Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ស ខេង ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ​

spot_img

ព្រះវិហារ ​៖ ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាលា​ខេត្តព្រះវិហារ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង លោក ប្រាក់ សុវណ្ណ ទៅជា​អភិបាល​ខេត្ត​ព្រះវិហារ ជំនួស លោក​អ៊ុន ចាន់​ដា ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅជា​អភិបាលខេត្ត​កំពង់ចាម​។​

​សូម​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ លោក​ប្រាក់ សុវណ្ណ ត្រូវបាន​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ទៅ​ជា​អភិបាល​ខេត្ត​ព្រះវិហារ​៕​ ដោយ​៖​កូឡាប​

    

spot_img
×