Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​វេជ្ជបណ្ឌិត ហេង សេង​ហ៊រ ធ្វើការ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ឆ្នាំង ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ករណី​ប៉ង​ចាប់រំលោភ​អ្នក​គ្រូពេទ្យ​ម្នាក់​

spot_img

​កំពង់ឆ្នាំង​៖ លោក​វេជ្ជបណ្ឌិត ហេង សេង​ហ៊រ តែ​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ឆ្នាំង ត្រូវ​នគរបាល​តាម​ចាប់ខ្លួន ពី​បទ​ប៉ង​ចាប់រំលោភ​អ្នក​គ្រូពេទ្យ​ម្នាក់ នៅក្នុង​បន្ទប់ទឹក ។​

​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក​ឧត្តមសេនីយ៍ទោ ខូវ លី បាន​ថ្លែង នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១០៩​នេះ​ថា កម្លាំង​នគរបាល​ខេត្ត​កំពង់ឆ្នាំង ពិតជា​បាន​ឃាត់ខ្លួន​វេជ្ជបណ្ឌិត​នោះ​ប្រាកដ​មែន ក្រោយពី​មាន​ពាក្យបណ្តឹង​ពី​នារី​រងគ្រោះ ដែល​ជា​គ្រូពេទ្យ​ដូច​គ្នា​ថា បាន​ចាប់រំលោភ​នាង តែ​មិនបាន​សម្រេច កាលពី​យប់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ នៅក្នុង​បន្ទប់ទឹក​។ នៅពេលនេះ ជនសង្ស័យ​ស្ថិតក្រោម​ការសួរនាំ​នៅឡើយ ពី​សំណាក់​ក្រុម​សមត្ថកិច្ច​ជំនាញ​របស់​លោក មុន​បញ្ជូន​ទៅកាន់​តុលាការ​។​

នៅ​យប់កើតហេតុ កាលពី​ថ្ងៃ​ទី ២៣ ខែ​មិថុនា​ឆ្នាំ ២០១៩ នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ឆ្នាំង នារី​រងគ្រោះ ជា​គ្រូពេទ្យ បាន​ដើរ​ចូល​ក្នុង​បន្ទប់ទឹក ស្រាប់តែ​ត្រូវ​លោក​វេជ្ជបណ្ឌិត ចូល​ទៅ​តាម​ក្រោយ ហើយ​ចាប់​ឱប​នាង​ពីក្រោយ ប៉ុនប៉ង​រំលោភ ប៉ុន្តែ​នាង​រងគ្រោះ​រើបម្រះ​រួច ហើយ​រត់​ចេញមកក្រៅ សំដៅ​ទៅ​គ្រែ​ដេក​របស់​នាង​នៅ​ក្នុង​មន្ទីរពេទ្យ​។ ប៉ុន្តែ​វេជ្ជបណ្ឌិត​រូបនោះ បន្ត​ដេញ​តាម​នាង​រហូត ទៅដល់​បន្ទប់​គេង​ទៀត ដោយ​ចាប់​នាង អង្អែល​ភ្លៅ ធ្វើឲ្យ​នាង​ភ័យ ហើយ​រត់​ចេញពី​បន្ទប់ដេក​ទៅ​ដេក​ជាមួយ​មិត្ត​ភក្កិ​របស់​នាង ដែល​ជា​គ្រូពេទ្យ​ដូចគ្នា​។​

​លោក​វេជ្ជបណ្ឌិត ហេង សេង​ហ៊រ ជា​គ្រូពេទ្យ​ផ្នែក​ពិគ្រោះ​ជំងឺ​ដំបូង នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​កំពង់ឆ្នាំង​។ ចំណែក​ជនរងគ្រោះ​ជា​អ្នក​គ្រូពេទ្យ​នោះ មិន​ត្រូវបាន​សមត្ថកិច្ច​នគរបាល បញ្ចេញ​អត្តសញ្ញាណ​ឲ្យដឹង​ឡើយ​។ ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង កំពុងតែ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕​ ដោយ​៖​កូឡាប​

spot_img
×