Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេលា​១​ថ្ងៃ នៅ​បណ្ឌិតសភាយោធា​ល្បីល្បាញ​បំផុត​ប្រទេស​អាមេរិក​

spot_img

​បណ្ឌិតសភា​យោធា West Point គឺជា​មូលដ្ឋាន​អប់រំ​ថ្នាក់​មហាវិទ្យាល័យ​ល្បីល្បាញ​បំផុត​ប្រទេស​អាមេរិក​។​

​បណ្តា​និស្សិត​នៃ​បណ្ឌិត​វិទ្យា​នេះ ត្រូវ​បាន​ហៅ​ថា ជា​នាយទាហាន​។ ពួកគេ​ទទួលបាន​អាហារ​រូបករណ៍​ទាំងស្រុង​ក្នុង​អំឡុងពេល​សិក្សា​នៅ​ទីនេះ ប៉ុន្តែ​ជា​ថ្នូរ​នោះ​គឺ​ត្រូវ​ធ្វើ​កិច្ចសន្យា​បម្រើការ​ក្នុង​កងទ័ព​ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​រយៈពេល ៥​ឆ្នាំ​។​

​សាលា​នេះ​ធ្លាប់​ឈរ​នៅ​លំដាប់​ទី ១២ ក្នុង​បញ្ចី​សាលា ៥០ ដែល​ល្អ​បំផុត​នៅ​អាមេរិក​។ បណ្តា​និស្សិត​របស់​សាលា​មាន​សមត្ថភាព​ឆ្នើម​លើ​គ្រប់​វិស័យ តាំង​ពី​ការសិក្សា​មុខជំនាញ កីឡា និង​សកម្មភាព​ក្រៅសង្គម​។

ខាងក្រោម​សាក​ទស្សនា​ពេលវេលា​មួយថ្ងៃ របស់​និស្សិត​នៅ​សាលា​នេះ​៖

បណ្តា​នាយទាហាន​ចាំបាច់​ត្រូវ​រក្សា​រាងកាយ​ឲ្យបាន​រឹងមាំ ថាមពល​ខ្លាំងក្លា​។ អ្នក​អាច​ឃើញ​ពួកគេ​រត់​ពាសពេញ​ទីធ្លា​សាលា មិន​គិត​ថា ពេល​ណា​ជា​ពេលណា​។

បដិមា​ករ របស់​មេដឹកនាំ​អាមេរិក​ក្នុង​ប្រវត្តិសាស្ត្រ ក្នុង​បំណង​ដាស់តឿន​ពួកគេ​ក្នុង​លក្ខណៈសម្បត្តិ ដែល​ពួកគេ​ត្រូវ​ប្រឹងប្រែង​ធ្វើឲ្យបាន បដិមា​ករ​តូច​មួយ​របស់ George Washington ត្រូវបាន​ដាក់​ពី​ខាង​មុខ​សាល​មួយ​តាម​ឈ្មោះ​របស់​លោក​។​

ក៏​មាន​បដិមាករ​ផ្សេង​ទៀត​នៃ​អតីត​ប្រធានាធិបតី Eisenhower ដែល​ជា​អតិ​ត​និស្សិត​របស់ West Point ជំនាន់ ១៩១១-១៩១៥​។​

បណ្ឌិតសភាយោធា​នេះ​ត្រូវ​បង្កើត​នៅ​ឆ្នាំ ១៨០២ ។ បេក្ខភាព​ដែល​មាន​វ័យ​ពី ១៧-២៣​ឆ្នាំ​អាច​ដាក់​ពាក្យ​សុំ​ចូលរៀន​នៅទីនេះ​។​

​ក្នុង​ថ្នាក់រៀន​នី​មួយៗ​របស់ West Point មាន​និស្សិត​ក្រោម ២០​នាក់​ប៉ុណ្ណោះ​។ ក្នុង​រូប​ជា​ថ្នាក់​សិក្សា ច្បាប់ អាជីវកម្ម​។​

​អាជីវកម្ម​ជា​ជំនាញ​មួយ​ល្បីល្បាញ​របស់​សាលា​នេះ​។ ក្រៅពី​នោះ​ក៏​នៅ​មាន​ជំនាញ​គ្រឿងចក្រ ភាសាបរទេស និង​វិទ្យាសាស្ត្រ​សង្គម​។​

នាយទាហាន Caroline Rice (​ក្នុង​រូប​) សិក្សា​ជំនាញ​ច្បាប់​អាមេរិក​

និស្សិត​ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ពាក់មួក​ក្នុង​អគារ​ទេ ប៉ុន្តែ​តម្រូវឲ្យ​ពាក់មួក​គ្រប់ពេល​ខណៈនៅ​ខាងក្រៅ​អគារ​។​

ស្លាក​ជាប់​លើ​អាវ​សរសេរ​ច្បាស់​ពី​ផ្នែក របស់​ពួកគេ និង​ឆ្នាំ​របស់​ពួកគេ​បញ្ចប់​ការសិក្សា​។​

ពេល​ប្តូរ​ពី​ថ្នាក់រៀន​មួយ​ទៅ​ថ្នាក់រៀន​មួយទៀត ពួកគេ​អាច​សម្លឹង​ឃើញ​ទេសភាព​ដ៏​ស្អាត​នៃ​ទន្លេ Hudson​។

មាន​និស្សិត​ប្រមាណ ៤.៤០០​នាក់ នៅ West Point​។​

ក្នុងនោះ​មាន​១៥% ជា​នារី​។​

បេក្ខភាព​នីមួយៗ​ចង់​បាន​ចូលរៀន​នៅ​សាលា​នេះ ចាំបាច់​ត្រូវមាន​លិខិត​ឧទ្ទេសនាម​ពី​ឥស្សរជន​សំខាន់ៗ ជាអាទិ៍ អ្នកតំណាងរាស្ត្រ​។​

ក្រៅ​ម៉ោង​សិក្សា​និស្សិត​ទាំងឡាយ​ត្រូវ​ចូលរួម​ក្នុង​វិញ្ញាសា​កីឡា​មួយ​។ អាច​នៅ​ក្នុង​សាលា ក្រៅ​សាលា ឬ​ក្នុង​កម្រិត​ក្លិប​។​

បណ្ឌិតសភា West Point ជា​អង្គភាព​ចំណុះ​សម្ព័ន្ធ​សមាគម​កីឡា​មហាវិទ្យាល័យ​ជាតិ​។​

ព្រះវិហារ​នាយទាហាន​ត្រូវបាន​សាងសង់​នៅ​ឆ្នាំ ១៩១០ ហើយ​ជា​អគារ​លេចធ្លោរ​បំផុត​ក្នុង​ទីលាន​សាលា​។​

និស្សិត​ភាគច្រើន​បាន​វិលត្រឡប់​មក​កាន់​ទី​នេះ ដើម្បី​ប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍ ព្រោះ​ពួកគេ​ពុំ​អនុញ្ញាត​ឲ្យ​រៀបការ​ក្នុងពេល​កំពុង​រៀនសូត្រ​ឡើយ​។​

ក្នុង​ព្រះវិហារ​នេះ​មាន​ឧបករណ៍​ភ្លេង​ម្យ៉ាង​ធំ​បំផុត​ពិភពលោក​។​

​ផ្នែក​សំខាន់​បំផុត​នៅក្នុង​អគារ​សាលា​អាច​ថា គឺជា​ផ្ទះបាយ​ដែល​ជា​ទីកន្លែង​រ៉ាប់រង​បម្រើ​ឲ្យ​និស្សិត ៤.៤០០​នាក់ ក្នុងពេល​តែមួយ​។​

ហេតុ​នេះ​ពួកគេ​ត្រូវ​ត្រៀម​ទុក​នូវ​ស្បៀងអាហារ បន្លែ ផ្លែឈើ យ៉ាងច្រើន​។​

នៅ​លើ​តុ​មាន​គ្រឿង របស់​ប្រើប្រាស់​គ្រប់គ្រាន់​។​

មុនពេល​ចូល​ក្នុង​ផ្ទះបាយ​ទាហាន​ទាំងនោះ​ត្រូវ​ឈរ​នៅលើ​ទីលាន​។​

​បន្ទាប់មក​ទើប​ឈាន​ចូល​ផ្ទះបាយ​។​

មាន​តុ​អាហារ​ដោយឡែក សម្រាប់​ក្រុម​ដែល​លេង​វិញ្ញាសារ​កីឡា​ផ្សេងៗ​ពីគ្នា ក្នុង​រូប​ខាងលើ​ជា​នារីៗ​ក្នុង​ក្រុម​បាល់ទះ​។​

ការ​បរិភោគ​អាហារ​ត្រូវបាន​កំណត់​ត្រឹមតែ ២០​នាទី ប៉ុណ្ណោះ​។​

បន្ទាប់មក​ពួកគេ​នឹង​បន្ត​ចូលរួម​ការសិក្សា ឬ​សកម្មភាព​ផ្សេងៗ​ទៀត​។​

…​នេះ​ជា​ការត្រៀម​បំរុង​សម្រាប់​អនាគត នៃ​ទាហាន​ម្នាក់​ក្នុង​កងទ័ព​អាមេរិក​៕​ សូយន

 

spot_img
×