Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ីម៉ាក់​ទទួល​ជំនួយ​ជាង​១៧​ម៉ឺន​ដុល្លារ ក្នុង​ការគាំទ្រ​សកម្មភាព​កណ្តុ​រហិត​មីន ដែល​ត្រូវ​ប្រតិ​ប​តិ្ត​ការ​បោសសំអាត​គ្រាប់មីន​

spot_img

​ភ្នំពេញ​៖ លោក​ហេង រតនា​អគ្គនាយក​ស៊ីម៉ាក់ បាន​ចុះហត្ថលេខា​ជាមួយ​លោក Paul McCarthy ប្រធាន​អង្គការ​APOPO នៅ​កម្ពុជា ដើម្បី​ទទួល​ជំនួយ​ថវិកា​ចំនួន​ជាង​១៧​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​ការគាំទ្រ​សកម្មភាព​កណ្តុ​រហិត​មីន ដែល​ត្រូវ​ប្រតិ​ប​តិ្ត​ការ​បោសសំអាត​គ្រាប់មីន​ស្ថិតនៅ​ភូមិសាស្ត្រ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​សុក្រ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៧ ត្រូវ​នឹង​ថ្ងៃ ១២​កើត ខែ​បុស្ប ឆ្នាំ​រកា ព​.​ស ២៥៦១ ។​

​លោក​ហេង រតនា​អគ្គនាយក​ស៊ីម៉ាក់​បាន​ថ្លែងថា គំរោង​នេះ​មាន​រយះពេល​១២​ខែ ចាប់ផ្តើម​ពី​ខែ​មករា​ឆ្នាំ​២០១៨​។ សូមបញ្ជាក់​ថា អង្គការ​APOPO មាន​មូលដ្ឋាន​នៅ​ប្រទេស​ប៊ែលហ្សិក ហើយ​សត្វ​កណ្តុរ​បាន​បង្កាត់​នៅ​ទីពិសោធន៍​នៃ​ប្រទេស​តង់​សង់​ញៀ​។ ការ​ដោះមីន​របស់​សត្វ​កណ្តុរ​គឺ​គ្រាន់តែ​ឱ្យ​សញ្ញា​ចំណុច​ស័ង្សយ មាន​ជាតិ​ផ្ទុះ រីឯ​ការដោះមីន​ពិតប្រាកដ​តែម្តង​គឺ​អ្នកជំនាញ​ដោះ​មីន​ត្រូវ​ប្រើ​ឧបករណ៍​រាវ​មីន​និង​បោសសំអាត​តែម្តង​។ កណ្តុរ​ដោះ​មីន​ហិត​រក​ក្លិន​ជាតិ​ផ្ទុះ រីឯ​ឧបករណ៍​រាវ​មីន​រក​ស្រូប​ជាតិ​ដែក​។ ជា​មួយ​ចំនួន​ថវិកា​នេះ សុីម៉ាក់​រំដោះ​ដី​ចំការ​មីន​បាន​ចំនួន​ប្រមាណ​៨០​ហិច​តា​៕ ដោយ​៖​កូឡាប​

spot_img
×