Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងបរិស្ថាន​បានប្រកាស​ទទួលស្គាល់​ស​ហគ​មន៍​តំបន់ការពារធម្មជាតិ ចំនួន​៥ នៅក្នុង​ដែនជម្រកសត្វព្រៃ​.​ព្រៃ​ឡង់​

spot_img

មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន បាន​ជំរុញ​ឲ្យ​មានការ​សហការគ្នា​ការពារ​ធនធានធម្មជាតិ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​.​ព្រៃ​ឡង់​ឲ្យ​បាន​គង់វង្ស​យូរអង្វែង ខណៈ​ក្រសួងបរិស្ថាន​បានប្រកាស​ទទួលស្គាល់​ស​ហគ​មន៍​តំបន់ការពារធម្មជាតិ ចំនួន​៥ នៅក្នុង​ដែនជម្រកសត្វព្រៃ​.​ព្រៃ​ឡង់​។​

​ប្រសិនបើ​យើង​មិន​ខិតខំ​ប្រឹងប្រែង​ចូលរួម​ទាំងអស់គ្នា ថែរក្សា​ធនធានធម្មជាតិ​នោះទេ នោះ​ធនធានធម្មជាតិ នឹង​កាន់តែ​ហិន​ហោចទៅៗ​។ ក្រសួងបរិស្ថាន ធ្វើការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា ចាំបាច់​មានការ​ចូលរួម​ពី​អ្នកពាក់ព័ន្ធ ដៃគូ អាជ្ញាធរ និង​ប្រជាពលរដ្ឋ​។ នេះ​ជាការ​លើកឡើង​របស់លោក រ័ត្ន វិ​រៈ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សហគម​ន៍​តំបន់ការពារធម្មជាតិ​ចំនួន​៥ នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​.​ព្រៃ​ឡង់ ស្ថិតនៅក្នុង​ភូមិសាស្ត្រ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង កាលពី​ពុធ ៩​រោច ឆ្នា​កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៦ មិថុនា​ឆ្នាំ​២០១៩​។ លោក រ័ត្ន វិ​រៈ បាន​បន្ថែមថា ដើម្បី​ឲ្យ​ធនធានធម្មជាតិ​ស្ថិតស្ថេរ​គង់វង្ស​បានយូរ​អង្វែង​នោះ ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ក្នុង​សហគមន៍ ត្រូវ​សហការគ្នា​យ៉ាង​ជិតស្និត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ការពារ​ធនធានធម្មជាតិ​ដែល​យើង​មាន​សព្វថ្ងៃនេះ​។ ឯកឧត្តម អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានលើកឡើង​ថាៈ​សហគម​ន៍​មាន​តួនាទី​សំខាន់ ក្នុងការ​ចូលរួម​ដោយផ្ទាល់​ក្នុងការ​ការពារ និង អភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព ហើយ​ការប្រកាស​ទទួលស្គាល់​ស​ហគ​មន៍​ក្នុង​តំបន់ការពារធម្មជាតិ​ដែនជម្រកសត្វព្រៃ​.​ព្រៃ​ឡង់​នេះ គឺជា​ការផ្តល់​ភាពស្របច្បាប់​ជូន​សហគមន៍​ទាំង​៥ ឲ្យ​មាន​សិទ្ធិ​ចូលរួម​ការពារ​ដោយ​ស្របច្បាប់ និង​ពេញលេញ​ជាមួយ​មន្ទីរ​បរិ​ស្ថាន​ខេត្ត និង​ជាមួយ​អាជ្ញាធរ​ដែនដី នៅក្នុង​ភូមិសាស្ត្រ​ព្រៃ​ឡង់​។

​ក្នុងឱកាស​នោះ លោក កង រ៉ែ​ន តំណាង​សហគមន៍ តំបន់ការពារធម្មជាតិ​ព្រៃ​ឡង់ បាន​ថ្លៃ​ង​អំណរគុណ​ចំពោះ​ក្រសួងបរិស្ថាន ដែល​បានទទួល​ស្គាល់​សហគម​ន៍​ទាំង​៥ ថែមទាំង​បាន​ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត រួមសហការ​គ្នា​រវាង​សហគមន៍ ជាមួយនិង​អាជ្ញាធរ​ពាក់ព័ន្ធ ក៏ដូចជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដើម្បី​ការពារ ទប់ស្កាត់​មិន​ឲ្យ​មាន​បទល្មើស​នានា​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​តំបន់ការពារធម្មជាតិ នៅ​គង់វង្ស​ស្ថិតស្ថេរ​យូរអង្វែង ។​
​សូមបញ្ជាក់ថា ក្រសួងបរិស្ថាន​បានប្រកាស​ទទួលស្គាល់​ស​ហគ​មន៍​តំបន់ការពារធម្មជាតិ ចំនួន​៥ នៅក្នុង​ដែនជម្រកសត្វព្រៃ​.​ព្រៃ​ឡង់ រួមមាន ទី​១.​សហគមន៍​តំបន់ការពារធម្មជាតិ​គី​រី​សុខសាន្ត ទី​២.​សហគមន៍​តំបន់ការពារធម្មជាតិ​ទាល់ ទី​៣.​សហគមន៍​តំបន់ការពារធម្មជាតិ​ផ្អាវ ទី​៤.​សហគមន៍​តំបន់ការពារធម្មជាតិ​អន្លង់​ភេ និង​ទី​៥.​សហគមន៍​តំបន់ការពារធម្មជាតិ អូរ​អន្លង់​ជ្រៃ នៅក្នុង​ភូមិសាស្ត្រ​ឃុំ​អន្លង់​ភេ និង​ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។​

បន្ទាប់ពី​ពិធី​ប្រកាស​ទទួលស្គាល់​សហគម​ន៍​ទាំង​៥​ខាងលើ លោក រ័ត្ន វិ​រៈ បាន​ចែក​មុង​ជ្រលក់​ថ្នាំ​ការពារ​ជំងឺគ្រុនចាញ់​ចំនួន​៥០០​មុង ដល់​សហគមន៍​តំបន់ការពារធម្មជាតិ​ទាំង​៥ និង​បាន​ចូលរួម​ដាំ​ដើមឈើ​ប្រណិត ជាមួយ​តំណាង​អាជ្ញាធរខេត្ត មន្ត្រីរាជការ​មន្ទីរ​ប​រិ​ស្ថាន​ខេត្ត មន្ត្រី​ឧ​ទ្យា​នុ​រក្ស ក្រុមការងារ USAID-Greening Preylang តំណាង​អាជ្ញាធរ​មូលដ្ឋាន រួមជាមួយ​ប្រជាពលរដ្ឋ ផងដែរ​៕​ ដោយ ៖ កូឡាប

spot_img
×