Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ​គ្រែ​អ្នកជំងឺ និង​ថវិកា​ជាង ១​ម៉ឺន​ ២​ពាន់​ដុល្លារ ​ជូន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ ប្រធាន​ក្រុមហ៊ុន​ជី​ធី​វី​ស៊ី​, ស្ពី​ដ​បូត​កម្ពុជា លោក​ឧកញ៉ា ទៀ វិចិត្រ មាន​ប្រសាសន៍ថា នៅក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​ជនរងគ្រោះ ក្នុង​ហេតុការណ៍​បាក់​រលំ​អាគារ​នៅ​ក្រុងព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​អាជ្ញាធរខេត្ត​ព្រះសីហនុ លោក​បាន​ឧបត្ថម្ភ គ្រែពេទ្យ​ចំនួន​៥០​គ្រែ និង​ថវិកា​ចំនួន ១២.៣៤០​ដុល្លា សម្រាប់​ការដោះស្រាយ​ទូទៅ​។​

​គួរ​បញ្ជាក់ថា ហេតុការណ៍​បាក់​រលំ​អាគារ​កំពស់​៧​ជាន់ មាន​ទីតាំង​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតក្នុង​សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ មាន​សប្បុរសជន និង​ក្រុមហ៊ុន​ឯកជន​ជាច្រើន បាន​ចូលរួម​បរិច្ចាគ​ថវិកា​, សម្ភារៈ និង​កម្លាំងកាយ​ចិត្ត តាម​ការអំពាវនាវ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជួយ​ជនរងគ្រោះ ក្នុងនោះ​ជនរងគ្រោះ ដែល​រងរបួស និង​គ្រួសារ​ជនរងគ្រោះ​ដែល​ទទួលមរណៈភាព បានទទួល​ជំនួយ​ទាំងនេះ​ជា​បន្តបន្ទាប់​៕ ដែន សីមា​

 

spot_img
×