Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បើក​បុក​ម៉ូតូ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ ហើយ​អ្នកបើករថយន្ត​បង្ក បាន​រត់​គេចខ្លួនបាត់​

spot_img

​កោះកុង​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ឲ្យ​ដឹងថា អ្នកដំណើរ​ម្នាក់ ពុំ​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ត្រូវ​រថយន្តបុក​ស្លាប់ នៅនឹងកន្លែង​កើតហេតុ ពេល​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង ។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់ ខណៈ​សមត្ថកិច្ច​កំពុង តាម​ស្រាវជ្រាវ​រក​ចាប់ខ្លួន​។

កណី​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង ១៩:៤០ នាទី​យប់ នា​ថ្ងៃទី ២៥-០៦-២០១៩ នៅលើ​ផ្លូវជាតិ​លេខ ៤៨ ស្ថិតក្នុង​ភូមិ​សាលា​ម្នាង ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល បង្ករ​ដោយ​រថយន្ត បុក​នឹង​ម៉ូតូ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១​នាក់ ប្រុស (​ជនរងគ្រោះ​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​) ស្លាប់​នៅនឹងកន្លែង​កើតហេតុ រួច​រថយន្ត​បង្ករ Toyota កាមរី​បា​ឡែ​ន ពណ៌​ទឹកមាស ពាក់​ស្លាក ភ្នំពេញ​2O-7442 ម្ចាស់​រថយន្ត​បាន​រត់គេចខ្លួន ។​

​បច្ចុប្បន្ន សាកសព​ជនរងគ្រោះ បាន​យកទៅ​រក្សាទុក​នៅ មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល ដើម្បី​ស្វែងរក​សាច់ញ្ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ម្ចាស់​រថយន្ត​បង្ក កម្លាំង​ជំនាញ​យើង កំពុង​ស្រាវជ្រាវ​រក​៕​ ដោយ​៖​កូ​ឡាប​

spot_img
×