Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ផ្អាក​ការនាំ​ចូល​សាច់ជ្រូក​ពី​កាណាដា ធ្វើឲ្យ​ភាព​តានតឹង​កាន់តែ​ក្តៅ​

spot_img

​ប្រទេស​ចិន​បាន​ធ្វើ​ការផ្អាក​ការនាំ​ចូល​ផលិផល​សាច់ជ្រូក​ពី​ប្រទេស​កាណា​ដា ដែល​វិធានការ​នេះ បាន​ធ្វើឲ្យ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​កើនឡើង​មួយកម្រិត​ទៀត​។​

​វិធានការ​របស់​ចិន​កើតឡើង ក្រោយពេល​អាជ្ញាធរ​ចិន​បាន​ធ្វើ​ការស៊ើបអង្កេត និង​បាន​រកឃើញថា មាន​លិខិតបញ្ជាក់​សុខភាព​ចំនួន ១៨៨​ត្រូវបាន​គេ​ក្លែងបន្លំ ដើម្បី​ភ្ជាប់​ទៅ​នឹង​ការនាំ​ចេញ​ចូល​សាច់ជ្រូក​ទៅ​ចិន​។​

​ប្រទេស​ចិន​បាន​ជំរុញ​ឲ្យ​កាណាដា​ចាត់វិ​ធានកា​រ​ឲ្យមាន​ប្រសិទ្ធភាព ដើម្បី​ធានា​ដល់​សុវត្ថិភាព​ចំណី​អាហារ​ដែល​លក់​ទៅ​អោយ​ប្រទេស​ខ្លួន​។​

​នៅក្នុង​សេចក្តីប្រកាស ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង Ottawa បាន​ថ្លែងថា ចិន​បាន​ធ្វើ​ការផ្អាក​ការនាំ​ចូល​សាច់ជ្រូក​ពី​ប្រទេស​កាណាដា​ភ្លាមៗ ក្រោយ​ពេល​រក​ឃើញថា​មាន​សាច់ជ្រូក​សល់​ត្រូវបាន​គេ​ដាក់​បញ្ជូល​ក្នុង​ផលិតផល​សាច់ជ្រូ​ក​នាំចូល​ចិន ពី​ប្រទេស​កាណាដា​។​

“​ដើម្បី​ការពារ​សុវត្ថិភាព​របស់​អ្នកប្រើប្រាស់​ចិន អាជ្ញាធរ​ចិន​បាន​ចាត់​វិធានការ​ការពារ​ភ្លាមៗ និង​បាន​ស្នើ​ឲ្យ​កាណាដា​ផ្អាក​ការ​ចេញ​លិខិតបញ្ជាក់​សម្រាប់​ការនាំចេ​ញសាច់​ជ្រូក​ទៅចិន ចាប់តាំងពី​ថ្ងៃ​ទី ២៥ ខែ​មិថុនា​ម្លេះ​”​។​

​សូមបញ្ជាក់​ថា ប្រទេស​ចិន​គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​របស់​ផលិតផល​សាច់ជ្រូក​កាណាដា​។ កាលពី​ខែ​មិនា​កន្លងទៅ ប្រទេស​កាណាដា បាន​នាំ​ចេញ​សាច់ជ្រូក​ចំនួន ៣៣.៤៥៦​តោន​ទៅ​កាន់​ប្រទេស​ចិន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×