ក្នុង​អនាគត ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៤,៩ ពិន្ទុ ។ ម៉ោង​ល្អ ១ ដល់ ៣ ។ ពណ៌​សំណាង ផ្កាឈូក , ស្វាយ ។ ឆ្នាំ​អ្នក​យក​អាសា ឆ្លូវ , ខា​ល , ម​មី ។​

​ឆ្នាំ​មមី ៖ ថ្ងៃ​នេះ​ទោះបីជា​ថ្ងៃ​សម្រាក ឬ​ធ្វើការ​ក៏​ល្អ​បំផុត ។ នៅ​ជុំវិញ​ខ្លួន​អ្នក​មាន​មនុស្ស​ចិត្តល្អ​ជាច្រើន​ត្រៀម​ជួយ​ពេល​អ្នក​ជួប​ការលំបាក​ចូរ​គោរព​ទំនាក់ទំនង​បច្ចុប្បន្ន​របស់ខ្លួន ព្រោះ​ពួកគេ​អាច​ជា​អ្នក​នាំមក​នូវ​ផលប្រយោជន៍​ដ៏​ច្រើន​សម្រាប់​អ្នកនា​អនាគត ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៣,៦ ពិន្ទុ ។ ម៉ោង​ល្អ ១៩ ដល់ ២១ ។ ពណ៌​សំណាង ក្រហម , ទឹកក្រូច ។ ឆ្នាំ​អ្នក​យក​អាសា ម្សាញ់ , ម​មែ , ច​រ ។​

​ឆ្នាំ​មមែ ៖ ថ្ងៃ​នេះ​ការងារ​មិន​សមបំណង ។ ប្រហែល​នេះ​ជា​ពេលវេលា​ដែល​អ្នក​ត្រូវ​ពិនិត្យមើល​ខ្លួន​ឯង​ឡើង​វិញ​ថា​តើ​បាន​កសាង​ទំនាក់ទំនង​ល្អ​ត្រឹមត្រូវ​ឬ​នៅ ។ រឿង​មនោសញ្ចេតនា​ប្រសិន​កើត​មាន​ការឈ្លោះប្រកែក អ្នក​គួរ​នឹងនរ និង​ស្តាប់​ដៃគូ​ឲ្យបាន​ច្រើនជាង។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ២,៧ ពិន្ទុ ។ ម៉ោង​ល្អ ២១ ដល់ ២៣ ។ ពណ៌​សំណាង កាហ្វេ , ស ។ ឆ្នាំ​អ្នក​យក​អាសា ថោះ , ម្សាញ់ , កុ​រ ។​

​ឆ្នាំ​វក ៖ ការងារ​ល្អ​ប្រសើរ គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន​គ្មាន​ឧបសគ្គ ឬ​ការលំបាក​ណាមួយ​ចំពោះមុខ ។ លុយកាក់​កើនឡើង តែ​អ្នក​ត្រូវ​ចេះ​តុល្យភាព​ចំណូល​ចំណាយ​ឲ្យបាន​ត្រឹមត្រូវ​បង្ការ​កុំ​ឲ្យ​ខ្វះខាត ។ មនោសញ្ចេតនា​មិនល្អ ដោយសារ​រវល់​នឹង​ការងារ​ខ្លាំងពេក អ្នក​បាន​ភ្លេច​យកចិត្តទុកដាក់ ថែទាំ​មនុស្ស​ជា​ទីស្រឡាញ់ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៤,៨ ពិន្ទុ ។ ម៉ោង​ល្អ ៧ ដល់ ៩ ។ ពណ៌​សំណាង ប្រាក់ , ស ។ ឆ្នាំ​អ្នក​យក​អាសា ជូត , រោង , ម​មែ ។​

​ឆ្នាំ​រកា ៖ ថ្ងៃនេះ​ជា​ថ្ងៃ​សំណាង​ល្អ​របស់​អ្នក ។ អាស្រ័យ​ដោយ​មាន​ទេពកោសល្យ​ដឹកនាំ​អ្នក​អាច​ងាយ​បញ្ចុះបញ្ចូល​អ្នកដទៃ​ឲ្យស្តាប់​តាម​យោប​ល់​ខ្លួន ។ ប៉ុន្តែ​អ្នក​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​និយាយ​ច្រើន និង​ការឈ្លោះប្រកែក​មិនចាំបាច់ ។ មនោសញ្ចេតនា​រីកចម្រើន អ្នក​ទាំង​២​ចុះសម្រុង​ឈានទៅ​កំណត់​ថ្ងៃ​ចូល​រោង​ជ័យ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ០,៣ ពិន្ទុ ។ ម៉ោង​ល្អ ១ ដល់ ៣ ។ ពណ៌​សំណាង ស , ប្រផេះ ។ ឆ្នាំ​អ្នក​យក​អាសា ឆ្លូវ , ម្សាញ់ , ច​រ ។​

​ឆ្នាំចរ ៖ ថ្ងៃនេះ​មាន​សញ្ញា​ល្អ​ខាង​ផ្នែក​លុយកាក់ ។ ប្រសិន​ជា​អ្នកជំនួញ​នឹង​កាក់កប​បំផុត ។ អ្នកធ្វើការ​ស៊ីប្រាក់ខែ ក៏​មាន​ចំណូល​បន្ថែម​ពី​ខាងក្រៅ ។ រឿង​មនោសញ្ចេតនា​ក៏​ប្រកបដោយ​ភាពសុខដុមរមនា ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៧,៨ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​សំណាង លឿង , ត្នោត ។ ឆ្នាំ​អ្នក​យក​អាសា ខា​ល , ម​មី , វ​ក ។​

​ឆ្នាំ​កុរ ៖ ការងារ​ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំមាន​បញ្ហា​អ្វី​ត្រូវ​ប្រឈម តែ​អ្នក​ក៏​មិន​ត្រូវ​ប្រហែស​បង្កើត​កំហុស​ឲ្យ​អ្នកដទៃ​ចាប់​ថ្នាក់ ដែល​នឹង​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ខ្លួន ។ លុយកាក់​ស្ថិរភាព​អាច​ឲ្យ​អ្នក​ចាយវាយ​ដោយ​មិនចាំបាច់​ត្បិតត្បៀត​ច្រើន ។ រឿង​មនោសញ្ចេតនា​ហាក់​មាន​ភាព​សោះកក្រោះ​បន្តិច គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​ជាង​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ១,៤ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​សំណាង ទឹកសមុទ្រ , ស ។ ឆ្នាំ​អ្នក​យក​អាសា ខា​ល , ថោះ , ម​មែ ។​

spot_img
×