Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​អ្នកប្រព្រឹត្តបាន​ចំនួន​ ០៧​នាក់​ ព្រមទាំង​សម្ភារៈ​ភស្តុតាង​ក្នុង​រឿង​ល្បែងស៊ីសង ក្រោយ​ហាមឃាត់​មិន​ស្តាប់​

spot_img

​បាត់ដំបង​ ៖ ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បានឲ្យដឹងថា ហាម​ច្រើនដង​ហើយ​នៅតែ​មិន​ព្រម​ស្តាប់​នគរបាល​ស្រុក​ប​វេល​ចុះទៅ​ឃាត់ខ្លួន​អ្នកញៀន​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​យកមក​អប់រំ​ធ្វេី​កិច្ចសន្យា​បញ្ឈប់​។​

​កាលពី​ថ្ងៃ​ទី ២៦ ខែ មិថុនា ឆ្នាំ ២០១៩ អនុវត្ត​ជាប់​ជា​ប្រចាំ​នូវ​មតិ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង​អនុវត្ត​តាម​មតិ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ការងារ​ព្រហ្មទ័ណ្ឌ ទទួល​ដឹកនាំ​ជំនាញ​សម្រាប់​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេល កងកម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេល ដែល​មាន​លោក​វរសេនីយ៍ទោ សុខ សារិន ជា​អធិការ​នគរបាល​ស្រុក ដឹកនាំ​កម្លាំង​ក្នុង​អង្គភាព​ចូលរួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ខ្នាច​រមាស បាន​ចុះ​បង្ក្រាប​ឃាត់ខ្លួន​អ្នកញៀន​ល្បែងស៊ីសង នៅ​ចំណុច ភូមិ​ខ្នាចរមាស ឃុំ​ខ្នាចរមាស ស្រុក​ប​វេល ខេត្ត​បាត់ដំបង​។​

ក្នុង​ប្រតិបត្តិការ​នេះ​បាន​ឃាត់ខ្លួន​អ្នកប្រព្រឹត្តិ​បាន​ចំនួន​០៧​នាក់​ព្រមទាំង​សម្ភារៈ​ភស្តុតាង​ក្នុង​រឿង​ល្បែងស៊ីសង​មួយ​ចំនួន​ផង ។ ក្រោយ​ពេល​នាំ​ខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ធ្វើការ​សាកសួរ ស្រាវជ្រាវ​រួច​មក បាន​ធ្វើ​កំណត់ហេតុ​អប់រំ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ល្បែងស៊ីសង​បន្តទៀត និង​បាន​អនុញ្ញាត​ឲ្យ​វិល​ទៅកាន់​លំនៅដ្ឋាន​វិញ ។

សូម​ជម្រាប​ជូន​ថា ក្នុង​រយៈពេល​កន្លង​ទៅ​ករណី​ល្បែងស៊ីសង​តែង​កើតមាន​ដោយ​ការ​លួចលាក់​លែង​នៅតាម​មូលដ្ឋាន ហើយ​តាម​អនុសាសន៍​ណែនាំ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​តែងតែ​ដាស់តឿន និង​ដាក់​វិធានការ​ជាប់​ជាប្រចាំ​ដល់​មន្ត្រីនគរបាល​មូលដ្ឋាន​ពិសេស​លោក​អធិការ​នគរបាល​ក្រុង ស្រុក ដើម្បី​ធ្វើ​ការអប់រំ​ណែនាំ​ដល់​ប្រជ​ពលរដ្ឋ​ចំពោះ​ករណី​ល្បែងស៊ីសង​នេះ​ឲ្យ​ពួកគាត់​បញ្ឈប់​សកម្មភាព​ស្រប​តាម​ខ្លឹមសារ​ស្តីពី​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ប៉ុន្តែ​ដោយ​ការអប់រំ​ណែនាំ ហាមឃាត់​មិន​ព្រមស្តាប់​ទើប​នគរបាល​ចុះ​ឃាត់ខ្លួន​យក​មក​អប់រំ​ណែនាំ​ធ្វេី​កិច្ចសន្យា​បែបនេះ ៕​ ដោយ​៖​កូឡាប​

spot_img
×