Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ ព្រមាន​ថា​នឹង​សង​សឹក​វិញ​ឲ្យ​ខ្លាំង បើ​មាន​ការវាយប្រហារ​របស់​អុីរ៉ង់​

spot_img

​ប្រធានាធិបតី​អា​មេ​រិច លោក​ដូណាល់ ត្រាំ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ បាន​ធ្វើ​ការព្រមាន​អ៊ីរ៉ង់ថា រាល់​ការវាយប្រហារ​ទាំងឡាយ​ណា​របស់​អ៊ីរ៉ង់​ទៅលើ​ផលប្រយោជន៍​អា​មេ​រិច នឹង​ត្រូវ​រង​ការ​វាយបក​វិញ​ដ៏​ខ្លាំងខ្លា ដែល​អាច​ឈាន​ដល់​ការកំទិច​ចោល​តែ​ម្តង​។​

​នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម Twitter លោក​បាន​និយាយថា “​រាល់​ការវាយប្រហារ​របស់​អ៊ីរ៉ង់ទៅលើ​អា​មេ​រិច នឹង​ត្រូវ​រង​ការ​វាយបក​វិញ​ដ៏​ខ្លាំងខ្លា និង​អាច​រង​ការបំផ្លាញ​ចោល​តែ​ម្តង​”​។​

​លោក​ថ្លែងបន្តថា មេដឹកនាំ​អ៊ីរ៉ង​យល់​តែ​ពាក្យ “​កម្លាំង និង​អំណាច​” ហើយ​អា​មេ​រិច​គឺ​មាន​កម្លាំង​ខ្លាំងក្លា​បំផុត​ឆ្ងាយ​ណាស់ ក្នុង​ពិភពលោក​។​

​អា​មេ​រិច និង​អ៊ីរ៉ង់​កំពុង​ស្ថិត​ក្នុង​សង្គ្រាម​ពាក្យសំដី​ជាមួយ​គ្នា​អស់​រយៈពេល​មួយ​សប្តាហ៍​មក​ហើយ ក្រោយពេល​មាន​ការបាញ់​ទម្លាក់​យន្តហោះ​ដ្រូ​ន​របស់​អា​មេ​រិច​។ អ៊ីរ៉ង់ថា យន្តហោះ​ដ្រូ​ន​អា​មេ​រិច​ហោះ​ចូលក្នុង​ដែនអាកាស​របស់ខ្លួន ប៉ុន្តែ​អា​មេ​រិច​ថា នៅ​ដែនអាកាស​អន្តរជាតិ​។​

​នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ​ដែរ អា​មេ​រិច​បានប្រកាស​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​របប​អ៊ីរ៉ង់ ដោយ​ទណ្ឌកម្ម​នោះ​មាន​គោលដៅ​លើ​មេដឹកនាំ​ជាន់​ខ្ពស់​បំផុត​របស់​អ៊ីរ៉ង់​គឺ​លោក Ayatollah Ali Khamenei និង​មេដឹកនាំ​យោធា​មួយ​ចំនួន​។ ទណ្ឌកម្ម​នោះ​គឺជា​ការឆ្លើយតប​ទៅនឹង​ការវាយប្រហារ​​លើ​យន្តហោះ​ដ្រូ​ន​របស់​អា​មេ​រិច​។​

​អ៊ីរ៉ង់និយាយថា ខ្លួន​បិទទ្វារ​ការទូត​។ អ៊ីរ៉ង់​ក៏​បាន​បញ្ជាក់ថា​ខ្លួន​នឹង​ធ្វើ​ការបោះបង់​ចោល​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ដែល​ធ្វើឡើង​ក្រោយ​សន្និសញ្ញា​នុយក្លេអ៊ែរ ២០១៥​ជាមួយនឹង​អា​មេ​រិច​។ អា​មេ​រិច​បាន​ដកខ្លួន​ពី​សន្និសញ្ញា​នោះ​កាលពី​ឆ្នាំមុន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Channelnewsasia​

spot_img
×