Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

NOC កំពុង​រៀបចំ​ដាក់​កីឡា​អុកចត្រង្គ បញ្ចូល​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​

spot_img

ភ្នំពេញ​ ៖ កីឡា​អុកចត្រង្គ នឹង​ត្រូវ​ដាក់​បញ្ចូល ទៅ​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២​ ឆ្នាំ​២០២៣ ខណៈ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ ផ្ទះ​។​

​លោក​វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បានប្រកាសថា ឆ្នាំ​២០២០​ខាង​មុខ​នោះ គណៈកម្មាធិកា​ជាតិ​អូឡាំពិក​កម្ពុជា និង ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​រៀបចំ​ឯកសារ​ផ្ញើ​ទៅ អង្គការ​យូណេស្កូ​ដើម្បី​ដាក់​បញ្ចូល​កីឡា​អុក​នេះ ជា​សម្បត្តិ​វប្បធម៌​អ​រូបិយ​របស់​មនុស្សជាតិ ។ ចាប់ពី​ពេលនេះ​ទៅ​សហព័ន្ធ​កីឡា​អុកចត្រង្គ​ត្រូវ​រៀបចំ​ជា​លក្ខន្តិកៈ បទបញ្ជា​នៃ​ការប្រកួត​ហើយ​នៅ​ឆ្នាំ​២០២០ ត្រូវ​បញ្ជូន​គ្រូ​ទៅ​បង្ហាត់បង្រៀន ដល់​បណ្ដា​ប្រទេស ក្នុង​តំបន់​ដែល​គេ​គាំទ្រ ក្នុង​ការដាក់​កីឡា​អុក ទៅក្នុង​ការប្រកួត​កីឡា ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ។​

ការដាក់បញ្ចូល​កីឡា​ណាមួយ ទៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម បាន​ត្រូវតែមាន​ប្រទេស​ចំនួន​៤ គាំទ្រ​តែ​ពេល នេះ​កម្ពុជា​មាន​ប្រទេស​ចំនួន​៤​ហើយ គាំទ្រ​គឺ​មី​យ៉ាន់​ម៉ា វៀតណាម ឡាវ និង​ហ្វីលីពីន ទម្រាំ​ដល់​ឆ្នាំ​២០២៣​អាច​នឹង មាន​ប្រទេស​មួយចំនួន គាំទ្រ​បន្ថែមទៀត​ក៏​ថា​បានដែរ ។​

សូម​បញ្ចាក់​ថា ការប្រកួត​កីឡា​ស៊ី​ហ្គេម​ប្រភេទ​កីឡា ដែល​ដាក់​ឲ្យ​ប្រកួ​តមាន​២​ប្រភេទ គឺ​ប្រភេទ​កីឡា​ទំនើប (​កីឡា​អូឡាំពិក​) និង​ប្រភេទ​កីឡា​ប្រពៃណី ដែល​ប្រភេទ​កីឡា​នេះ ប្រទេស​ជា​ម្ចាស់ផ្ទះ អាច​ជ្រើសរើស​យក​កីឡា​ប្រពៃណី របស់​ខ្លួន​មក​ដាក់​បាន តែ​ត្រូវ​មាន​ការគាំទ្រ​យ៉ាងតិច​៤​ប្រទេស ។​

លោក​វ៉ាត់ ចំរើន បាន​សំណូមពរ​ដល់ សហព័ន្ធ​កីឡា​អុក​ចត្រង្គ ចាប់ពី​ឆ្នាំ​២០២០​ទៅ ត្រូវ​រៀបចំ​ការប្រកួត​ជើងឯក​អាស៊ាន​រៀងរាល់ឆ្នាំ ដោយ​អញ្ជើញ​បណ្ដា​ប្រទេស ដែល​ជា​សមាជិក​អាស៊ាន​មក​ចូលរួម ។​គេ​មក​ចូលរួម​បាន​ប៉ុន្មាន ប្រទេស​គឺ​ធ្វើ​ប៉ុណ្ណឺង តែ​សម្រាប់​ប្រទេស​ទាំង​៤ (​វៀតណាម ឡាវ មី​យ៉ាន់​ម៉ា ហ្វីលីពីន​) គេ​នឹង​មក​ចូលរួម ។​

ជាមួយនឹង​ការត្រៀម​បែបនេះ សហព័ន្ធ​ត្រូវ​រៀបចំ​ឲ្យមាន​កីឡាការិនី ព្រោះ​រាល់​ការប្រកួត គឺ​ត្រូវតែ​មាន​កីឡាករ​និង​កីឡា​ការិនី ។​ចាប់ពីពេលនេះ ត្រូវ​រៀបចម​យុទ្ធសាស្ត្រ​ប្រមូល និង រៀបចំ​កីឡាការិនី​ឲ្យបាន ។​

ក្រសួង​អប់រំ​យុវជន និង កីឡា រួម​ជាមួយ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ឯកភាព​ជា​គោលការណ៍ ក្នុង​ការដាក់​កីឡា​អុកចត្រង្គ​នេះ ទៅ​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២​ហើយ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×