Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ជាច្រើន​នាក់ ស្វែងយល់​ពី​តំបន់ការពារទេសភាព​បឹង​លំ​កុ​ដ​នៅក្នុង​ខេត្ត​រតនគីរី​

spot_img

នៅ​ថ្ងៃ​២៥ ខែមិថុនា ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​ដើម្បី​អភិវឌ្ឍន៍​យុវជន​នៃ​ក្រសួងបរិស្ថាន បាន​ដឹកនាំ​សិក្ខាកាម​ចុះ​ទស្សនកិច្ច​សិក្សា​នៅ​តំបន់ការពារទេសភាព​បឹង​លំ​កុ​ដ​។ ទស្សនកិច្ច​សិក្សា​របស់​យុវជន រៀបចំឡើង​ក្នុង​គោលបំណង​ផ្ដល់ឱកាស​ឱ្យ​សិក្ខាកាម​ចុះ​ជួប​ផ្ទាល់​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន គណៈកម្មការ​សហគម​ន៍ និង​ស្វែងយល់​បន្ថែម​ពី​ការគ្រប់គ្រង​របស់​សហ​គម​ន៍ ភូមិសាស្ត្រ និង​ជួយ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​នៅ​តំបន់ការពារធម្មជាតិ​។

​សូមបញ្ជាក់ថា ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ នៃ​ការលើកកម្ពស់​សមត្ថភាព​ដល់​មន្ត្រីរាជការ​ជា​យុវជន និង​ជា​អ្នក​បន្តវេន​ជំនាន់​ក្រោយ​របស់​ក្រសួង​ឱ្យ​កាន់​តែមាន​សមត្ថភាព​ខ្ពស់ ក្នុងការ​ដោះស្រាយ​កិច្ចការ​ចំពោះមុខ​ឱ្យ​ទទួលបាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់ ក្រុមប្រឹក្សា​ដើម្បី​អភិវឌ្ឍន៍​យុវជន​ក្រសួងបរិស្ថាន​បាន​ជ្រើស​យក​ប្រធានបទ​ស្ដីពី ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​ជ្រើសរើស​ទីតាំង​ភូមិសាស្ត្រ​ខេត្តរតនគិរី ដើម្បី​ដឹកនាំ​សិក្ខាកាម​ចុះ​ទស្សនកិច្ច​សិក្សា ជួប​ផ្ទាល់​ជាមួយ​មន្ត្រី​ជំនាញ អាជ្ញាធរ​ដែនដី គណៈកម្មការ​សហគម​ន៍ ដើម្បី​ស្វែងយល់​ពី​តួនាទី ភារកិច្ច ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហា​ប្រឈម ដំណោះស្រាយ យុទ្ធសាស្ត្រ និង​យុទ្ធវិធី​ផ្សេងៗ ក្នុងការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី ក្នុងនោះ មានការ​គ្រប់គ្រង​សហគមន៍​តំបន់ការពារធម្មជាតិ​សាមុទ្រ​លើ និង​សាមុទ្រ​ក្រោម និង​សហគមន៍​តំបន់ការពារទេសភាព​បឹង​លំ​កុ​ដ​។​

​នៅក្នុងពេល​ទស្សនកិច្ច​សិក្សា​នោះ អ្នកចូលរួម​ទាំងអស់ បានរួម​មតិ​គ្នា ចូលរួម​ជា​បច្ច័យ​សរុប​ចំនួន ៦៩០ ០០០​រៀល និង​៥៣​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​រោង​លោកតា​កុ​ដ ទុកជា​ស្នាដៃ និង​ទីកន្លែង​គោរពបូជា​តាម​ជំនឿ​សាសនា​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×