Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វត្តមាន​របស់​នយោបាយ​ឈ្នះ​ឈ្នះ បានផ្តល់​លទ្ធភាព​ឱ្យ​កម្ពុជា ធ្វើការ​បង្រួបបង្រួម​ក​ម្លាំ​ង ដែល​បែកខ្ញែក ឱ្យ​ក្លាយជា​កម្លាំង​ជាតិ​តែមួយ ទទួលបាន​ការឯកភាព​ជាតិ​ពេញលេញ​

spot_img

​ភ្នំពេញ ​៖ ​វត្តមាន​របស់​នយោបាយ​ឈ្នះ​ឈ្នះ និង​ការតស៊ូ​គ្រប់បែបយ៉ាង របស់​រាជរដ្ឋាភិបាល ដែលមានសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បានផ្តល់​លទ្ធភាព​ឱ្យ​កម្ពុជា ធ្វើការ​បង្រួបបង្រួម​ក​ម្លាំ​ង ដែល​បែកខ្ញែក ឱ្យ​ក្លាយជា​កម្លាំង​ជាតិ​តែមួយ ទទួលបាន​ការឯកភាព​ជាតិ​ពេញលេញ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ថា ទម្រាំ​មាន​ថ្ងៃនេះ រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ និង​ពុះពារ​គ្រប់​ឧបសគ្គ ដើម្បី​អនុវត្ត​នូវ​នយោបាយ​ឈ្នះ​ឈ្នះ​។

​សម្ដេច​ពិជ័យ​សេនា បាន​ថ្លែង​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​ថ្ងៃទី 26 មិថុនា​នេះ វត្តមាន​របស់​នយោបាយ​ឈ្នះ​ឈ្នះ និង​ការតស៊ូ​គ្រប់បែបយ៉ាង របស់​រាជរដ្ឋាភិបាល ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បានផ្តល់​លទ្ធភាព​ឱ្យ​កម្ពុជា ធ្វើការ​បង្រួបបង្រួម​ក​ម្លាំ​ង ដែល​បែកខ្ញែក ឱ្យ​ក្លាយជា​កម្លាំង​ជាតិ​តែមួយ ទទួលបាន​ការឯកភាព​ជាតិ​ពេញលេញ ដែលជា​កត្តា​យ៉ាងសំខាន់​បំផុត ក្នុង​ដំណើរការ​ស្វែងរក​សុខ​សន្តិភាព និង​ការអភិវឌ្ឍ​ជូន​សង្គមជាតិ​។ បើ​គ្មាន​វត្តមាន នយោបាយ​ឈ្នះ​ឈ្នះ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រហែលជា​យើង​កំពុង​បន្ត​រស់នៅ ដោយ​ការភ័យខ្លាច គ្មាន​លទ្ធភាព​ប្រក​បរបរ​ចិញ្ចឹមជីវិត ឱ្យបាន​ពេញលេញ មិន​ហ៊ាន​សូម្បីតែ​ធ្វើដំណើរ ទៅ​តំបន់​មួយចំនួន នៃ​មាតុ​ភូមិកំណើត​របស់ខ្លួន មានការ​លំបាក ក្នុងការ​ប្រតិបត្តិ​ជំនឿ​សាសនា គ្មាន​លទ្ធភាព ទទួលបាន​ការអប់រំ​សមរម្យ និង​មិនអាច​ចូលរួម​អបអរសាទរ យ៉ាង​សប្បាយរីករាយ ក្នុងឱកាស​បុណ្យ​នានា ដូច​សព្វថ្ងៃ​នេះឡើយ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×