Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតកម្ម​សាហាវៗ​ណាស់ ដុត​មនុស្ស​ជាមួយនិង​ម៉ូតូ​មួយគ្រឿង ពេល​មករក​អុស​នៅ​ចំការកៅស៊ូ​

spot_img

​ក្រចេះ ​៖ ប្រទះឃើញ​មនុស្ស​ដេក​ឆេះ​ស្លាប់​ខ្ទេចខ្ទី​នៅសល់​កម្លោច​ក្នុង​ភ្នក់ភ្លើង ក្បែរ​ម៉ូតូ​មួយគ្រឿង ក្នុង​ដី​ឡូ​តិ៍​កៅស៊ូ​ចម្ងាយ​ពី​ផ្លូវលំ​ប្រមាណ​ជា ១០០​ម៉ែត្រ ត្រង់ចំណុច​ផ្លូវ​កាំភ្លើង​ធំ ក្នុង​ឡូ​តិ៍​ចម្ការកៅស៊ូ​ក្រុមហ៊ុន​ស្នួល ភូមិ​ដូន​ប៉ុក ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ​។ នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១២​និង​០០​នាទី​ថ្ងៃត្រង់ ។​

​ជនរងគ្រោះ​ឈ្មោះ ខុម សិទ្ធ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ដូន​ប៉ុក ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ។ ជនរងគ្រោះ​កន្លងមក​ធ្លាប់បាន​ប្រើប្រាស់​សារធាតុ​ញៀន​។​

​តាម​សម្តី​ជីដូន​របស់​សព​ដែល​ដុត​ឆេះ​ខ្ទេច បាន​និយាយថា មុនពេល​កើតហេតុ​វេលា​ម៉ោង​ប្រហែល ១០​និង​០០​នាទី​ព្រឹក ជនរងគ្រោះ​បាន​សុំ​លុយ​ចំនួន ២០០០​រៀល ដើម្បី​ទៅ​កាប់​អុស​ក្នុង​ចម្ការកៅស៊ូ បន្ទាប់មក​ក៏​ជិះ​ម៉ូតូ​ម៉ាកសង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ផ្លាក​ក​លេខ និង​កាំបិតផ្គាក់​មួយ​ដើម ជិះ​ចេញមក​តែម្នាក់ឯង លុះដល់​វេលា​ម៉ោង ១២​និង​០០​នាទី មានកម្ម​ករ​ជៀរ​ជ័រកៅស៊ូ ប្រទះឃើញ​មាន​សព មិន​ស្គាល់​អត្តសញ្ញាណ ឆេះ​ស្លាប់ នៅក្បែរ​ម៉ូតូ​ឆេះ​ខ្លោច​រោល​មើល​មិន​ស្គាល់ រួច​រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាម ។ ទទួលបាន​ដំណឹង​នេះហើយ កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​ដល់ កន្លែងកើតហេតុ ធ្វើការ​ហ៊ុមព័ទ្ធ និង​ស្រាវជ្រាវ​រក​សាច់ញាតិ អត្តសញ្ញាណ​សព ។​
​បច្ចុប្បន្ន​កម្លាំង​ជំនាញ ចុះមក​ធ្វើការ​ស្រាវជ្រាវ​ឃើញ​មាន​ស្រា​បៀរ​កម្ពុជា​ចំនួន ៣​កំប៉ុង ប្រអប់​ស្នោ​ចំនួន​១ ក្រៅពីនោះ​ពុំមាន​អ្វី​គួរកត់សម្គាល់​ទេ ករណីនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​តាម​នីតិវិធី​ ៕​

spot_img
×