Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​កម្ពុជា និង​ចិន ផ្លាស់ប្តូរ​បទពិសោធន៍ វប្បធម៌ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ពិព័រណ៍​គំនូ​បង្ហាញ​ពី​វប្បធម៌ ខេត្ត​យូ​ណាន​

spot_img

​ភ្នំពេញ​៖ ប្រទេស​កម្ពុជា និង​ចិន បានរៀបចំ​វេទិកា នៃ​ការផ្លាស់ប្តូរ​យោបល់​របស់​យុវជន នៃ​ប្រទេស​ទាំងពីរ និង​ពិព័រណ៍​គំនូ​ដ៏​ស្រស់ស្អាត​សាល​ពិព័រណ៍​គំនួរ​ខេត្ត​យូ​ណាន នៃ​ប្រទេស​ចិន​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ វប្បធម៌ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​យុវជន នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។ ពិធី​នេះ​រៀបចំឡើង កាលពី​រសៀល​ថ្ងៃ​ពុធ​០៩​រោច ខែ​ជេ​ស្ន ឆ្នាំកុរ​ឯកស័ក​ព​.​ស​២៥៦៣​ត្រូវ​និង​ថ្ងៃទី​២៦ មិថុនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោក សាន វ​ឌ្ឍ​នា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា នៃ​ប្រទេស​កម្ពុជា និង​លោក លី យ៉ុង​(Li Yong )​សមាជិក​អចិន្ត្រៃយ៍ នៃ​សហភាព សហព័ន្ធ​យុវជន​ខេត្ត​យូ​ណាន ប្រទេស​ចិន​។

លោក សាន វ​ឌ្ឍ​នា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងថា​៖ តាមរយៈ​វេទិកា​នេះ នឹង​ផ្តល់ឱកាស​ឲ្យ​យុវជន​បាន​ស្វែងយល់​ពី​វប្បធម៌ និង​ចំណេះដឹង​ទៅវិញទៅមក ឈានដល់​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុង ជោ​យ​ដូចដែល​ប្រមុខ​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំង​ពីរបាន​កំពុង​ប្រកាន់ យក​នាពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត​។​

លោក លី យ៉ុង (Li yong) សមាជិក​អចិន្ត្រៃយ៍​នៃ​សហភាព​សហព័ន្ធ​យុវជន​ខេត្ត​យូ​ណាន​ប្រទេស​ចិន បាន​មានប្រសាសន៍ថា​៖ ទំនាក់ទំនង​កម្ពុជា​-​ចិន មាន​តាំងពី​យូរណាស់​មកហើយ នឹង​ត្រូវបាន​ពង្រឹងពង្រីក​ជា​បន្តបន្ទាប់ រហូតមកដល់​បច្ចុប្បន្ន​នេះ​។ តាមរយៈ​ទំនាក់ទំនង​ដ៏​ល្អ​នេះ បាន​ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ នៃ​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យសេដ្ឋកិច្ច ការផ្លាស់ប្តូរ​វប្បធម៌ នយោបាយ​ការទូត អប់រំ សុខាភិបាល​ជាដើម​។

លោក យិន កាង នាយក​មជ្ឈមណ្ឌល​វប្បធម៌​ចិន ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា​៖ ការផ្លាស់ប្តូរ​យោបល់ និង​បទពិសោធន៍​របស់​យុវជន​ចិន​កម្ពុជា និង​ពិ​ព័រ​គំនួរ​ដ៏​ស្រស់ស្អាត​សាល​ពិព័រណ៍​គំនួរ​ខេត្ត​យូ​ណាន នៃ​ប្រទេស​ចិន​នៅពេលនេះ បានបង្ហាញ​ពី​ការផ្លាស់ប្តូរ​របស់​យុវជន តាមរយៈ​ការសម្តែង​សិល្បៈ​ប្រទេស​ទាំងពីរ និង​បាន​ទស្សនា​រូបភាព​ស្អាតៗ​របស់​តំបន់​ទេសចរណ៍​ខេត្ត យូ​ណាន ហើយ​វា​ជាការ​ផ្លាស់ប្តូរ វប្បធម៌ និង​ទេសចរណ៍​ទៅវិញទៅមក​ដែរ​ផងដែរ​។

លោក បណ្ឌិត ជា មុនីរ​ឫទ្ធិ ប្រធាន​សមាគមន៍​អ្នក ស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន បាន​ថ្លែងថា​៖ តាមរយៈ វេទិកា​នេះ ពិត​ជាមាន​សារប្រយោជន៍​ខ្លាំង​សម្រាប់​យុវជន​កម្ពុជា បញ្ចេញ​សមត្ថភាព​ឲ្យ​យុវជន​ចិន បានឃើញ​ពី​សមត្ថភាព ពិត​ដែល​ខ្លួន​ទទួលបាន និង​បទពិសោធន៍​ពិត​ពី​ការរៀន សូត្រ​នៅឯ​ប្រទេស​ចិន មក​បង្ហាញ​ប្រាប់​យុវជន​កម្ពុជា និង​យុវជន​ចិន ឲ្យ​បាន​ដឹងផង ធ្វើ​ឲ្យ​សិស្ស​និស្សិត កម្ពុជា និង​មាន​ចិ​ត្ដ ចង់ទៅ​រៀន​នៅ​ប្រទេស​ចិន មាន​ភាពងាយស្រួល ត្រៀមលក្ខណៈ​ជាមុន​។ ចំណែក​យុវជន​ចិន​វិញ បាន​ស្វែងយល់​ពី​វប្បធម៌ និង​សង្គម​កម្ពុជា យ៉ាង​ស៊ីជម្រៅ​វិញ​ផងដែរ ដែល​នេះ​គឺជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ សម្រាប់​កិច្ចសហប្រតិបត្តិការ​ល្អ នៃ​ប្រទេស​កម្ពុជា ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត​៕​ ដោយ​៖​កូ​ឡាប

spot_img
×