Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក រ៉ាត់ រ​ត្ន័​មុនី ផលិត​វី​ឌី​អូ «​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​» ត្រូវ​ផ្តន្ទាទោស​ ២​ឆ្នាំ និង​ពិន័យ​ម្នាក់ៗ​៣៥​លាន​រៀល​

spot_img

​ភ្នំពេញ ​៖​ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម ផ្តន្ទាទោស ជនជាប់ចោទ​ឈ្មោះ រ៉ាត់ រ​ត្ន័​មុនី ដែល​ផលិត​វី​ឌី​អូ «​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​» ដាក់ពន្ធនាគារ​កំណត់​២​ឆ្នាំ និង​បង្គាប់​ឲ្យ​សងជំងឺចិត្ត​ជា​ប្រាក់​៣៥​លាន​រៀល ទៅ​ឲ្យ​ជនរងគ្រោះ​២​នាក់​បងប្អូន ដែលជា​ដើមបណ្តឹង​នៅ​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​

​សូម​រំលឹកថា នៅក្នុង​អង្គ​សវនាការ​កាលពី​រសៀល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ សាក្សី​ម្នាក់​គឺ លោក នាក់ សុទ្ធា នាយក​វិទ្យាល័យ​ឥន្ទ្រ​ទេវី បានបញ្ជាក់​ជូន​អង្គ​សវនាការ​ថា លោក រ៉ាត់ រ័ត្ន​មុនី បាន​ស្នើសុំ​ទីតាំង​សាលា​របស់លោក​ថត​វីដេអូ រឿង​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោយ​របប​ប៉ុល ពត​ ។​

​ផ្ទុយ​ពី​ការស្នើសុំ​លោក រ៉ាត់ រ័ត្ន​មុនី បែរជា​ផលិត​វីដេអូ ពាក់ព័ន្ធ​ម្តាយ​លក់​កូន​ឲ្យ​ទៅ​បម្រើសេវា​ផ្លូវភេទ ដែលជា​ការប៉ះពាល់​ដល់​កិត្តិយស​របស់​សាលា រហូត​ថ្នាក់ដឹកនាំ​ហៅ​លោក​ទៅ​សាកសួរ និង​ស្តីបន្ទោស ហើយ​តួអង្គ និង​ជា​ជនរងគ្រោះ នៃ​សំណុំ​រឿងនេះ​ក៏ បាន​អះអាង​ដូចៗ​គ្នា​ថា មុនពេល​ថត​វីដេអូ លោក រ៉ាត់ រ័ត្ន​មុនី បាន​សន្យា​នឹង​រក​ជំនួយ​ជួយ​ពួកគេ​ឲ្យ​បើកមុខ​របរ តាមរយៈ​ជំនួយ​ដែល​បាន​ពី​ការចាក់ផ្សាយ​វីដេអូ​នេះ​។​

​នៅក្នុង​សវនាការ​កាលពីពេល​ក​ន្ល​ង​ទៅ ជន​ត្រូវ​ចោទ រ៉ាត់ រ័ត្ន​មុនី បាន​អះអាងថា លោក​គ្រាន់តែ​ជា​អ្នកបកប្រែ​ឲ្យ​គេ ចំណែក​រឿង​ថត និង​កាត់ត​វីដេអូ យកទៅ​ផ្សាយ​លោក​អត់​បានដឹង​ទេ​។ ជនជាប់ចោទ បានបញ្ជាក់​ទៀតថា «​ខ្ញុំ​ក៏​មិនបាន​ស្គាល់​តួអង្គ​ក្នុង​រឿង​នោះដែរ គឺ​ក្រុមអ្នកកាសែត​រុស្ស៊ី​ទាំងអស់នោះ ជា​អ្នកស្វែងរក​ដោយ​ខ្លួន​ពួកគេ តែ​ក្រុម​អ្នក​សារព័ត៌ RT (Russia Today) របស់​ប្រទេស​រុស្ស៊ី ផលិត​វី​ទេ ដែល​ផលិត​វីដេអូ​រឿង ម្តាយ​ខ្ញុំ លក់​ខ្ញុំ​ដោយ​សន្យា​ជាមួយ​តួអង្គ​ថា នឹង​ផ្តល់​លុយកាក់​ខ្លះ​ដើម្បី​ចាយវាយ និង​ផ្តល់​លុយ​ឲ្យ​បើកមុខ​របរ​តូចៗ តាមចិត្ត​របស់​ពួកគេ​ប៉ងប្រាថ្នា​ផងដែរ​»​។​

​សវនាការ​នេះដែរ មាន​លោក កូយ សៅ ជា​ចៅក្រម​ជំនុំជម្រះ និង​លោក វង្ស ប៊ុន​វិសុទ្ធ ជា​តំណាង​អយ្យការ​។​
​លើ​សំណុំរឿង​ដដែល​នេះ កន្លងមក​លោក សេង ប្ញ​ទ្ធី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន បុគ្គល​ឈ្មោះ រ៉ាត់ រដ្ឋ​មុនី មានមុខ​ងារ​ជា​ទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី​ធូ​ដេ (RT) គឺ​បន្ទាប់ពី​សមត្ថកិច្ច​ថៃ បាន​ចាប់ខ្លួន​រួច​បញ្ជូនមក​ឲ្យ​កម្ពុជា​វិញ តាម​ការស្នើសុំ​របស់​ភា​គី​កម្ពុជា ពាក់ព័ន្ធ​ករណី​ផលិត​ខ្សែ​វីដេអូ​រឿង «​ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ​» ដែលជា​ទម្រង់ នៃ​ការផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​នាំ​ដល់​ការ​អាប់ឱន​កិត្តិយស​ប្រទេស​កម្ពុជា​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បើតាម​អ្នកស្រី ឡុង គីម​ហ៊ាង ត្រូវជា​ភរិយា​របស់លោក រ៉ាត់ រដ្ឋ​មុនី បាន​ប្រាប់​អ្នកកាសែត​ថា ស្វាមី​របស់​អ្នកស្រី​ឈ្មោះ រ៉ាត់ រដ្ឋ​មុនី ជា​ភ្នាក់ងារ​សារព័ត៌មាន រុស្ស៊ី ធូ​ដេ (RT) ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន ហើយ​បញ្ជូនមក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​វិញ តាម​ការស្នើសុំ ហើយ​ការចាប់ខ្លួន​ប្តី​អ្នកស្រី គឺពាក់ព័ន្ធ​នឹង​ការផលិត​វី​ឌី​អូ​ឯកសារ​មួយ​មាន​ចំណងជើង​ថា «​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​» របស់​សារព័ត៌មាន រុស្ស៊ី RT​។​

​អ្នកស្រី ឡុង គីម​ហ៊ាង និង​សាច់ញាតិ ក៏បាន​ស្រែក​តវ៉ា​នៅមុខ​ស្ថានទូត​រុស្ស៊ី ប្រចាំ​កម្ពុជា ជាច្រើនលើក​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ដោះលែង​ប្តី​របស់​អ្នកស្រី ប៉ុន្តែ​ស្ថានទូត​រុស្ស៊ី​ហាក់​មិន​អើពើ​រឿងនេះ​ឡើយ ព្រោះ​វា​ជា​រឿង​របស់​តុលាការ​កម្ពុជា​។ រាល់​ការតវ៉ា​ក៏មាន​ការប៉ះទង្គិច​គ្នា​រវាង​អាជ្ញាធរ និង​អ្នក​តវ៉ា​បន្តិច​ផងដែរ​ខណៈ​អ្នក​តវ៉ា​ព្យាយាម​ដើរ​ស្រែក​ទាមទារ​មុខ​ស្ថានទូត ទោះជា​យ៉ាងណា គ្មាន​មន្ត្រី​ស្ថានទូត​រុស្ស៊ី​ណា​ម្នាក់ ចេញមក​ជួប​អ្នក​តវ៉ា​នោះទេ​។​

​អ្នកស្រី ឡុង គីម​ហ៊ាង បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា ​លោក​ប្តី​អើយ គ្រួសារ​យើង​ជួប​រឿង​អយុត្តិធម៌ បង​ត្រូវគេ​ចាប់​ដាក់គុក​ទាំង​គ្មាន​កំហុស គ្រាន់តែ​ជា​អ្នកបកប្រែ​ឲ្យ​កាសែត​រុស្ស៊ី ផ្សព្វផ្សាយ​អំពី​ការជួយ​ដូរ​ផ្លូវភេទ​នៅ​កម្ពុជា​។ ពួកគេ​ចោទ​បង​ថា​ប្រឌិត​រឿង​មិន​ពិត តែ​ពេល​នេៈ ម៉ោង​នេៈ មាន​ពលរ​ដ្ធ​ខ្មែរ​យើង កំពុង​រងគ្រោះ ព្រោះតែ​អាគារ​ដែល​កំពុង​សាងសង់ កំពស់​៧​ជាន់​បាន​ដួលរលំ​ទាំងស្រុង ចំ​កណ្តាល​ក្រុង​កំពុងសោម តែ​ពួកគេ​ឆ្លើយថា​មិនដឹង ពួកគេ​ឆ្លើយថា មិនមាន​ច្បាប់​សាងសង់​។ ការឆ្លើយ​របស់​ពួកគេ គឺ​គេចវេស​ពី​ការទទួលខុសត្រូវ​ប៉ុណ្ណោះ​។ វា​ក៏​មិន​ខុសគ្នា​ពី ការ​លាតត្រដាង​នូវ​បញ្ហា​ការជួញដូរ​មនុស្ស​ដែល​បានបង្ហាញ​ក្នុង ខ្សែភាពយន្ត​ឯកា​សារ ម្តាយ​ខ្ញុំ​លក់​ខ្ញុំ ។ ពួកគេ​ចាប់​បង ពួកគេ​ចោទប្រកាន់​បង ដាក់គុក ព្រោះ​ពួកគេ​គេចវេស​ពី​ការទទួលខុសត្រូវ​រប​ស់​ពួកគេ ដែល​គ្មាន​សមត្ថភាព​ក្នុងការ​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ប៉ុណ្ណោះ​។ រឹងមាំ អត់ធ្មត់ និង​តស៊ូ ណា​ប្តី​សំឡាញ់ ព្រោះ​គ្រួសារ​យើង ស្ថិតក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ រាប់សិប​ពាន់ ម៉ឹ​ន​នាក់ ដែល​កំពុង​រង​ទុក្ខ និង​កំពុង​រង​ភាពអយុត្តិធម៌ ពី​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​។​

​សូមបញ្ជាក់ថា ខ្សែ​វីដេអូ ដែលមាន​ខ្លឹមសារ «​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​» បាន​និយាយ​ពី​ស្ត្រី​ខ្មែរ ដែល​លក់​កូនស្រី​ខ្លួនឯង​ដោយសារតែ​ជីវភាព​ខ្វះខាត និង​រៀបរាប់​ពី​ស្ថានភាព នៃ​ការប្រកប​អាជីវកម្ម​ផ្លូវភេទ​នៅ​កម្ពុជា​។ វីដេអូ​នេះ បានធ្វើ​ឲ្យ​រាជរដ្ឋាភិបាល យល់ឃើញថា ជាការ​មួលបង្កាច់​កិត្យានុភាព កិ​តិ្ត​យស និង​សេចក្ដីថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​កម្ពុជា​៕​ ដោយ​៖​កូ​ឡាប​

spot_img
×