Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២ ត្រូវបាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​គម្រោង​សាងសង់​ធ្វើឱ្យ​ប្រសើរឡើង​ហើយ​

spot_img

​ថ្ងៃ​អង្គារ ៨​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​គម្រោង​សាងសង់​ធ្វើឱ្យ​ប្រសើរ​ឡើង​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២ រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​សាងសង់ HANSHIN Engineering & Construction Co., Ltd ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តំណាង​ក្រុមហ៊ុន​សាងសង់ និង​តំណាង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​។​

​សូមបញ្ជាក់​ថា​៖ ការសាងសង់​ផ្លូវជាតិ​លេខ​២ ពី​រង្វង់​មូល​តាខ្មៅ ទៅ​រង្វង់​មូល​អូរ​ចំបក់ និង​ផ្លូវជាតិ​លេខ​២២ ពី​រង្វង់​មូល​អូរ​ចំបក់​ទៅ​កាន់​ផ្សារ​អង្គតាសោម ប្រវែង​សរុប ៧២,១៧​គីឡូម៉ែត្រ សាងសង់​ដោយ​ក្រុម Hanshin Engineering and Construction Co., Ltd ត្រូតពិនិត្យ​លក្ខណៈប​ច្ចេក​ទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស Joint Venture of Dasan Consultants Co., Ltd, ក្រុមហ៊ុន Dong II Engineering Consultants Co., Ltd, និង​ក្រុមហ៊ុន Seoyoung Engineering Co., Ltd ដោយ​ប្រើប្រាស់​ថវិកា​ជាង ៤៥​លាន​ដុល្លារ​អាមេរិក ក្រោម​គម្រោង​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​កូរ៉េ ចំណាយ​រយៈពេល ៣០​ខែ និង​គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅ​ចុងឆ្នាំ​២០១៩​នេះ​។​

​ថ្លែង​ក្នុង​ពិធី​នេះ លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លែង​ទទួលយក​ផ្លូវ​ធ្វើ​ជាប់​រហូត​ទៀតហើយ តែ​ទទួល​យក​ផ្លូវ​រឹងមាំ និង​មាន​គុណភាព​ខ្ពស់​តាម​ស្តង់ដា​អន្តរជាតិ​។ ទន្ទឹម​នឹង​នោះ​ផង​ដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស និង​មន្ត្រី​បច្ចេកទេស​របស់​ក្រសួង​ត្រូវ​តែ​ធ្វើការ​ដោយ​ផ្ដោត​លើ​គុណភាព​ជា​ចម្បង ពោល​គឺ​ត្រូវ​តាមដាន​គុណភាព​សាងសង់​តាំងពី​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់ រហូត​ដល់​ការ​ប្រគល់​ទទួល​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ផ្លូវ​នោះ ជា​ពិសេស​បងប្អូន​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២ មាន​ការអត់ធ្មត់ ចូលរួម​សហការ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ពិសេស​បើកបរ​ដោយ​គោរព​ច្បាប់​ចរាចរណ៍ និង​យោគយល់​គ្នា ព្រោះ​ថា​ខណៈពេល​កំពុង​សាងសង់ វា​នឹង​បង្ក​ឱ្យ​មាន​ការរំខាន​ខ្លះៗ​ដល់​ការរស់នៅ ការប្រកប​របរ​ចិញ្ចឹមជីវិត ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ ៕ ដោយ​៖​កូឡាប​

 

   

spot_img
×