Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​អន្តោប្រវេសន៍ បញ្ជូន​ជនជាតិ​ចិន​ ៦៣​នាក់ ទៅ​ប្រទេស​ចិន​វិញ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​មកពី​ប្រទេស​ចិន បាន​ចាប់​បញ្ជូន​ជនជាតិ​ចិន​ចំនួន​៦៣​នាក់​ចេញពី​ខេត្ត​ព្រះសីហនុ ឆ្ពោះ​ទៅកាន់​ប្រទេស​ចិន​វិញ នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ ២០១៩​នេះ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​។​

​អនុប្រធាន​ស្នាក់ការ​ត្រៀម​បណ្តេញ​ចេញ​ប្រចាំខេត្ត​ព្រះសីហនុ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក​ឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា បានឲ្យដឹងថា ជនជាតិ​ចិន​ទាំង​៦៣​នាក់​នេះ មាន​ប្រុស​៥០​នាក់ ស្រី​១៣​នាក់​។ លោក​បន្តថា ការបញ្ជូន​ជនជាតិ​ចិន​ទាំង​៦៣​នាក់ ចេញពី​កម្ពុជា​ពេលនេះ គឺ​ដោយសារ​សមត្ថកិច្ច​រក​ឃើញ​ពួក​គេ​ទាំងនោះ មាន​ពិរុទ្ធ​ពាក់​ពន្ធ័​នឹង​បទល្មើសឆ​បោកពី​ជន​រងគ្រោះ​តាម​ប្រពន្ធ័​ទូរគមនាគម​ន៍​។​

​លោក​ឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា បន្តថា ក្រៅពី​ការបញ្ជូន​ចេញ​ជនជាតិ​ចិន​ចំនួន ៦៣​នាក់​នៅ​ថ្ងៃនេះ ដោយឡែក​កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា កម្លាំង​នគរបាល​អន្តោប្រវេសន៍​កម្ពុជា ក៏​បាន​បញ្ជូន​ជនជាតិ​ចិន ដែលមាន​ពិរុទ្ធភាព​ដូចគ្នានេះ ចំនួន​៥​នាក់ ប្រុស​៥​នាក់ ស្ត្រី​ម្នាក់ ទៅកាន់​ប្រទេស​ចិន​វិញ​ផងដែរ​។ សរុប​រយៈពេល​២​ថ្ងៃនេះ មាន​ជនជាតិ​ចិន​ចំនួន​៦៨​នាក់ ត្រូវបាន​សមត្ថកិច្ច​កម្ពុជា បាន​បណ្តេញចេញ​ពី​កម្ពុជាស្ត្រ​តាមច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​៕ ដែន សីមា​

spot_img
×