Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ចាប់ជំរិត​ជនជាតិ​ចិនតៃវ៉ាន់ និង​ខ្មែរ​៥​នាក់ បញ្ជូនទៅ​តុលាការ ករណី​ចាប់​ជម្រិត​ថៅកែ​សំណង់​

spot_img

​ភ្នំពេញ​៖ នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌចំការមន បាន​បញ្ជូន​ខ្លួន​បុរស​ជនជាតិ​ចិនតៃវ៉ាន់ ចំនួន ៤​នាក់ និង​បុរស​ជនជាតិ​ខ្មែរ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ និង​កាន់កាប់​អាវុធ ដោយ​គ្មាន​ការអនុញ្ញាត នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ ។​

​របាយការណ៍​របស់​ស​ម​ត្ថ​កិច្ច​បានបញ្ជាក់​ថា ជនសង្ស័យ​ទាំង ៥​នាក់​រួមមាន​៖ ឈ្មោះ CHEN CHIH HAO អាយុ​៣៥​ឆ្នាំ​, ឈ្មោះ CHEN MING HUNG អាយុ​៣៨​ឆ្នាំ​, ឈ្មោះ WANG HAI FENG អាយុ​៣៧​ឆ្នាំ​, ឈ្មោះ JU JIN RUNG អាយុ​៣៩​ឆ្នាំ ជា​ជនជាតិ​ចិនតៃវ៉ាន់ ស្នាក់នៅ អគារ BRIDGE ផ្លូវ​៧៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​ឈ្មោះ ខៀវ ម៉ៅ អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មន្ត្រី​កងរាជអាវុធហត្ថ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​៩៣ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​គួរ​រលឹក​ថា ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​តាមរយៈ​ទូរស័ព្ទ កាល​យប់​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ជំនាញ​ខណ្ឌ​ចំការមន បាន​បើក​ការស្រាវជ្រាវ និង​ឈាន​ដល់​ការឃាត់ខ្លួន ក្រុម​ជនសង្ស័យ ៥​នាក់​ខាងលើ​បាន​ភ្លាមៗ នៅ​ចំណុច​អគារ​ញ៉ូ​ថា​មស៍ ទីតាំង​លេខ​៧២៤ តាមផ្លូវ​ព្រះ​នរោត្ដម ស្ថិតនៅ​ភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​នៅ​ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច បាន​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ជា​ជនជាតិ​ចិនតៃវ៉ាន់ ចំនួន ៤​នាក់​។ នៅពេល​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ នគរបាល​បាន​រកឃើញ​វត្ថុតាង​រួមមាន អាវុធខ្លី ម៉ាក​ប៉េអាកុល លេខ​១៥៥៦ ចំនួន ០១​ដើម​, បង់​កាំភ្លើង ចំនួន ០៣​បង់ មាន​គ្រាប់ ចំនួន​២០​គ្រាប់ និង​ខ្នោះដៃ ចំនួន​០១៕​ ​ដោយ​៖​កូឡាប​

spot_img
×