Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ចូលរួម​វេទិកា កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម​-​ថៃ (CLMVT) ក្រោម​ប្រធានបទ CLMVT ជា​មូលដ្ឋាន​នៃ​សង្វាក់​តម្លៃបន្ថែម​ថ្មី​សម្រាប់​អាស៊ី​

spot_img

(​បាងកក​, ប្រទេស​ថៃ​)៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ចូលរួម​វេទិកា កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម​-​ថៃ (CLMVT) ក្រោម​ប្រធានបទ CLMVT ជា​មូលដ្ឋាន​នៃ​សង្វាក់​តម្លៃបន្ថែម​ថ្មី​សម្រាប់​អាស៊ី “CLMVT Forum 2019: CLMVT as the New Value Chain Hub of Asia” នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ក្រោម​អធិបតីភាព លោក ប្រា​យុទ្ធ ច័ន្ទ អូ​ឆា នាយករដ្ឋមន្ត្រី​ថៃ និង​មានការ​ចូលរួម​បណ្តា​ប្រទេស​ដែលជា​សមាជិក កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ។ គោលបំណង​ចម្បង​នៃ​វេទិកា​នេះ គឺ​ដើម្បី​បញ្ជាក់​អំពី​សក្តានុពល​សេដ្ឋកិច្ច និង​ឧបសគ្គ​នានា នៅក្នុង​តំបន់ CLMVT​ ។

​លោក​រដ្ឋមន្ត្រី បាន​ចូលរួម​កិច្ចសន្ទនា​រដ្ឋមន្ត្រី​នៃ​ប្រទេស CLMVT និង​បាន​គួរ​បញ្ជាក់ថា​បច្ចុប្បន្ន​ប្រជាជន​សរុប​ក្នុង​តំបន់ CLMVT មាន​ប្រមាណ ២៦៧ លាន​នាក់ ជាមួយនឹង​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ស្មើនឹង ៥.១% គិត​ត្រឹម​ឆ្នាំ​២០១៨ និង​លំហូរ​វិនិយោគ​បរទេស​ផ្ទាល់ (FDI) ស្មើនឹង​៧.២%​។ ប្រទេស CLMVT មាន​លក្ខណៈ​ភូមិសាស្ត្រ និង​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច​ល្អ តម្រូវ​ឲ្យ​ប្រទេស​សមាជិក​បង្កើន​ទំនាក់ទំនង​ល្អ និង​លើកយក​យន្តការ​ចាំបាច់​នានា ដើម្បី​ទាញយក​ផលចំណេញ​ពី​ការធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​របស់ខ្លួន សំដៅ​ទាក់ទាញ​ដៃគូ​អភិវឌ្ឍន៍​នានា​បន្ថែមទៀត​។

​លោក​រដ្ឋមន្ត្រី បាន​គូស​បញ្ជាក់ទៀតថា បណ្តា​ប្រទេស CLMVT គួរ​សហការគ្នា​ក្នុងការ​ដាក់ចេញ​នូវ​វិស័យ​ដែល​ទទួលផល​ប៉ះពាល់​ពី​សង្គ្រាម​ពាណិជ្ជកម្ម ព្រមទាំង​ពង្រឹង​សាមគ្គីភាព​នៅក្នុង​តំបន់ CLMVT ផ្អែកលើ​មូលដ្ឋាន​ឈ្នះ ឈ្នះ សំដៅ​ឆ្លើយតប​ទៅនឹង​តម្រូវ​ការចាំបាច់ និង​សក្តានុពលភាព​នៃ​ប្រទេស​ជា​សមាជិក សំដៅ​ធ្វើ​ម្ចាស់​ពិតប្រាកដ​លើ​ប្រជាជាតិ CLMVT ទាំងអស់​៕​ ដោយ​៖​កូ​ឡាប​

spot_img
×