Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​មេខ្លោង​ម្នាក់​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បាត់ដំបង កាប់បំផ្កាញ​ព្រៃឈើ​អភិរក្ស​សហគមន៍​ឃុំ​តា​គ្រាម​

spot_img

​បាត់ដំបង ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២៦​មិថុនា បានឲ្យដឹងថា មេខ្លោង​ម្នាក់ ក្នុង​ករណី​កាប់បំផ្កាញ​ព្រៃឈើ​អភិរក្ស​សហគមន៍​ឃុំ​តា​គ្រាម​ស្រុក​បាណន់​ត្រូវបាន​នាំ​ខ្លួន​តាម​អំណាច​ដីកា​តុលាការខេត្ត​បាត់ដំបង​។​

​កាលពី​ថ្ងៃ​ទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង​អនុវត្ត​តាម​អំណាច​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ ២៨៧​ត​.​ព្រ​/១៩ ចុះ​ថ្ងៃ​ពុធ ២​រោច ខែ ជេ​ស្ន ឆ្នាំកុរ​ឯកស័ក​ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៩ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​បាត់ដំបង​លោក រ៉ែ​ម សុ​ភក្តិ លោក វរសេនីយ៍ឯក ប៉ាន់ វណ្ណ​នី អធិការនគរបាល​ស្រុក​បាណន់ ដឹកនាំ​កម្លាំង​នគរបាល​ក្នុង​អង្គភាព​ធ្វើការ​នាំខ្លួន​ឈ្មោះ អ៊ឹម បូរី ហៅ ពៀ​ច ភេទ​ប្រុស រស់នៅ​ភូមិ​អូរ​ពងមាន់ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង​ពីបទ​( ប្រមូល​ផល អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត​)​ប្រព្រឹត្តិ​នៅ​ចំណុច ភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង ដែល​ជា​តំបន់​ព្រៃ​អភិរក្ស​សហគមន៍​ឃុំ​តា​គ្រាម នា​ពេល​កន្លង​ទៅ មកកាន់​សាលាដំបូង​ខេត្ត​បាត់ដំបង ចាត់ការ​តាម​ផ្លូវច្បាប់ ។​

សូម​ជម្រាប​ជូន​ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ​នៅ​ចំណុច​ព្រៃ​អភិរក្ស​សហគមន៍​ឃុំ​តា​គ្រាម ស្រុក​បាណន់ មាន​ក្រុម​ប្រជាពលរដ្ឋ​មួយចំនួន​បាន​លប​លួច​ចូល​ទៅ​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ទីនោះ​យ៉ាង​អាណាធិបតេយ្យ​ជាពិសេស​ក្នុង​ពេល​យប់​ហើយ​បាន​បង្ក​ឲ្យមាន​ការព្រួយបារម្មណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​។​

តាមរយៈ​បទបញ្ជា​ដ៏​តឹងរឹង​របស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ក៏ដូចជា​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់ នគរបាល​ស្រុក​បាណន់​បាន​ធ្វើ​ការស្រាវជ្រាវ​និង​បង្ក្រាបបាន​ក្រុម​អ្នក​លួច​កាប់​បំផ្លាញ​ព្រៃឈើ​នេះ​ជា​បន្តបន្ទាប់ ព្រមទាំង​ដកហូត​បាន​សម្ភារៈ ភស្តុតាង​មួយចំនួន​រួច​បាន​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​បាត់ដំបង រហូត​ដល់​ថ្ងៃ​ទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩​នេះ​កងកម្លាំង​នគរបាល​បាន​ធ្វើការ​នាំខ្លួន​ជនស័ង្សយ​ជា​មេខ្លោង​រូប​នេះ​មក​កាន់​សាលាដំបូ​ង​ខេត្ត​បាត់ដំបង ហើយ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​នៅក្នុង​ពន្ឋនាគារ​ខេត្ត​បាត់ដំបង​រង់ចាំ​ការស្រាវជ្រាវ​រួចហើយ ។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ឃុំ​តា​គ្រាម ពិសេស​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ព្រៃ​អភិរក្ស​ឃុំ​តា​គ្រាម ស្រុក​បាណន់ បាន​សាទរ​ចំពោះ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​គ្រប់ ថ្នាក់​ចំពោះ​ក្រុម​ជន​បំផ្លិចបំផ្លាញ​ព្រៃឈើ​ទាំងនេះ ៕​ ដោយ​៖​កូឡាប​

  

spot_img
×