Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី​ភ្នំពេញ មាន​វិធានការ​បង្ក្រាប​គ្រឿងញៀន​តាម​ក្លឹប​កម្សាន្ត​ទាំង​តូច ទាំង​ធំ​ ក្នុង​រាជធានី​ភ្នំពេញ​អោយ​អស់ នៅក្នុង​ឆ្នាំ​២០១៩

spot_img

​ភ្នំពេញ​ ៖ អាជ្ញាធរ​គ្រា​រាជធានី​ភ្នំពេញ​មាន​វិធានការ​ជាថ្មី​​ម្តងទៀត ដោយ​និង​បង្ក្រាប​ឲ្យអស់​នូវ​គ្រឿងញៀន​នៅ​តាម​ក្លឹប​កម្សាន្តខារ៉ាអូខេ ទាំង​តូច ទាំង​ធំ​នៅក្នុង​រាជធានី​ភ្នំពេញ នៅក្នុង​ឆ្នាំ​២០១៩​នេះ ខណៈ​ដែល​គ្រឿងញៀន​នៅតែ​ជា​បញ្ហា​ប្រឈម ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅ​ដល់​ស្រទាប់​យុវវ័យ​។​

ការ​ដាក់​នូវ​វិធានការ​បែប​នេះ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​២៥​ខែ​មិថុនា​ឆ្នាំ ២០១៩​នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​កម្លាំង​មាន​សមត្ថកិច្ច និង​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។​

លោក​ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​លើកឡើងថា ការបង្ក្រាប​គ្រឿងញៀន​នៅ​តែ​អនុវត្ត​បន្ត នៅ​តាម​ក្លឹប​កម្សាន្ត នានា​នៅក្នុង​រាជធានី​ភ្នំពេញ បើទោះបី នៅ​តាម​ក្លឹប​កម្សាន្ត​ទាំងនោះ​មាន​ខ្នងបង្អែក​ធំ​ប៉ុណ្ណា​ក៏​ដោយ ដោយ​យើង​នឹង​អនុវត្ត​តាម​អនុសាសន៍​របស់​សម្ដេច​ក្រឡាហោម​ស ខេង ថា​នៅ​ឆ្នាំ​២០១៩ នេះ​គឺជា​ឆ្នាំ​ដែល​យើង​ត្រូវ​លុបបំបាត់ឲ្យអ​ស់​បញ្ហា​គ្រឿងញៀន​នៅតាម​បណ្ដា​ក្លឹប​កំសាន្ត​ខារ៉ាអូខេ នានា​នៅ​ទូទាំង​ប្រទេស ។ ដោយហេតុ​ថា នៅ​តាម​ក្លឹប​កម្សាន្ត ទាំងនោះ​ភាគច្រើន​លើសលប់​គឺ​សុទ្ធតែ​ជា​ស្រទាប់​យុវជន យុវវ័យ នាំគ្នា​ពពាក់ពពូន​ទៅ​សេប​គ្រឿងញៀន​នៅក្នុង​ក្លឹប​ដែល​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់ ធនធានមនុស្ស​។​

លោក​ស ថេត​បានបញ្ជាក់​ផងដែរ​ថា ក្នុងនាម​សមត្ថកិច្ច ត្រូវតែ​បង្ក្រាប​អោយអស់ បទល្មើស​នានា​នៅតាម​មូលដ្ឋាន រួម​ទាំង​បទល្មើស​ក្មេង​ទំនើង​អុកឡុក​នៅតាម​មូលដ្ឋាន​ជាដើម សំដៅ​ធ្វើ​យ៉ាងណាឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្តៅ​និង​ជឿជាក់​មកលើ​កម្លាំង​មាន​សមត្ថកិច្ច​របស់​យើង​។​

អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា កិច្ច ការពារ​សន្តិសុខ ជូន​ប្រជាពលរដ្ឋ​គឺជា​ការងារ​របស់ សមត្ថកិច្ច​និង​អាជ្ញាធរ​របស់​យើង ដូច្នេះ​ទេ​យើង​ត្រូវតែ​រួមគ្នា​ធ្វើ​យ៉ាងណា​ឲ្យ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​។​

ពាក់ព័ន្ធ​នឹង​ក្លឹប កំសាន្ត​នានា​ទោះបី​តូច​ឬ​ធំ​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ត្រូវតែ​ចុះ​ត្រួតពិនិត្យ ហើយ​បើ​ដឹង​ថា​នៅក្នុង​ក្លឹប​កម្សាន្ត​ដំបូង​មាន​បង្កប់​ទៅដោយ​គ្រឿងញៀន​ដាច់ខាត​ត្រូវតែ​ធ្វើ​ការបង្ក្រាប​បិទ​អាជីវកម្ម​ក្លឹប​ទាំងនោះ​តែម្ដង​។​

លោក​ឃួង ស្រេង​បានបញ្ជាក់​ផងដែរ​ថា រាល់​ក្លឹប​កំសាន្ត និង ktv ទាំងអស់ អាជ្ញាធរ​ខណ្ឌ​យើង​ត្រូវ​ណែនាំ​ពួកគាត់ ឲ្យ​ជៀស​ឆ្ងាយ​ពី​បញ្ហា​គ្រឿងញៀន​នៅក្នុង​ក្លឹប​កម្សាន្ត​ទាំងនោះ បើ​ពួកគាត់​មិន​ស្ដាប់​តាម​ការណែនាំ​របស់​យើង​ទេ យើង​ក្នុង​នាម​ជា​អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ​បិទ​កាស​អាជីវកម្ម​ក្លិប​របស់​ពួកគាត់​។​

លោក​ឃួង​ស្រេងក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ​មាន​ភាព​ស៊ីវីល័យ​ហើយ ដូច្នេះ​ទេ​ត្រូវតែ​មាន​អ្វីៗ​គ្រប់យ៉ាង មាន​ទាំង​ក្លិប​កម្សាន្ត​មាន​ទាំង​ខារ៉ាអូខេ​មាន​ទាំង​កន្លែង​ហូបចុក​ផឹកស៊ី និង​កន្លែង​សប្បាយភាព​មួយចំនួនទៀត ប៉ុន្តែ​អ្វី​ដែល​សំខាន់​ទី​មួយ​នោះ​គឺ គឺ​បញ្ហា​សន្តិសុខ ហើយ​អ្នក​ដែល​ការពារ និង​រក្សាបាន​នូវ​សន្តិសុខ​នេះ គឺមាន​តែ​កងកម្លាំង​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​យើង​នឹង​ហើយ ដូច្នេះ​ទេ​យើង​ត្រូវតែ​អូន​រួមគ្នា​ការពារ​ឲ្យបាន​សន្តិសុខ ធ្វើយ៉ាងណា​ឲ្យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ទទួលបាន​ភាពកក់ក្តៅ​ពី​ប្រជាពលរដ្ឋ​៕​ ដោយ​៖​កូឡាប​

spot_img
×