Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់​បញ្ជា​ឲ្យអភិបាល​ខណ្ឌ​ទាំង​១៤ ទប់ស្កាត់ សំណង់​គ្មាន​លិខិតអនុញ្ញាត នឹង​ត្រូវ​ទទួល​វិន័យ​រដ្ឋបាល និង​ទទួលខុសត្រូវ​មុខ​ច្បាប់​

spot_img

​ភ្នំពេញ​ ៖ ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​ណែនាំ ដល់​អភិបាល​ខណ្ឌ​ទាំង​១៤ ស្តី​ពី​វិធានការ​ទប់ស្កាត់ សំណង់​គ្មាន​លិខិតអនុញ្ញាត​សាងសង់ និង​សំណង់​ខុស​លិខិតអនុញ្ញាត​សាងសង់ ទោះបីជា​មាន​ការណែនាំ​ជា​ច្រើនលើក​ច្រើនសារ​រួចហើយ​ក៏​ដោយ ក៏​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅតែ​សង្កេតឃើញ​ថា សំណង់​ដែល​គ្មាន​លិខិតអនុញ្ញាត​សាងសង់ និង​សំណង់​ខុស​លិខិតអនុញ្ញាត សាងសង់​នៅ​តែ​កើតឡើង​ជា​បន្តបន្ទាប់ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។ ដូចនេះ អភិបាល​ខណ្ឌ​ទាំង​១៤ អាច​នឹង​ត្រូវ​ទទួលរ​ង​វិន័យ​រដ្ឋបាល និង​ទទួលខុសត្រូវ​មុខ​ច្បាប់​ជា​ធរមាន ប្រសិនបើ​មាន​សំណង់​ណា ដែល​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវបាន​សាងសង់​ឡើង​នៅក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​។​

​នេះ​បើ​យោងតាម​លិខិត​របស់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ផ្ញើ​ទៅកាន់​អភិបាល​ខណ្ឌ​ទាំង​១៤ ស្តី​ពី​វិធានការ​ទប់ស្កាត់ សំណង់​គ្មាន​លិខិតអនុញ្ញាត​សាងសង់ និង​សំណង់​ខុស​លិខិតអនុញ្ញាត​សាងសង់ ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន​នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​

​ក្នុង​លិខិត​របស់​លោក ឃួ​ង ស្រេង បាន​កត់សម្គាល់​ថា កន្លង​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ជាប្រចាំ​ដល់​រដ្ឋបាល​ខណ្ឌ ឱ្យ​យកចិត្តទុកដាក់​ទប់ស្កាត់ នូវ​រាល់​សំណង់ ដែល​គ្មាន​លិខិតអនុញ្ញាត​សាងសង់ និង​សំណង់​ខុស​លិខិតអនុញ្ញាត​សាងសង់ ក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ​។​

​ទោះបីជា​មាន​ការណែនាំ​ជា​ច្រើនលើក​ច្រើនសារ​រួចហើយ​ក៏​ដោយ ក៏​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅតែ​សង្កេតឃើញ​ថា សំណង់​ដែល​គ្មាន​លិខិតអនុញ្ញាត​សាងសង់ និង​សំណង់​ខុស​លិខិតអនុញ្ញាត សាងសង់​នៅ​តែ​កើតឡើង​ជា​បន្តបន្ទាប់ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។ ដូចនេះ​ដើម្បី​គ្រប់គ្រង ការសាងសង់​គ្រប់​ប្រភេទ ឱ្យស្រប​តាម​ប្លង់​គោល់​រាជធានី​ភ្នំពេញ បទដ្ឋាន​នគ​រូប​នី​យ​បញ្ញត្តិ និង​លក្ខណៈ​បច្ចេកទេស​សំណង់​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​អភិបាលខណ្ឌ ត្រូវខិតខំ​ទប់ស្កាត់​រាល់​សំណង់ ដែល​គ្មាន​លិខិតអនុញ្ញាត​សាងសង់ និង​សំណង់​ខុស​លិខិតអនុញ្ញាត​សាងសង់​ឱ្យ​ខាន​តែ​បាន និង​ឱ្យ​មាន​ប្រសិទ្ធភាព ក្នុងន័យ​រឹតបន្តឹង ការគោរព​លិខិត​បទដ្ឋាន​គតិយុត្ត ក៏​ដូច​ធានាបាន​នូវ​សុវត្ថិភាព និង​គុណភាព​ជូន ប្រជាពលរដ្ឋ​។​

​យោងតាម​លិខិត បានបញ្ជាក់​ថា ក្នុងករណី​ដែល​សំណង់ គ្មាន​លិខិតអនុញ្ញាត​សាងសង់ និង​សំណង់​ខុស​លិខិតអនុញ្ញាត សាងសង់​នៅ​តែ​កើតមាន ហើយ​បង្ក​ឱ្យមាន​គ្រោះថ្នាក់ និង​បង្ក​ព្យសនកម្ម ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​នោះ លោក​អភិបាលខណ្ឌ ត្រូវ​ទទួល​នូវ​វិន័យ​រដ្ឋបាល​ទៅតាម​ច្បាប់​ស្តីពី សហលក្ខន្តិកៈ​មន្ត្រីរាជកា​រស៉ី​វិល និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។ អាស្រ័យហេតុនេះ សូម​លោក​អភិបាលខណ្ឌ ជ្រាប​និង​អនុវត្ត​តាម​ខ្លឹមសារ​ខាងលើ ឱ្យបាន​ម៉ឺងម៉ាត់ និង​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​៕​ ដោយ​៖​កូឡាប​

 

spot_img
×