Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុងតែ​ដេក​លង់លក់​ស្រែក​ថា​ចោរៗ​ផ្អើល​ពេញ​ភូមិ​ ហើយ​បង្ហោះ​ហ្វេ​សប៊ុក​ឲ្យ​ប្រុង​ប្រុងប្រយ័ត្នចោរ

spot_img

​ខេត្ត​ស្វាយរៀង ​៖ ​មាន​ករណី​ភ្ញាក់ផ្អើល​កើតឡើង​ទាំង​កណ្តាលយប់​នៅ​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ស្រុក​កំពង់រោទ៌ខណៈ​អ្នកភូមិ​កំពុង​ដេកល​ង់​លក់​ស្រាប់តែ​ឮ​សម្លេង​មនុស្ស​ក្មេង​ចាស់​ស្រែក​ឆោឡោ​ថា​ចោរៗ ចោរៗ​ក៏​នាំគ្នា​ក្រោក​ឡើង​ផ្អើលឆោឡោ​ក្រោយមក​ក៏​ស្ងប់ស្ងាត់​ទៅ​វិញ​។​

​យោង​តាម​សត្ថកិច្ច​បាន​អោយដឹង​ថា​៖​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​ទៀប​ថ្ងៃទី​២៥ ​មិថុនា​២០១៩ ​នៅផ្ទះ​ឈ្មោះ សំ សុខា ភេទ​ស្រី​អាយុ​៥៣​ឆ្នាំ​ នៅ​ភូមិ​កណ្តាល​ ឃុំ​ខ្សែ​ត្រ​ ​ស្រុក​កំពង់រោទ៌​ ខេត្ត​ស្វាយរៀ​ង​។​

​ប្រភព​បាន​បន្តទៀតថា ​៖​ លុះ​ព្រឹក​ឡើង​មាន​ម្ចាស់​ Facebook Acount (​ម៉ី ម៉ី​) បាន​បង្ហោះ​ហ្វេ​សប៊ុក​ថា មាន​ចោរ​ចូល​ប្លន់​ផ្ទះ​យាយ​ខ្ញុំ ដោយ​ចោរ​គាស់​ដំបូល​ផ្ទះ​ស័ង្កសី តែ​ត្រូវ​ក្មួយ​ខ្ញុំ​ឮ ហើយ​ស្រេច​ថា​ចោរៗ ពួក​វា​ក៏​រត់​បាត់​អស់​ទៅ សូម​បងប្អូន​ប្រុងប្រយត្ន័​ស្រុក​យើង​ឥឡូវ​សំ​បូរចោ​រណាស់​។​ធ្វើឲ្យ​មហាជន​មាន​ការព្រួយ​បារម្ម​ណ៍​អំពី​សុវត្ថិភាព​សន្តិសុខ ករី​ចោរលួច​ចោរ​ប្លន់​នេះ​។​

​ទាក់ទិន​ករណី​នេះ​ដែរ​លោក​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់រោទិ៍​ក៏​បាន​ធ្វើការ​បំភ្លី​ជូន​ម្ចាស់ Facebook account( ម៉ី ម៉ី )​និង​សាធារណជន​ផងដែរ សូម​មេត្តា​ជ្រាប​ថា ក្រោយពី​បាន​ទទួល​ព័ត៌មាន​នេះ​ភ្លាម អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់រោទិ៍​បាន​ចាត់តាំង​កម្លាំង​ចុះ​ទៅ​ស្រាវជ្រាវ​ដល់​ផ្ទះ​លោក យាយ​ម្ចាស់ផ្ទះ ឈ្មោះ សំ សុខា អាយុ​៥៣​ឆ្នាំ​នៅ​ភូមិ​កើតហេតុ​ខាងលើ​ហើយ លោកយាយ​បាន​និយាយ​រៀបរាប់​ថា នៅ​យប់មិញ​នេះ មាន​ក្មូយស្រី​ក្រមុំ​របស់គាត់ ចំនួន​០៣​នាក់​និង​ក្មូយ​កំលោះ ១​នាក់ មក​ដេក​លើ​ផ្ទះ​របស់​គាត់ បន្ទប់​តែមួយ មុង​ខុសគ្នា ចំណែក គាត់ ដេក​នៅ​ក្រោមផ្ទះ​ជាមួយ​ម្តាយ​គាត់ ស្រាប់តែ​យប់​ម៉ោង​២​និង​១០​នាទី​ទៀបភ្លឺ គាត់​បាន​ឮ​សំឡេង ក្មូយស្រីៗ ស្រែក​ថា​ចោរៗ គាត់​ក៏​បាន​នាំគ្នា​ក្រោក​ឡើង​រក​មើល​តែ​មិនឃើញ​មាន​អ្វី​ទេ ក្រោយមក​គាត់​បាន​សួរ​ទៅក្មូយៗ​របស់​គាត់​ថា​មានអី ក្មូយៗ​ឆ្លើយថា មាន​ឮ​សម្លេង​មនុស្ស​ដើរ​លើ​ដំបូល​រោង​ឮ​សម្លេង​ប្រោកៗ ក៏​នាំគ្នា​ស្រែក​ថា​ចោរៗ​ទៅ​ពេល​ស្រែក ហើយ​បាន​ឮ​សម្លេង​លោត​ចុះ​ពី​លើដំបូល​រោង​ក្តុក ហើយ​ក៏​នាំគ្នា​រកមើល តែ​រក​មិនឃើញ​មាន​អ្វី​ទេ ក៏​នាំគ្នា​ដេក​វិញ​ទៅ ពេល​ព្រឹក​ឡើង លោកយាយ​ក៏​បាន​ទៅប្រាប់​ជំ​នូ​យ​ការ​ភូមិ ថា​យប់មិញ សភាពការណ៍​មិន​ស្រូល​ទេ មាន​ចោរលួច​ចូល​ផ្ទះ ហើយ​ឡើង​ដើរ​លើ​ដំបូល​រោង​ប្រោកៗ ក្មូយៗ​របស់​ខ្ញុំ​បាន​ឮ ក៏​នាំគ្នា​ស្រែក​ថា​ចោរៗ តែ​រក​មិនឃើញ ។​

​ប្រភព​សមត្ថកិច្ច​បន្ត​ទៀត​ថា​បើ​តាម​ការពិនិត្យ​របស់​សមត្ថកិច្ច ដំបូល​រោង​ជាប់​នឹង​ផ្ទះ​ត​ផ្លាន​និង​ផ្ទោង​ធ្វើ​អំពី​កូនឈើ​តូចៗ ប្រក់​សង្ក​សី​ចាស់ៗ​ប្រសិនបើ​មាន​មនុស្ស​ឡើង​អាច​នឹង​បាក់​ឬ​ផុង ក៏​ប៉ុន្តែ​នេះ​មាន​ស្នាម​កំពិត​សង្ក​សី​បន្តិច​ចំ​ក្រោម​បង្អួច តាម​ការសន្និដ្ឋាន​អាច​ជា​សត្វ​ដែល​ឡើង​លើ​ដំបូល​រោង​នោះ មិនមែន​ចោរ​ឡើង​ទេ​ហើយ​ក៏​មិនមែន​ជា​ករណី​ចោរប្លន់​ដែរ​អាច​ក្មួយៗ របស់​ម្ចាស់ផ្ទះ​សន្និដ្ឋាន​ខុស​ដោយ​ហេតុផល​នៃ​ការភ័យខ្លាច​ខ្លាំងពេក​។​សូម​ម្ចាស់​Facebook account ( ម៉ី ម៉ី )​និង​បងប្អូន សាធារណជន មេត្តា​ជ្រាប​សូម​អគុណ​៕ ដោយ ៖ ​វ៉ៃកូ​

spot_img
×