Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារអភិវឌ្ឍន៍អាស៊ី​នឹងកែលម្អ​ជំនាញការប្រកួតប្រជែង ​នៃ​កម្លាំង​ការងារ​របស់​កម្ពុជា ដោយ​អនុម័ត​ឥណទាន​សម្បទាន​ចំនួន ៦០​លាន​ដុល្លារ​

spot_img

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២៥ មិថុនា ២០១៩ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន អនុម័ត​ឥណទាន​សម្បទាន​ចំនួន ៦០​លាន​ដុល្លារ ដើម្បី​ជួយ​បង្កើន​ជំនាញ និង​ការប្រកួតប្រជែង​នៃ​កម្លាំង​ការងារ របស់​កម្ពុជា​ដែល​កំពុងមាន​ការកើនឡើង ខណៈពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​ផ្លាស់ប្តូរ​ផែនការ សេដ្ឋកិច្ច​របស់ខ្លួន ពី​កំណើនសេដ្ឋកិច្ច​ដែលមាន​កម្រិត​ជំនាញ​ទាប និង​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើនទៅជាកំណើនសេដ្ឋកិច្ច​មួយ​ដែល​មានការ​រុញច្រាន​ពី​ជំនាញ​ខ្ពស់ វិញ​។​

​ឥណទាន​សម្បទាន​នេះ មាន​គោលបំណង​ជួយ​ដល់​កម្ពុជា​ក្នុង​ការធ្វើ​ពិពិធ​កម្ម និង ទំនើបកម្ម​វិស័យ​ឧស្សាហកម្ម​របស់​ប្រទេស តាមរយៈ​ការកែលម្អ​បរិក្ខា និង ឧបករណ៍​សម្ភារៈ​រប​ស់​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេក​វិទ្យា (TTIs) មួយចំនួន​ដែល​ត្រូវបាន​ជ្រើសរើស​ទូទាំងប្រទេស កែលម្អ​កម្មវិធីសិក្សា និង ជំនាញ​របស់​គ្រូ​បណ្តុះ បណ្តាល​របស់​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេក​វិទ្យា និង ជម្រុញឱ្យមាន ទំនាក់ទំនង​កាន់តែ​រឹងមាំ​ជាមួយ រដ្ឋាភិបាល និង សហគមន៍​ធុរកិច្ច សំដៅ​សម្រេច​ឱ្យបាន​នូវ​សេចក្តីត្រូវការ​របស់​ទីផ្សារការងារ​។​

​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​១១០ ក្នុងចំណោម​សេដ្ឋកិច្ច​ចំនួន ១៤០ នៅក្នុង​របាយការណ៍​ស្តីពី​ការប្រកួតប្រជែង​សកល ឆ្នាំ​២០១៨ នេះ​បើ​យោងតាម​ការផ្តល់​សេចក្តីរាយការណ៍​ធុរកិច្ច​ស្តីពី​ការលំបាក​ក្នុងការ​ស្វែងរក និយោជិត​ដែលមាន​ជំនាញ​ខ្ពស់​សម្រាប់​បំពេញ​តួនាទី​បច្ចេកទេស​។ កម្មវិធី​អប់រំ និង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) របស់​កម្ពុជា មិនទាន់​អាច​ផ្តល់ជូន​ទៅតាម​សេចក្តីត្រូវការ​របស់​ទីផ្សារការងារ​នាពេល​បច្ចុប្បន្ន​ឡើយ ដោយ​កម្មវិធី​អប់រំ​បណ្តុះបណ្តាល​ជាន់ខ្ពស់​ភាគច្រើន​ផ្តោតលើ​ការងារ​នៅក្នុង​វិស័យ​សេវាកម្ម​។​

​លោកស្រី យូ​មី​កុ យ៉ាម៉ា​កា​វ៉ា មន្ត្រី​ឯកទេស​ផ្នែក​អប់រំ​របស់ ADB ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ មានប្រសាសន៍​ឱ្យដឹងថា “​ការ​មាន​កម្លាំង​ការងារ​ដែលមាន​ជំនាញ​ខ្ពស់ មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​ឆាប់រហ័ស និង កម្លាំង​ការងារ​កើនឡើង ដូចជា​កម្ពុជា​”​។ លោកស្រី​បន្តថា “​ឥណទាន​សម្បទាន​រប​ស់ ADB នឹង​ផ្តោតលើ​ការកែលម្អ​ជំនាញ​របស់​និយោជិត​ដែល​បម្រើ​ការងារ​នៅក្នុង​វិស័យ​ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ដើម្បី​ជួយ​ជម្រុញ​ដល់​ការអភិវឌ្ឍន៍​របស់​ប្រទេស​។ យើង​នឹង​ធ្វើឱ្យ​ប្រាកដថា រាល់​អ្នកពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​រដ្ឋាភិបាល និង វិស័យ​ឯកជន នឹងធ្វើ​ការងារ រួមគ្នា​ដើម្បី​បង្កើន​ជំនាញ​របស់​និយោជិត​”​។​

​គម្រោង​អភិវឌ្ឍន៍​ជំនាញ​សម្រាប់​ការប្រកួតប្រជែង​នេះ នឹង​ជួយ​ផលិត​បាន​នូវ​អ្នកបច្ចេកទេស​ប្រកប ដោយ​គុណវុឌ្ឍិ​ការងារ ចំនួន ១៨.០០០​នាក់ រួមមាន ២៨% ជា​ស្ត្រី ដែលមាន​លទ្ធភាព​ខ្ពស់ជាង​ក្នុង​ការទទួល​បានការ​ងារ​ធ្វើ និង ជំនាញ​បច្ចេកទេស​នៅក្នុង​វិស័យ​អាទិភាព​ចំនួន​៤៖ កម្មន្តសាល សំណង់ អគ្គិសនី និង អេ​ឡិ​ក​ត្រូ​និក​។ ការអភិវឌ្ឍន៍​ជំនាញ នឹងត្រូវ​បានធ្វើ​ឡើង​តាមរយៈ វិទ្យាស្ថាន​បណ្តុះបណ្តាល​ប​ច្ចេក​វិទ្យា​ចំនួន ៥ ទូទាំងប្រទេស​កម្ពុជា រាប់បញ្ចូល​ទាំង​ការកែលម្អ​បរិក្ខា នៅ​សាល​បណ្តុះបណ្តាល​ថ្មី​ចំនួន​១៦ ដែលមាន​ការគិតគូរ​ពី​បញ្ហា​យេនឌ័រ មាន​បរិ​យា​ប័ន្ន និង សន្សំសំចៃ​ថាមពល ដូចជា ជាន់​អន្តេ​វា​សក​ដ្ឋា​ន និង បន្ទប់ទឹក​ដោយឡែក​ពីគ្នា​សម្រាប់​ស្ត្រី ការផ្តល់​ឧបករណ៍​បណ្តុះបណ្តាល​ក​ម្រិ​ត​ខ្ពស់ និង​កម្រិត​ឧស្សាហកម្ម ការបណ្តុះបណ្តាល​អភិវឌ្ឍ​ន៍​សមត្ថភាព​សម្រាប់​គ្រូ​បណ្តុះបណ្តាល និង ការផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​សិស្ស​មួយចំនួន​ក្រោម​មូលដ្ឋាន​ផ្អែកលើ​គុណសម្បត្តិ​។​

​វិទ្យាស្ថាន​បណ្តុះបណ្តាល​ប​ច្ចេក​វិទ្យា​ទាំង​៥ ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​គ​ម្រោ​ង​នេះ​រួមមាន វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​អង្គរ វិទ្យាស្ថាន​ជាតិ​បណ្តុះ បណ្តាល​បច្ចេកទេស សម្រាប់​ឧទ្យាន TVET និង វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​ស្វាយរៀង​។​

​លើសពីនេះ​ទៀត គម្រោង​នេះ​នឹង​ផ្តល់នូវ​កាលានុវត្តភាព​សម្រាប់​ការបង្កើន​ជំនាញ និង ការ​រំលឹក​ជំនាញ​ឡើងវិញ សម្រាប់​និយោជិត​ដែលមាន​ស្រាប់ ដើម្បី​ដោះស្រាយ​បញ្ហា​ចន្លោះប្រហោង​ជំនាញ និង កង្វះ​ជំនាញ នៅក្នុង​វិស័យ​ឧស្សាហកម្ម តាមរយៈ​កម្មវិធី​រៀនសូត្រ​ផ្អែកលើ​ការងារ​។ កម្មវិធី​ផ្តល់​ឥណទាន​សម្បទាន​ដែលមាន​មូលដ្ឋាន​ផ្អែកលើ​ការងារ ចំនួន​១៨ នឹង​ត្រូវបាន​អនុវត្ត​ក្រោម​ភាពជា​ដៃគូ​ជាមួយ​តួអង្គ​នៅក្នុង​វិស័យ​ឧស្សាហកម្ម ដែល​នឹង​ជួយ​កែលម្អ​សមត្ថភាព​របស់​និយោជិត​ប្រមាណ ៣៦០​នាក់​។​

មូលនិធិ​សាកល្បង​សម្រាប់​អភិវឌ្ឍន៍​ជំនាញ ដែលជា​គំរូ​ប្រកបដោយ​នវានុវត្តន៍ ដើម្បី​បង្កើន និង លើកទឹកចិត្ត​ដល់​ការវិនិយោគ​របស់​ឧស្សាហកម្ម លើ​ការអភិវឌ្ឍន៍​ជំនាញ​ក្នុងប្រទេស​កម្ពុជា ក៏​នឹង​ត្រូវបាន​ពង្រីក ផងដែរ​។

គម្រោង​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​សំណើ​បណ្តុះបណ្តាល ដែល​នឹង​ទទួលបាន​កិច្ច​គាំទ្រ​ពី​មូលនិធិ ដែល​នឹង​ផ្តល់ឱកាស​បណ្តុះបណ្តាល​ជូន​ដល់​មនុស្ស​យ៉ាងហោចណាស់ ៣.៥០០​នាក់ ក្នុងនោះ​យ៉ាងហោចណាស់ មាន ២៥% ជា​ស្ត្រី អភិវឌ្ឍន៍​សមត្ថភាព​របស់​ទីភ្នាក់ងារ​រដ្ឋាភិបាល​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​មូលនិធិ និង ផ្តល់​កិច្ច​គាំទ្រ​សម្រាប់​ការបង្កើត​ទីភ្នាក់ងារ​អចិន្ត្រៃយ៍​ថ្មី​មួយ ដែល​នឹង​រួចរាល់ និង​មាន​ដំណើរការ​ត្រឹម​ឆ្នាំ​២០២៤​។​

ADB ប្តេជ្ញា​សម្រេច​ឱ្យបាន​នូវ​តំបន់​អាស៊ី និង ប៉ាស៊ីហ្វិក​មួយ​ប្រកបដោយ​វិបុលភាព បរិ​យា​ប័ន្ន មាន ភាព​ធន់ និង មាន​និរន្តរភាព ហើយ​ស្របពេល​ជាមួយគ្នានេះ​ក៏​ធានា​ឱ្យបាន​នូវ​និរន្តរភាព​នៃ​កិច្ចខិតខំ​របស់ខ្លួន ក្នុងការ​លុបបំបាត់​ភាព​ទីទ័លក្រ​ផងដែរ​។ ក្នុង​ឆ្នាំ ២០១៨ ADB បាន​សន្យា​ផ្តល់​ឥណទាន​សម្បទាន និង​ហិរញ្ញប្បទាន​ឥត​សំណង​ថ្មី ដែលមាន​ចំនួន​ទឹកប្រាក់ ២១,៦ ពាន់​លាន​ដុល្លារ​។ បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៦៦ ADB គឺជា​កម្មសិទ្ធិ​របស់​ស​មា​ជិ​ក​ចំនួន ៦៨ ប្រទេស ក្នុងនោះ មាន​ប្រទេស​ចំនួន ៤៩ នៅក្នុង​តំបន់​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×