Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀបចំ​ផែនការ​មេ ដើម្បី​អភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស គំរូ​ពហុ​បំណង​

spot_img

​ភ្នំពេញ​៖ លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​គ​.​ស​.​ហ​) បាន​ដឹកនាំ​កិច្ចប្រជុំ គ​.​ស​.​ហ​. ពិភាក្សា​អំពី​លទ្ធផល​នៃ​ការ សិក្សា​បឋម​ស្តីពី​ការរៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស គំរូ​ពហុ​បំណង ស្របតាម​គោលនយោបាយ អភិវឌ្ឍន៍​វិស័យ ឧស្សាហកម្ម​កម្ពុជា (IDP) ឆ្នាំ ២០១៥-២០២៥ នា​ព្រឹក​ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩, នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​អង្គប្រជុំ​បាន​ពិភាក្សា​លើ​លទ្ធផល នៃ​ការសិក្សា​បឋម របស់​ក្រុម​ការងារ និង​បាន​កំណត់​បញ្ហា​ប្រឈម​នានា រួម​ទាំង​ផ្ដល់​អនុសាសន៍ ជា​វិធានការ​គោលនយោបាយ សំដៅ​ដោះស្រាយ​បញ្ហា ទាំង​នាពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត និង​ស្នើ​ឲ្យ​ក្រុម​ការងារធ្វើការ​សិក្សា និង​គិត​គួរឲ្យ បាន​គ្រប់​ជ្រុងជ្រោយ សម្រាប់​ដាក់​បញ្ចូល​អនុ​វត្ត​ជាក់លាក់ នៅក្នុង​គម្រោង​ផែនការ​មេ​ដើម្បី​អភិវឌ្ឍ នឹង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ដែល​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស គំរូ​ពហុ​បំណង​។ ផែនការមេ​ត្រូវ​រួមបញ្ចូល​នូវ​ទិដ្ឋភាព ៖ ចក្ខុវិស័យ​វែងឆ្ងាយ​ដោយ ឈរលើ​គោលការណ៍​សំខាន់ៗ​ដូចជា តំបន់​ដែល​មាននូវ​បច្ចេកវិទ្យា​វៃឆ្លាត បរិក្ខារ​សម្រាប់​រស់នៅ លំដាប់​ពិភពលោក បរិស្ថាន​បៃតង បណ្ដាំ​ឧស្សាហកម្ម និង​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់ ដើម្បី​បម្រើ​ឱ្យ​ខ្សែច្រវ៉ាក់​ផលិតកម្ម​ក្នុង​តំបន់​។ ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល ធនធានមនុស្ស ដែល​មាន​ជំនាញ វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា ដើម្បី​គាំទ្រ​វិស័យ​ឧស្សាហកម្ម ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​នៅ​វា​នុវត្តន៍​។ ជា​តំបន់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ នៃ​ខ្សែ​ក្រវាត់បៃតង​កសិកម្ម និង​តំបន់​លំនៅឋាន ព្រមទាំង​គិតគូរ​ដល់​ការផ្គត់ផ្គង់ សេវាសាធារណៈ ដែល​មាន​គុណភាព​ស្តង់ដារ​ខ្ពស់​។​

​ជាមួយគ្នា​នោះ វិទ្យាស្ថាន UPDIS បាន​ចែករំលែក​ពី​បទ​ពិសោធន៍ នៃ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​បណ្ដា​ប្រទេស​ជាច្រើន ដែល​រៀបចំ​និង​អនុវត្ត​ដោយ​វិទ្យាស្ថាន UPDIS ក្នុងនោះ​មាន​ដំណើរការ នៃ​ការអភិវឌ្ឍ​ទីក្រុង​ស៊ិន​ជិន ប្រទេស​ចិន ដែល​បាន​ប្រែក្លាយ​ពី​អតីត​តំបន់​ភូមិ​នេសាទ មក​ជា​ទីក្រុង​មួយ​ដ៏​ស្រស់ត្រកាល នឹង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ទំនើប ប្រកប​ដោយ​នវានុវត្តន៍​ខ្ពស់ បើ​ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រភេទ​ទីក្រុង​វៃឆ្លាត ។ តា​រៀបចំ​ផែនការ​អភិវឌ្ឍ​ទីក្រុង​ស៊ិន​ជិន​នេះ គឺ​មាន​ការគិតគូ​រយ៉ា​ង​យកចិត្តទុកដាក់ ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំ​សំណង់​អាគារ តំបន់​លំនៅដ្ឋាន ការកំណត់​តំបន់ឧស្សាហកម្ម តំបន់​ការពារ​បរិស្ថាន​។​ល​។ ដែល​រៀបចំ​យ៉ាង​មាន​របៀបរៀបរយ និង​មាន​លក្ខណៈ​ច្នៃប្រឌិត​ខ្ពស់ ប្រកប​ដោយ​សោភ័ណភាព និង​ផាសុកភាព​គួរ​ឱ្យ​ចង់​រស់នៅ​៕​ ​ដោយ​៖​កូឡាប​

spot_img
×