Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រីលង្ការ​នឹង​អនុវត្ត​ទោស​ប្រហារ​ជិវិត​ឡើង​វិញ ​ចំពោះ​ឧក្រិដ្ឋជន​គ្រឿងញៀន​

spot_img

​ប្រធានាធិបតី​ស្រីលង្កា​រលោក Maithripala Sirisena បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា រដ្ឋាភិបាល​នឹង​ចាប់ផ្តើម​ធ្វើ​កិច្ចការ​លើ​គម្រោង​ដ៏​ចម្រូងចម្រាស់ ដើម្បី​ឲ្យមាន​ការអនុវ​ត្ត​ទោស​ប្រហារជីវិត​ឡើងវិញ​ចំពោះ​បទល្មើស​គ្រឿងញៀន​។​

​លោក​បាន​ថ្លែង​ប្រាប់​អ្នក​សារព៌តមាន​ថា “​ខ្ញុំ​បាន​ចុះ​ហត្ថ​លេខ​រួចរាល់​ហើយ​ដើម្បី​ឲ្យមាន​ការប្រហារ​ជីវិត​អ្នកទោស ៤​នាក់​។

ការប្រហារជីវិត​នឹង​ត្រូវ​អនុវត្ត​ឆាប់ៗ ហើយ​ពួក​យើង​ក៏បាន​សម្រេច​រួចរាល់​ហើយ​លើ​ការ​បរិច្ឆេត​”​។​

​សូម​រម្លឹកថា ការប្រហារជីវិត​ចុងក្រោយ​បំផុត​នៅក្នុង​ប្រទេស​ស្រីលង្ការ​បាន​កើតឡើង​កាលពី ៤៣​ឆ្នាំមុន ហើយពេ​ជ្ឍឃាតចុងក្រោយ​បំផុត​បាន​ឈប់​ធ្វើ​ការងារ​របស់​គាត់​នៅក្នុង​ឆ្នាំ ២០១៤ ដោយ​មិន​ដែល​បាន​ធ្វើ​ការប្រហារជីវិត​នរណា​ម្នាក់​ឡើយ​។ ចំណែក​ពេជ្ឃ​ឃា​តដែល​ត្រូវបាន​គេ​ជួល​កាលពី​ឆ្នាំមុន ក៏​មិន​ដែល​បាន​ឃើញ​មក​ធ្វើកា​រដែរ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Channelnewsasia​

spot_img
×