Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ ចុះសួរសុខទុក្ខ និង​ជូន​ថវិកាដល់​ពលរដ្ឋ​រងគ្រោះ​បាក់​អគារ​សង្កត់​ នៅ​មន្ទីរពេទ្យ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​ក្នុងនាម​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​នេះ បាន​ដឹកនាំ​មន្ត្រី ចុះសួរសុខទុក្ខ និង​នាំយក​ថវិកា​របស់​សប្បុ​រស់​ជន​នានា ដែល​បាន​ផ្តល់ជូន​ចូលទៅ​ក្នុង​ធុង​មូលនិធិ​មនុស្សធម៌ ក្នុង​រយៈពេល​បី​ថ្ងៃ នា​កន្លែងកើតហេតុ យក​ទៅ​ឧបត្ថម្ភ​ជូន​ជនរងគ្រោះ​ពី​ការ​បាក់​រលំ​អគារ​ក្នុង​ក្រុង​ព្រះសីហនុ នា​វេលា​ជិត​ភ្លឺ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​។​

​នា​ទន្ទឹមគ្នានេះ លោក យន្ត មីន និង​ភរិយា ព្រមទាំង​មន្ត្រី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ក៏​បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ផ្តល់​ថវិកា​ចែកជូន​អ្នកជំងឺ​ផ្សេងទៀត ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​ផងដែរ​។​

​ថវិកា​ដែល​លោក យន្ត មីន ក្នុង​នាម​រដ្ឋបាល​ខេត្ត និង​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ បាន​នាំយក​ទៅ​ឧបត្ថម្ភ​ជូន​អ្នករងរបួស​ពី​ហេតុការណ៍​បាក់​រលំ​អាគារ គឺ​សម្រាប់​គ្រួសារ​អ្នកស្លាប់​ចំនួន ២៨​នាក់ ក្នុង​គ្រួសារ​នី​មួយៗ ទទួលបាន​ថវិកា​ឧបត្ថម្ភ​ចំនួន ១​ពាន់ ៥​រយ​ដុល្លារ​សហរដ្ឋអាមេរិក និង​អ្នក​រង​របួស​ទទួល​ចំនួន ២៦​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ១​ពាន់​ដុល្លារ​អាមេរិក​។​

​ចំណែក​អ្នកជំងឺ​ទាំងអស់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ គឺ​ទទួលបាន​ថវិកា​ឧបត្ថម ក្នុង​ម្នាក់ៗ​ចំនួន ១០​ម៉ឺន​រៀល​៕ ដែន សីមា​

spot_img
×