Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ៖ ឥទ្ធិពល​គ្រឿងញៀន មាន​ផល​អាក្រក់​ណាស់ ធ្វើឱ្យ​បាត់បង់​ធនធានមនុស្ស​

spot_img

​ភ្នំពេញ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ថ្លែងថា​ ឥទ្ធិពល​គ្រឿងញៀន មាន​ផល​អាក្រក់​ណាស់ ធ្វើឱ្យ​បាត់បង់​ធនធានមនុស្ស វាយលុក​ក្នុង​ស្រទាប់​យុវវ័យ ដែល​កំពុង​តែ​សិក្សា​រៀនសូត្រ ធ្វើឱ្យ​អនាគត​ប្រទេស​ជាតិ​ត្រូវ​អន្តរាយ និង​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រប់​ប្រភេទ អ្នក​ប្រើ​គ្រឿងញៀន​អាច​ក្លាយទៅជា​ភេរ​វករ ។​

​ក្នុង​ទិវា​ប្រឆាំង​គ្រឿងញៀន​អន្តរជាតិ នៅ​ព្រឹក​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើង​ថា ឥទ្ធិពល​គ្រឿងញៀន​នេះ បើ​តាម​ការយល់ឃើញរ​បស់​សម្តេច វា​មាន​ផល​អាក្រក់​ណាស់​។ វា​ធ្វើឱ្យ​បាត់បង់​ធនធាន​មនុស្ស ព្រោះ​គ្រឿងញៀន វាយលុក​ក្នុង​ស្រទាប់​យុវវ័យ ដែល​កំពុង​តែ​សិក្សា​រៀនសូត្រ ធ្វើឱ្យ​អនាគត​ប្រទេស​ជាតិ​ត្រូវ​អន្តរាយ​។ គ្រឿងញៀន​នេះ វា​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រប់​ប្រភេទ អ្នក​ប្រើ​គ្រឿងញៀន​អាច​ក្លាយទៅជា​ភេរ​វករ អាច​ទៅជា​ចោរលួច ចោរប្លន់ ដែល​វា​ជា​បទឧក្រិដ្ឋ​មួយ​។​

​សម្តេច​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានបញ្ជាក់​ថា ចំណុច​មួយទៀត ដែល​ខ្ញុំ​ចង់​និយាយ​នៅទីនេះ អ្នក​រកស៉ី​គ្រឿងញៀន បាន​លុយ​មក​តើ​លុយ​នោះ ជា​លុយ​ស្របច្បាប់ ឬ​មិន​ស្របច្បាប់​? គេ​មិន​ដែល​ឱ្យ​តម្លៃ​ឱ្យ​ភាពស្របច្បាប់​លុយ​ដែល​បានមក​ពី​គ្រឿងញៀន​ជា​លុយ​ត្រឹមត្រូវ​ទេ​។ គេ​ចាត់ទុកថា លុយ​បាន​មក​ពី​ការរកស៉ី​គ្រឿងញៀន​នេះ គឺជា​លុយកខ្វក់ គឺជា​លុយខ្មៅ ហើយ​បើ​វា​ជា​លុយខ្មៅ​ហើយ​នោះ បទល្មើស​គ្រឿងញៀន​វា​ច្រើន វា​នឹង​ប៉ះពាល់​ដល់​ចរាចរ​លុយកាក់​របស់​កម្ពុជា ដែល​នេះ​ជា​បញ្ហា​។​

​អញ្ចឹងទេ ខ្ញុំ​ស្នើ​ដល់​ស្ថាប័ន​តុលាការ ក៏​ដូច​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ សហការ​គ្នា​ដើម្បី​អនុវត្ត​នូវ​មាត្រា​ណាមួយ ខ្ញុំ​ចាំ​មិន​ច្បាស់​ទេ ប៉ុន្តែ​ត្រូវ​តែ​បង្កក់​ទ្រព្យសម្បត្តិ ទាំង​លុយ ទាំង​អចលនទ្រព្យ មាន​ទាំង​ដី ម៉ូតូ ហើយ​លុយ​នោះ​ពេល​អនុវត្ត​សាលដីកា មាន​ព្រះរាជអាជ្ញា​ទៅ​ជាមួយ​សមត្ថកិច្ច​ហើយ​។ បន្ទាប់មក​ទើប​ព្រះរាជអាជ្ញា​ចេញ​ដីកា​ចោទប្រកាន់ គឺ​ពេល​ហ្នឹង​យើង​ត្រូវតែ​បង្កក់​ទ្រព្យសម្បត្តិ តាំងពី​ពេល​នេះ​ទៅ​បានន័យថា តុលាការ ព្រះរាជអាជ្ញា គាត់​ចេញ​ដី​ការ​មួយ​បង្កក់​ទ្រព្យសម្បត្តិ របស់​ជនសង្ស័យ​គ្រឿងញៀន ព្រោះថា​បើ​មិន​អញ្ចឹងទេ យើង​ឃុំ​តែ​មនុស្ស​ប៉ុន្តែ​លុយ​វា​ចរាចរណ៍​។ ករណី​មួយទៀត ដែល​សម្តេច​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ឱ្យ​បង្កក់​ទ្រព្យសម្បតិ្ត​នោះ គឺ​ត្រូវ​បង្កក់​ទៅលើ​ជន​ណា ដែល​រកស៉ី​ករណី​ជួញដូរ​មនុស្ស​។ សម្តេច​ថ្លែងថា មូលហេតុ​ដែល​សម្តេច ស្នើ​ទៅ​ឱ្យ​មាន​ការ​បង្កក់​ទ្រព្យសម្បតិ្ត អ្នកជួញដូរ​មនុស្ស ព្រោះ​ថវិកា​ដែល​បានមកពី ការធ្វើសកម្មភាព​ជួញដូរ​មនុស្ស​នេះ វា​អាច​ក្លាយ​ជា​ហិរញ្ញប្បទាន បង្ក​ជា​ភេរវកម្ម ហើយ​វា​ជា​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ទៀត​ផង​។​

​សម្តេច​ក្រឡាហោម បានបញ្ជាក់​ថា យក​មនុស្ស​ទៅ​លក់ ទៅ​ដល់​គេ​ឱ្យ​ធ្វើ​ពលកម្ម ឱ្យ​ជក់​គ្រឿងញៀន ទម្រាំ​មក​ផ្ទះ​វិញ​ស្គម​ស្គាំ មិន​បាន​ប៉ុន្មាន​ក៏​ស្លាប់​ទៅ វា​វេទនាណាស់​៕​ ដោយ​៖​កូឡាប​

  

spot_img
×